ពួកគេក៏រត់មកដល់របងលួសមួយបុរសនោះក៏រត់ឡើងតែម្តង បេនយ៉ាមីនក៏ឡើងតាម ដល់ច្រកបែកជាបួនបុរសនោះក៏រត់ទៅត្រង់ បេនយ៉ាមីនមកតាមក្រោយនាយមើលឆ្វេងស្តាំបន្តិចក៏រត់ទៅផ្លូវផ្សេង តែមិនមែនមានន័យថានាយរត់ច្រឡំឡើយ
«ហ្ហើយ-»បុរសនោះភ្ញាក់យ៉ាងខ្លាំងបន្ទាប់ពីបេនយ៉ាមីនមកនៅពីមុខគេ គេក៏រហ័សរត់ថយក្រោយយ៉ាងលឿន
ឌឹប*
«ចង់ទៅណា»បុរសនោះក៏ដួលពេលបេនយ៉ាមីនទាញដំបងគប់ចំជើងរបស់គេ
ឌឹប ព្រូស*
ភ្លេចខ្លួនបន្តិចបុរសនោះក៏វាយបេនយ៉ាមីនមួយដៃធ្វើអោយគេដួលព្រូស តែបេនយ៉ាមីនមិនឈប់នាយរត់តាមបុរសនោះលោតមួយទំហឹងចាប់គ្រៀកគេជាប់ វាយខ្នោះគេបានយ៉ាងឡូយ
«លែង លែង»បុរសនោះក៏រើរតែដៃទាំងពីរក៏ជាប់ខ្នោះព័ទ្ធទៅខាងក្រោយបាត់ទៅហើយ
«ចាំលែងនៅប៉ុសិ៍ ឆាប់មក»ចាប់ករអាវបុរសនោះអូសទៅជាមួយតែម្តងក៏មិនភ្លេចយកកាបូបដែលបុរសនោះធ្វើជ្រុះមកផងដែរ។ បេនយ៉ាមីនក៏ចាប់ជនសង្ស័យបានសម្រេចនឹងទៅដល់កន្លែងឡានវិញ
«លោកស្នងការ»វី រត់ទៅរកបេនយ៉ាមីន ហើយយកបុរសនោះពីដៃបេនយ៉ាមីនទៅដាក់ក្នុងឡាន
«ឆែកនៅក្នុងផ្ទះគ្មានអ្វីគួរអោយសង្ស័យទេលោក»សែប
«យកគេទៅស្នាក់ការទៅ ហើយកាបូបនេះផង»បេនយ៉ាមីនបោះកាបូបនោះ សែបក៏យល់ហើយធ្វើតាមគេ
ពួកគេក៏ធ្វើដំណើរមកស្នាក់ការណ៍វិញ ដោយនាំជនសង្ស័យនោះទៅបន្ទប់សួរចម្លើយ៖
«លោកមេបញ្ជារការ»ហៀបនឹងដើរទៅសួរចម្លើយស្រាប់តែប្រទាក់ជាមួយលោកមេបញ្ចារការ បេនយ៉ាមីនក៏គោរពគាត់បន្តិច
«ចាប់ជនសង្ស័យបានហើយមែនទេ»គាត់គឺលោក ផាក អុីនហូ ជាមេបញ្ជារការក្នុងអង្គភាពរបស់បេនយ៉ាមីនផ្ទាល់
«ចាប់បានហើយតែពួកយើងមិនទាន់សួរចម្លើយនៅឡើយ»បេនយ៉ាមីន
«ទុកអោយខ្ញុំជាអ្នកសួរ»មេបញ្ជារការនិយាយដូច្នេះបេនយ៉ាមីនក៏មើលមុខគាត់បន្តិច ចង់ប្រកែកតែមិនអាចព្រោះគាត់មានឋានៈខ្ពស់ជាងគេ
VOCÊ ESTÁ LENDO
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Açãoបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
ភាគទី ០៥ ជញ្ជាំងមានត្រចៀក
Começar do início
