ភាគទី ០៨ ម្តេចយើងទៅថើបគេ?

371 34 4
                                        

បេនយ៉ាមីនបានអូសវាយុចូលមកក្នុងវិញ ថែមទាំងច្រានគេមួយទំហឹងខ្ទប់ជញ្ជាំងរួចឃាំងកាយវាយុជាប់៖

«ជួយលោក-»វាយុឈឺយ៉ាងខ្លាំងបន្ទាប់ពីបេនយ៉ាមីនច្រានគេមួយទំហឹង

«ប្រាប់យើងមក ឯងខំប្រឹងមកស្និតស្នាលជាមួយយើងមានគោលបំណងអី?»បេនយ៉ាមីន ស្រែកខ្លាំងៗ គេមានការសង្ស័យណាស់ម្តេចក្មេងនេះចេះតែមកសួរព័ត៌មានពីគេរហូត ក្រុមហ៊ុនគេមិនបានប្រាប់ពីរបៀបយកព័ត៌មានខ្លួនឯងទេឬ

«ខ្ញុំឈឺ-»វាយុប្រឹងរបេះដៃចេញពីបេនយ៉ាមីនពេលគេ ច្របាច់ដៃខ្លួនខ្លាំង

«ឯងជាបក្សពួកអាថៅកែហូមែនទេ»បេនយ៉ាមីន

«លោកកើតឆ្គួតអី!!បើខឹងរឿងមុននេះខ្ញុំសុំទោស គិតថាខ្ញុំចង់ថើបលោកឬវាជាឧបទវហេតុ ហើយថៅកែហូស្អី ឆ្គួតទេដឹង លែងខ្ញុំ!!!»វាយុ គេច្រឡោតបន្តិចព្រោះគិតថាបេនយ៉ាមីនខឹងគេរឿងមុននេះ តែគិតថាគេចង់ឬ រាល់ថ្ងៃគេស្អប់នាយប៉ូលីសនេះចង់តែយកដីកប់ខ្លួនឯងទៅហើយ ហើយមកនិយាយឆ្គួតស្អីមិនចូលគ្នាបន្តិច

«បើឯងមិនមែនជាគ្នាថៅកែហូ ចុះមករំខានយើងធ្វើស្អី ដឹងទេថាយើងធុញ»បេនយ៉ាមីន

«លោកឆ្គួតឬខ្ញុំមកយកព័ត៌មាន អ្នកណាចង់នៅក្បែរលោក មនុស្សលោកគួរអោយធុញឃើញមុខស្អប់ដល់ឆ្អឹង លែងខ្ញុំទៅ!!!»ប្រឹងរបេះដៃតែបេនយ៉ាមីនក៏ចងចិញ្ចើមដាក់គេ បន្ទាប់ពីឮសំដីរបស់វាយុ

«ឆាប់ចេញពីទីនេះហើយកុំអោយយើងឃើញមុខរបស់ឯងទៀតអោយសោះ»បេនយ៉ាមីន ប្រលែងវាយុ សង្គ្រឺតធ្មេញគ្រឺតៗមិនឈប់ ក្នុងចិត្តក្តៅកាយស្ទើផ្ទុះទៅហើយ

«គិតថាខ្ញុំចង់មកឬ ជួបលោកម្តងណាក៏ស៊យដែរ ប៉ូលីសស្អីចិត្តខ្មៅជាងជនពាល សន្តានអាក្រក់គួរអោយស្អប់ កោតចេះមានតំណែងជានាយរងដែរ លោកគួរអោយស្អប់បំផុត បេនយ៉ាមីន ស្ទីរៀល៍» វាយុខឹងចិត្តពេក ក៏ស្រែកខ្លាំងៗទាំងមិនក្រែងដាក់បេនយ៉ាមីន គេខឹងណាស់សុខៗមកនិយាយស្អីឡប់ៗមិនដឹងរឿងអ្វីបន្តិច ក្រឡកខួរក្បាលក៏យ៉ាងម៉េច មនុស្សអីគ្មានអោយគេអាណិតស្រឡាញ់បន្តិចសោះ រូបរាងស្អាតសង្ហារតែចរិកអន់

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now