ភាគទី ០៧ ចម្ងល់ដែលមិនអាចស្រាយចេញ

Mulai dari awal
                                        

«តែបើឯងចង់ជាប់គុកបែបនេះក៏តាមចិត្តចុះ»បេនយ៉ាមីនក៏ក្រោកឈរតែហ្យុងមីនមិនបានឆ្លើយអ្វីជាមួយគេឡើយ

«យើងទុកពេលអោយឯងគិត3ថ្ងៃ យើងនឹងមកយកចម្លើយវិញ»វី ថាតែប៉ុណ្ណេះ ឆ្មាំងគុកក៏នាំហ្យុងមីនទៅទៅវិញ

«ខ្ញុំបានប្រាប់ហើយថាវាមិនងាយឆ្លើយទេ»វី ដកដង្ហើមធំបន្តិច ព្រោះស្មុគស្មាញអំពីរឿងនេះជាខ្លាំង

«លោកមេបញ្ជារការប្រកាសបិទក្តីលឿនទាំងដែល យើងគ្មានភស្តុងតាងគ្រប់គ្រាន់ចងទោសហ្យុងមីន វាច្បាស់ជាមានអ្វីនៅពីក្រោយនេះ»ពួកគេបានចេញពីកន្លែងសួរសុខទុក្ខអ្នកទោសសម្តៅមកឡានវិញ ដើរបណ្តើរក៏ឆ្លៀតពិភាក្សាគ្នាពីរឿងនេះបណ្តើរ

«គ្រប់ពេលដែលមានក្តីសំខាន់តែងតែលេចមុខលោកមេបញ្ជារការមករហូត លោកស្នងការមិនយល់ថាចម្លែកទេ»ពួកគេក៏ឡើងឡាន បើកចេញពីទីនេះតម្រង់ទៅស្នាក់ការប៉ូលីសវិញ

        បេនយ៉ាមីនមិនបានតបអ្វីទេ តែកំពុងគិតអំពីរឹកពារចម្លែករបស់ថ្នាក់លើខ្លួនដែលតែងតែចេញមកត្រូវពេលជាពិសេសអោយតែក្តីទាក់ទងនិងថៅកែហូមានមុខគាត់មកដោះស្រាយរហូត តើគាត់មានបំណងអ្វីអោយប្រាកដ?

         ទីស្នាក់ការកណ្តាលក្រុងសេអ៊ូល*
          បេនយ៉ាមីននិងវីបានមកដល់ស្នាក់ការវិញ ក៏នាំគ្នាចូលការិយាល័យបេនយ៉ាមីន។ ពួកគេទាញក្រណាត់មួយចេញបង្ហាញអោយឃើញក្តារខៀនមួយដែលមានរូបថតមនុស្សជាច្រើនត្រូវបានគូសដោយខ្សែរក្រហម លើសពីនោះគឺមានរូបលោកហូដែលធំជាងគេ៖

«លោកស្នងការកំពុងគិតថាលោកមេបញ្ជារការក៏ជាគ្នារបស់ថៅកែហូឬ?»វី ពេលឃើញបេនយ៉ាមីនយករូបលោកផាកទៅបិទហើយគូសខ្សែរក្រហមភ្ជាប់ជាមួយថៅកែហូ

«ពេលនេះយើងមាន ហូ ដេហ្វាង គីម ណាំហ្យុង ជាមេឃ្លោង លោកមេបញ្ជារការផាកវិញ យើងមិនច្បាស់តែត្រូវតាមដានគាត់បន្តទៀត»បេនយ៉ាមីន មើលរូបភាពគំនូសតាងទាំងអស់នោះហើយគិត មេឃ្លោងដែលជាអ្នកមានអំណាចគឺមានតែពីរនាក់ប៉ុណ្ណោះគឺ លោកហូ និងលោកគីម តែពួកគេមិនមានភស្តុតាងអ្វីចាប់ពួកគាត់ឡើយបានតែត្រឹមសង្ស័យពេលនេះពួកគេក៏បានដាក់ការសង្ស័យមួយទៀតលើលោកផាកដែលអាចជារណុកក្នុងរបស់ថៅកូហូ

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Tempat cerita menjadi hidup. Temukan sekarang