ភាគទី ០៦ ក្មេងរំខាន

Depuis le début
                                        

«ប៉ូលីសស្អីចរិកអ៊ីចឹង»វាយុតាមសម្លក់ផែនខ្នងនាយស្នងករនេះបន្តិច ចិត្តសែនខ្នាញ់ជាមួយចរិកនាយនេះណាស់ មិនដែលឃើញពីមុនមកទេលោក មានប៉ុន្មានសម្លាប់ចោលទាំងអស់កុំទុក

    វាយុក៏ចូលទៅងូតទឹកសម្អាតខ្លួន នឹងចេញមកវិញជាមួយកន្សែងជូតសក់មួយដើរមកអង្គុយលើសាឡុង៖
«សំដីអាក្រក់បន្តិច តែចិត្តល្អដែរតើ»នាយឃើញភួយដែលបេនយ៉ាមីនទុកអោយក៏ញញឹមតិចៗ ហោចណាស់នាយប៉ូលីសនេះក៏មានសណ្តានចិត្តជាមនុស្សបន្តិចដែរ

   មុននឹងចូលគេងវាយុក៏ឆ្លៀតធ្វើការងាររបស់គេតាមទូរស័ព្ទដូចគ្នា ដោយត្រូវការក្រដាសសរសេរក៏ទៅមើលក្នុងទូរតាំងសៀវភៅក្បែរនោះឃើញមានក្រដាសនិងប៊ិចក៏យកមកសរសេរការងារខ្លួន ដើម្បីដាក់អោយលោកនាយក៖

     លុះដល់ម៉ោង2វាយុគេងលក់បាត់ទៅហើយតែគេគេងក្រាបនិងតុព្រោះធ្វើការដល់ងងុយក៏ភ្លេចខ្លួន ស្របពេលនោះបេនយ៉ាមីនក៏ចុះមករកទឹកញុំាប្រទាក់និងវាយុនាយក៏មើលបន្តិច៖

«ព័ត៌មាន លោកដូតើ»បេនយ៉ាមីន លើកឯកសារទាំងនោះមើលទើបឃើញថាសុទ្ធតែជារបាយការណ៍ទាក់ទងនិងចោរកម្មដែលវាយុធ្លាប់សួរគេ

«ក្បាលកញ្ចាស់ហើយមិនចេះរកកន្លែងគេងទៀត»នាយហួសចិត្តទាំងដែលកន្លែងគេងថយខ្លួនបន្តិចដល់ តែវាយុសុខចិត្តគេងបែបនេះ នាយមិនចង់ខ្វល់ច្រើនក៏កាន់កែវទឹកទៅបន្ទប់នាយវិញ។ តែហៀបឡើងទៅក៏ងាកមើលរាងតូចបន្តិច

«ហ្ហើយ-»នាយដកដង្ហើមធំមួយឃូស ដោយទើសភ្នែកនិងការគេងរបស់វាយុពេក ក៏ដាក់កែវទឹកចុះលើកគេអោយគេលើសាឡុងវិញ

«ហ្ហឹម»វាយុដោយសារល្វើយផងហត់ពេកក៏គេងមិនដឹងអ្វីឡើយ ក្រោយបេនយ៉ាមីនលើកគេ គេក៏អោបករនាយជាប់ទាំងមិនដឹងខ្លួន

     បេនយ៉ាមីនដាក់វាយុលើសាឡុងទាញភួយមកដណ្តប់អោយគេបន្តិច ៖
«យើងធុញឯងណាស់ដឹងទេ ក្មេងរំខាន»នាយថាតែប៉ុណ្ណេះក៏កាន់កែវទឹកឡើងទៅខាងលើបាត់ ទុកអោយវាយុគេងនៅខាងក្រោម។

      លុះព្រឹកឡើងសូរិយារះខ្ពស់ វាយុក៏ក្រោកពីដំណេក គេពត់ពែនខ្លួន ហាក់ដូចជាគេងលក់ស្រួលណាស់កាលពីយប់មិញ៖

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Où les histoires vivent. Découvrez maintenant