ភាគទី ១៣ ម្តាយចិត្តព្រៃផ្សៃ

Comincia dall'inizio
                                        

«មែនហើយខ្ញុំភ្លេច ខ្ញុំជួបនាងនៅថ្ងៃទៅ30ទេ ខ្ញុំច្រឡំ»គេប្តូរសម្លេងទៅជារញីរញ័រ កែវភ្នែក្រឡាប់ចាក់ហាក់មិនហ៊ានមើលភ្នែកបេនយ៉ាមីនមិនចំឡើយ

«ម្តងនេះច្បាស់ទេ?»បេនយ៉ាមីន

«ចា-ចាស៎ច្បាស់»

«ចុះបុរសដែលអ្នកស្រីអះអាងថាជាបងប្រុសរបស់យ៉ុងអេនោះ គេពិតជាបងប្រុសមែនឬ?»បេនយ៉ាមីន

«ចា-ចាស៎គេជាបងប្រុសពិតមែន»

«តែតាមពួកយើងសើបមកក្រែងអ្នកស្រីមានកូនតែម្នាក់ឬ គេអាចជាបងប្រុសយ៉ុងអេ៎បានយ៉ាងម៉េច អ្នកស្រីបកស្រាយមកមើល!!!»បេនយ៉ាមីនបោះរូបថតមួយសំណុំអោយអ្នកស្រីមីន គាត់គ្រាន់តែឃើញភ្លាមក៏ញ័រខ្លួនកាន់តែខ្លាំង

«ឆ្លើយមិនចេញ!!! ចុះសម្លេងនេះ!!!»បេនយ៉ាមីនក៏យកទូរស័ព្ទចាក់សម្លេងអោយម្តាយយ៉ុងអេស្តាប់

     ក្លីបសម្លេង*
"យើងប្រាប់ឯងប៉ុន្មានដងហើយថាយើងគ្មានលុយទេ យកយើងនាងយ៉ុងអេទៅលក់អោយថៅកែគីម បានលុយតែប៉ុណ្ណឹងយើងយកសងថ្លៃល្បែងអស់ហើយ" វាជាសម្លេងអ្នកស្រីមីនដែលកំពុងប្រកែកគ្នាជាមួយនរណាម្នាក់

"គ្មានលុយ(ផាច់)នាងស្រីចង្រៃឯងកុំមកតម្លើងសម្លេងដាក់យើងអោយសោះ បើមិនចង់ងាប់ទៅរកលុយមកអោយយើងមក(ប្រាវ*)"អ្នកស្រីមីនក៏ត្រូវបានបុរសនោះរុញមួយទំហឹងបុកនិងតុ

"យើងទៅរកឯណាបានទៅបើនាងយ៉ុងអេវាងាប់បាត់ហើយនុះ"

"យើងមិនខ្វល់ បើនាងឯងមិនចង់ងាប់ដូចវា នាងឯងទៅរកលុយមកអោយយើងមក ល្ងាចនេះបើមិនបាន យើងសម្លាប់នាងឯងចោលហើយ ថ្វើយ*"

"បើឯងហ៊ានយើងនឹងប្តឹងប៉ូលីស"

"ប្តឹងទៅយើងនឹងបកអាក្រាតថានាងឯងជាអ្នកបង្ខំអោយយ៉ុងអេទៅលក់ខ្លួនអោយថៅកែគីមដើម្បីយកលុយអោយនាងឯងលេងល្បែង ហើយនៅមាននាងឯងញោះញុងអោយប្តីប្រពន្ធគេបែកបាក់គ្នាទៀត បើខ្លាំងក៏ទៅៗ"

"តែយើងមិនបានសម្លាប់កូនយើងទេ ហ្ហឹក ឯងអាឃាតករ ហ្ហឹក ឯងសម្លាប់កូនយើង ហ្ហឹក ហ្ហឹក"

"សម្លាប់(ផាច់*) ក្រែងនាងឯងក៏ចូលរួមដែលតើមិនអ៊ីចឹង ជាអ្នកច្របាច់ករកូនខ្លួនឯងសោះមកចោតយើង នាងល្អនាងឯងពិសពុលជាសត្វអាសិរពិសទៀត"

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Dove le storie prendono vita. Scoprilo ora