ភាគទី ១២ យើងស្រឡាញ់គេឬ?

Start from the beginning
                                        

       ក្តុក*
       កាហ្វេរនៅលើដៃវាយុស្រាប់តែរបូតខណៈដែលបេនយ៉ាមីនអង្អែលកញ្ចឹងករគេស្រាលៗ រួចក៏ផ្តាច់ស្នាមថើប ពួកគេអោនមើលកាហ្វេរដែលកំពប់ត្រូវជើងពួកគេរួចមើលមុខគ្នា៖

«ល-លោ-អ្ហឹម»វាយុគាំងត្រដិតពាក្យ បបូរមាត់ក៏ខាំចូលគ្នាថ្ពាល់ទាំងគូរក៏ក្រហមអស់ នាយហៀបនិងស្តីបន្ទោសបេនយ៉ាមីន តែនាយស្នងការនេះស្រាប់តែទាញកញ្ចឹងករបឺតមាត់គេជាថ្មី។

       វាយុមិនយល់ពីខ្លួនឯងឡើយចិត្តចង់ច្រាននាយចេញ តែហាក់បីដូចជាស្ពឹកស្រពន់ធ្វើមិនកើតក៏បានតែត្រឹមបិទភ្នែកតបតស្នាមថើបជាមួយនាយវិញ ដៃតូចៗក៏ទប់ទ្រូងនាយកំលោះខ្ញាំអាវនាយតិចៗ ខណៈដែលបេនយ៉ាមីនក៏បើកភ្នែកមើលក្មេងចំពោះមុខ។ បេះដូងនាយក៏លោតស្ទើរផ្ទុះចេញក្រៅទៅហើយ។ អណ្តាតក្តៅសើមក៏លូកដួសដងជាតិផ្អែម ប្រលែងជាមួយអណ្តាតតូចយ៉ាងស្ទាត់ជំនាញ៖

«សារភាពមកថាឯងក៏មានចិត្តលើយើងដែរ!!»បេនយ៉ាមីន ផ្តាច់ស្នាមថើបរួចអង្អែលថ្ពាល់វាយុស្រាលៗ

«លោកឆ្គួតហើយ ខ្ញុំមិនបានស្រឡាញ់លោកទេ»វាយុទាញស្មារតីមកវិញ រួចប្រកែកបដិសេធជាមួយបេនយ៉ាមីនម៉ាត់ៗ

«មិនស្រឡាញ់!! តែឯងក៏ព្រមអោយយើងថើប បើឯងមិនស្រឡាញ់ឯងច្បាស់ជាវាយយើងមិនខានមិនមែនព្រមអោយយើងថើបពីរដងទេ»បេនយ៉ាមីនចាប់ដៃទាំងសងខាងរបស់វាយុលើកទៅលើ វាយុក៏ប្រឹងរើរតែមិនឈ្នះកម្លាំងនាយឡើយ

«អ៊ីចឹងលែងទៅ ខ្ញុំដាល់លោកអោយមើល»វាយុគាំងស្តូកជាមួយសំដីនាយ តែក៏សម្លក់នាយមិនលែង

«ដាល់មក!!!»បេនយ៉ាមីនក៏លែងវាយុពិតមែន តែវាយុក៏រឹងខ្លួនស្តូកធ្វើអ្វីមិនចេញបានត្រឹមតែសម្លឹងនាយ ពេលនេះគេមិនយល់ថាហេតុអ្វីតែគេមិនអាចលើកដៃវាយបេនយ៉ាមីនបានឡើយ

«លោកឆ្គួតហើយ បេនយ៉ាមីន»វាយុគេហាក់វិលវល់នៅក្នុងខួរក្បាល រួចច្រានបេនយ៉ាមីនចេញ ហើយរត់ចេញក្រៅបាត់

«បែបនេះហើយមិនស្រឡាញ់យើងទៀតឬ ក្មេងល្ងង់»ក្រោយវាយុរត់ចេញទៅ នាយអស់សំណើចបន្តិច លើកដៃមកស្ទាបបបូរមាត់ខ្លួនឯងពេលនឹកដល់រឿងមុននេះ

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now