«ខ្ញុំមិនមែនអ្នកសើបអង្កេតខ្ញុំមិនដឹងអ្វីទេ លោកសួរអ្វីប្លែកៗ លោកចង់រករឿងខ្ញុំឬ»បេនយ៉ាមីនដែលស្តាប់ឮវាយុនិយាយក៏សម្លក់គេបន្តិច រួចដើរទៅអង្គុយតុធម្មតាវិញ
«ការបាត់គ្រឿងពេជ្យនេះមិនមែនជារឿងសាមញ្ញាព្រោះក្នុងកាមេរ៉ាសុវត្ថិភាពគ្មានតម្រុយអ្វីបន្តិចសោះ ភ្ញៀវមកចូលរួមស្របពេលកើតហេតុក៏នៅទីនោះទាំងអស់ តែបាត់មិនឃើញចំណិតរបស់លោកដូទេ»បេនយ៉ាមីន
«មានន័យថាម៉េច?»វាយុចាប់អារម្មណ៍បន្តិច
«ឯងស្គាល់អ្នកនាងមីយ៉ុន ច្បាស់ជាជួបញឹកញាប់ជាមួយចំណិតលោកដូ អាចប្រាប់ពីម្នាក់នោះមកយើងបានទេ»បេនយ៉ាមីន
«ខ្ញុំមិនដឹងទេ យូរៗជួបគ្នាម្តងប៉ុណ្ណោះ ម្តេចលោកមិនសួរលោកដូទៅគាត់ច្បាស់ជាឆ្លើយអោយបាន»វាយុ គិតមួយស្របក់ តែគេមិនយល់សោះសំណួរនេះនាយគួរតែសួរលោកដូទើបត្រូវ មកសួរគេ គេម៉េចនឹងដឹងទៅបើមនុស្សមិនសូវស្គាល់ផង
«ចេញទៅបានហើយ»បេនយ៉ាមីនក្រវីក្បាលហួសចិត្តបន្តិច ក៏ដេញអោយវាយុទៅវិញ សម្រេចមកគឺថាគ្មានបានសាច់ការណ៍អ្វីបន្តិច វាយុក៏ចេញទៅ៖
«លោកស្នងការ»វីក៏ចូលមក
«ភ្ញៀវទាំងអស់សុទ្ធតែឆ្លើយដូចគ្នា ពួកយើងចែកកាមេរ៉ាក្បែរបន្ទប់ទឹកក៏ឃើញត្រឹមតែវីឌីអូប៉ុណ្ណេះ»វីបង្ហាញទៅបេនយ៉ាមីនអោយមើល
«រកមនុស្សដែលមានរូបរាងបែបនេះអោយឃើញ ករណីនេះមិនមែនប្លន់ធម្មតាឡើយ»បេនយ៉ាមីន
«លោកគិតថា-»វី
«ហ្ហឹម វាអាចទៅរួច»
ក្រោយសើបអង្កេតសួរចម្លើយអស់ពួកគេក៏ចេញមកវិញ
«បានដំណឹងខ្លះទេលោកស្នងការ»លោកដូរត់មកសួរបេនយ៉ាមីន
«ពេលនេះខាងយើងមិនទាន់អាចឆ្លើយតប ប៉ុន្តែសង្ឈឹមថាកំឡុងពេលនេះសូមលោកជួយសហការណ៍ជាមួយខាងយើងផង»បេនយ៉ាមីន
«បាទបាន អោយតែបានខ្សែករខ្ញុំមកវិញលោកប៉ូលីសអោយខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរ»លោកដូ
«លោកទុកចិត្តចុះ ចោរពួកយើងច្បាស់ជាចាប់បាន»បេនយ៉ាមីនសម្លឹងមុខហុកយ៉ុនបន្តិច ក៏ដើរចេញទៅ។
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
ភាគទី ០៤ ប៉ូលីសចរិកអន់!!!
Start from the beginning
