ភាគទី ០៩ សាកសពមនុស្សលង់ទឹក

Magsimula sa umpisa
                                        

       វាយុបានដើរតាមបុរសនោះរហូតដល់កន្លែងស្ងាត់មួយ ពេលបុរសនោះងាកក្រោយគេក៏ពួន មួយស្របក់ទើបទៅតាមទៀត៖

«គេជានរណាម្តេចលឹបលរចម្លែកម្លេះ»នាយឆ្ងល់ពីអាការៈរបស់មនុស្សនោះ គេពាក់មួកពាក់ម៉ាស់បិទបាំងយ៉ាងចម្លែក ធ្វើខ្លួនមានពិរុទ្ធខ្លាំងណាស់ វាយុក៏បានមកឈរក្រោយដើមឈើមួយ

«លោកថៅខ្ញុំរៀបចំរៀបរយហើយ ធានាថាគ្មានដាន»វាយុឮបុរសនោះនិយាយដូច្នេះក៏បើកភ្នែកធំៗតែម្តង

      ក្រឹប*
       មិនប្រយ័ត្នស្រាប់តែជាន់កំណាត់ឈើមួយ វាយុក៏ភ័យឡើងតែម្តង
«អ្នកណា?»បុរសនោះស្រែក ហើយដើរមួយៗមកក្បែរដើមឈរដែលវាយុពួន

«ហួយ ស្លាប់មិនខានទេអាវាយុ»គេភ័យបុកពោះតែម្តង ព្រោះមិនដឹងទៅច្រកណាក៏

«កុំរត់»វាយុស្រាប់តែរត់វឹង លែងងាកក្រោយបុរសនោះក៏រត់ដេញចាប់គេ

       រត់មកដល់កន្លែងផ្លូវបែកជាបួនវាយុក៏រត់ចូលប្រលោះមួយខណៈដែលបុរសនោះតាមបង្ខិតៗគេពីក្រោយ៖
«អួយ*»ក៏ស្រាប់តែនរណាម្នាក់ទាញដៃវាយុមួយទំហឹង ធ្វើអោយគេភ្ញាក់យ៉ាងខ្លាំងម្នាក់នោះគឺ

«ហ្ហើយទៅណាហើយ»តាមចុះឡើងស្រាប់តែបាត់វាយុ បុរសនោះក៏ឆ្លេឆ្លាបន្តិច មិញឃើញតើម្តេចក៏បាត់លឿនម្ល៉េះ

«អ្ហឹម»វាយុព្យាយាមរើរក្រោយបេនយ៉ាមីនខ្ទប់មាត់របស់គេ រុញគេផ្អឹបជញ្ជាំង ហើយប្រាប់អោយគេស្ងាត់ កុំអោយបុរសចម្លែកនោះឮសម្លេងគេ វាយុដឹងថាជាបេនយ៉ាមីនក៏ធ្វើតាម

       បុរសដែលវាយុបានរត់គេចនោះក៏ដើរមកក្បែរកន្លែងពួកគេកំពុងពួនក្នុងដៃមានកាន់កាំបិទទៀតផងហាក់ដូចជាមានបំណងមិនល្អលើវាយុ បេនយ៉ាមីនដែលពួននោះក៏ប្រឹងសម្លឹងរកមុខបុរសនោះតែគេក៏បិទបាំងជិតឈឹងអស់ទៅហើយ។

        មួយស្របក់បុរសនោះក៏ចេញទៅបាត់ តែបេនយ៉ាមីនមិនព្រមលែងវាយុឡើងធ្វើអោយគេថប់ដង្ហើមសឹងស្លាប់
«លែង ចង់ខ្ទប់អោយខ្ញុំដាច់ដង្ហើមស្លាប់ក៏យ៉ាងម៉េច»អត់មិនបានក៏ច្រានបេនយ៉ាមីនតែម្តង ថាខ្ទប់មាត់មិនថាទេនេះខ្ទប់ដល់ច្រមុះដកដង្ហើមមិនរួច

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Tahanan ng mga kuwento. Tumuklas ngayon