ភាគទី ០៦ ក្មេងរំខាន

Start from the beginning
                                        

    ងោង*
«អ្ហាយយ»បេនយ៉ាមីនរោទិ៍ដាក់ហ្គែរម៉ូតូមូលទៅមុខ កម្លាំងកន្ត្រាក់ធ្វើអោយវាយុភ្ញាក់អោបចង្កេះបេនយ៉ាមីនយ៉ាងណែន

«នែ៎ លោកប៉ូលីសជួយជិះអោយស្រួលបន្តិចបានទេ»វាយុវាយស្មានាយឌឹប ព្រោះបេនយ៉ាមីនជិះកញ្ឆក់ៗយ៉ាងម៉េចមិនដឹង មិនមែនចង់ធ្វើបាបគេឯណាហី

«បិទមាត់ទៅ ឬចង់ដើរ»នាយកំលោះគំរាមតែប៉ុណ្ណេះវាយុក៏ដកដៃចេញពីចង្កេះនាយវិញ

«ចង់ធ្លាក់ស្លាប់ឬ!!»តែបេនយ៉ាមីនក៏ទាញដៃអោយអោបគេវិញ ខ្លាចក្មេងខ្លះធ្លាក់ពីលើម៉ូតូយំននាលដីចោតគេទៀតឥឡូវហើយ

    វាយុមិនបាននិយាយអ្វីឡើយ តែមិនពេញចិត្តក្នុងការអោបទោះក្លិននាយប៉ូលីសនេះក្រអូបត្រូវចិត្តក៏គេមិនសប្បាយជាមួយដែរព្រោះកំពុងខឹង៖

     មួយស្របក់ក្រោយម៉ូតូក៏ជិះចូលផ្ទះសមល្មមមួយពួកគេក៏ចុះ៖
«ផ្ទះលោកឬ?»វាយុ ឃើញផ្ទះរចនាបានស្អាត សំខាន់មានដាំផ្កាជាច្រើននៅមុខផ្ទះពិតជាស្រស់ស្អាតណាស់

«ផ្ទះយើងមិនមែនផ្ទះលោក»បេនយ៉ាមីនដោះមួកគោបដើរត្រុយចូលផ្ទះបាត់

«ចង់តែហក់ខ្វាច់ទេអញ»គេខ្នាញ់នាយប៉ូលីសនេះណាស់ និយាយគ្មានចូលគ្នាអ្វីបន្តិចសោះ សំខាន់សំដីចេញមកដូចគប់ដប់គ្រួសទាំងឡាន

     វាយុក៏ដើរតាមក្រោយបេនយ៉ាមីន នៅក្នុងផ្ទះនេះមានបន្ទប់ទឹកពីរលើមួយនិងក្រោមមួយតែបន្ទប់គេងមានតែមួយប៉ុណ្ណោះ៖

«ផ្ទះលោកស្អាតណាស់»វាយុពោលសរសើរ បេនយ៉ាមីនដែលកំពុងយកទឹកផឹកក៏មើលមុខគេបន្តិច

«ទីនេះមានបន្ទប់តែមួយ ឯងគេងលើសាឡុងទៅ»បេនយ៉ាមីន

«មិនអីទេខ្ញុំគេងទៅណាក៏បាន អរគុណលោកណាស់»វាយុប្រាប់ថាគេមិនប្រកាន់ សំខាន់អោយតែមានផ្ទះដេកគឺគ្រប់គ្រាន់ហើយ

«បន្ទប់ទឹកនៅខាងក្រោមមានមួយ ឯងអាចប្រើបាន មានអ្វីហៅខ្ញុំ ហើយកុំមានគំនិតលួចរបស់ក្នុងផ្ទះខ្ញុំអោយសោះ»បេនយ៉ាមីន

«ខ្ញុំមិនមែនអត់ឃ្លានទៅលួចរបស់លោកទេ»បេនយ៉ាមីនមិនតបវិញ តែឡើងទៅបន្ទប់គេបាត់៖

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now