ភាគទី ០២ នរណាបញ្ជារឯងមក?

Start from the beginning
                                        

«ដោយសារឯងធ្វើការបានល្អ លោកនាយក ហុី ស៊ុងបានផ្តាល់ឪកាសមាសអោយឯងទៀតផង»លោកសុីម

«ពិតឬ?»វាយុ ឮហើយសប្បាយចិត្តយ៉ាងខ្លាំង

«អ្ហឹម គាត់ប្រាប់ថាបើក្នុងរយះពេលមួយឆ្នាំនេះឯងអាចយកព័ត៌មានដែលកំពុងផ្ទុះ ជាពិសេសគឺករណីចោរកម្ម ឃាតកម្ម ជួញដូរគ្រឿងញៀនអីអស់នេះបាន ប្រធានផ្នែកជំនាន់ទី30ច្បាស់ជាមានឈ្មោះឯងមិនខាន»លោកសុីម កៀកករវាយុ ដើរបណ្តើរឆ្លៀតប្រាប់គេបណ្តើរ

«បាទ ខ្ញុំនឹងប្រឹងអោយអស់ពីលិទ្ធភាព»វាយុ ញញឹមសប្បាយចិត្តយ៉ាងខ្លាំង លោកសុីមក៏មើលគេយ៉ាងមាបមោទនភាព

«ខំប្រឹង»លោកសុីម គឺជាសិស្សច្បងរបស់វាយុមានឈ្នោះពេញថា សុីម ហ្វាន់ជី សំខាន់គាត់នេះហើយជាប្រធានផ្នែកគ្រប់គ្រងវាយុ។

   វាយុបានឮដូច្នោះក៏ដើរទៅតុធ្វើការគេទាំងញញឹមញញែមមិនឈប់ ព្រោះគោលដៅរបស់គេគឺធ្វើយ៉ាងណាអាចយកដំណែងប្រធានផ្នែកអោយបាន ពេលនេះគេដើរជិតដល់គោលដៅហើយ៖

«ហ្យុង បើវាយុធ្វើបាន ហ្យុងច្បាស់ជាធ្លាក់ដំណែងមិនខាន» ម៉ាហ្គី មកនិយាយជាមួយលោកសុីម

«ឯងគិតថាយើងល្ងង់អោយវាដណ្តើមទៅងាយៗឬ»លោកសុីម

«ខ្ញុំឃើញហ្យុងនិយាយជាមួយគេមុននេះទើបគិតថា-»ម៉ាហ្គី

«យ៉ាងណាដំណែងជាប្រធានផ្នែកត្រូវតែជារបស់យើងម្នាក់គត់ អាវាយុកុំសង្ឈឹមថាយកបានអោយសោះ»លោកសុីម មុននេះឃើញនិយាយជាមួយវាយុទំនងល្អណាស់ តែអ្នកណាទៅស្មានតែពីក្រោយខ្នងគេជាមនុស្សបែបនេះ វាយុជាមនុស្សស្លូតត្រង់គេមិនបានខឹងឡើយថាមានពស់កំពុងចាក់ពីក្រោយព្រោះនាយចូលចិត្តគិតមនុស្សក្នុងផ្លូវល្អ៕

       បកមកមើលផ្នែកងងឹតឯណ្ណេះវិញ បុរសម្នាក់ដើរកាន់កែវស្រាទឹកមុខហាក់បង្ហាញចេញមកពីកំហឹងដែលកើនឡើងចង់ផ្ទុះដូចជាភ្នំភ្លើងដែលរងសម្ពាធរាប់លានអង្សារ។ គាត់ចងចិញ្ចើមជាមួយកែវភ្នែកក្រហមដោយសារកំហឹងពុះកញ្ច្រោលពេញរាងកាយ៖

«អោយមនុស្សចាត់ការណ៍ពួកវាសន្សឹមៗទៅ យើងចង់ដឹងណាស់ថាពួកវាហ៊ានខ្លាំងជាមួយយើងដល់ពេលណាទៀត»បុរសអាថ៍កំបាំងនោះក៏ពោលជាមួយសំដីគ្រោកគ្រាតសង្កត់ធ្ងន់ដូចជាដុំថ្មទៅកាន់ចំណិចខ្លួន

«លោកថៅកែចង់អោយខ្ញុំចាត់ការណ៍ពួកវាបែបណាដែរ?»

«មិនបាច់លេងឈុតធំ ត្រឹមវាយស្មៅបង្អើលពស់បន្តិចទៅបានហើយ យើងចង់ឃើញឆ្កែវាឆ្លេឆ្លា»គាត់ក្រឡកកែវស្រាទៅមកជាមួយស្នាមញញឹមតិចៗ តែបង្កប់នូវភាពពិសពល់រាប់មិនអស់

«បាទលោកថៅកែ!» បុរសនោះក៏ចេញទៅធ្វើតាមអ្វីដែលថៅកែខ្លួនបញ្ជារមក ខណះដែលលោកថៅកែអាថ៍កំបាំងក៏អង្គុយញញឹមយ៉ាងស្រស់ សម្លឹងទៅកាន់រូបថតនរណាម្នាក់!!

Who is he??? ឆ្លើយត្រូវអោយម៉ាខ្សឺត
_______________________________

                      TO BE CONTINUED
                   ENJOY YOUR READING

WRITE BY SKY

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now