«អបអរលោកហូសម្រាប់ភាពជោគជ័យមួយនេះ»គីម ណាំហ្យុង លើកកែវអបអរទៅកាន់លោកហូ លោកហូក៏សើចដាក់គាត់
«នេះក៏ជាចំណែករបស់លោកដែរមិនអញ្ចឹង»លោកហូ
«ហីយ៉ា បើគ្មានលោកហូ ពួកយើងក៏មិនអាចនាំចូលបានដែរ ត្រូវទេ!»លោកគីម
«ហ្ហឹស ហ្ហឹស»លោកហូមិនតបតែក៏សើច
«មិនអញ្ចើញខ្ញុំផងទេឬលោកហូ?»មួយស្របក់ក៏មានបុរសម្នាក់ទៀតដើរចូលមក ជាមួយកែវស្រាគាត់ញញឹមយ៉ាងស្រស់ តែបែរជាធ្វើអោយពួកគេទាំងពីរមើលមកគាត់ជាមួយកែវភ្នែកមិនពេញចិត្តទៅវិញ
«បើដឹងថាមិនបានអញ្ជើញម្តេចនៅមុខក្រាស់មកទៀត»លោកគីម
«ហីយ៉ា លោកគីម លោកហូ ពួកយើងសុទ្ធតែអ្នកស្គាល់កុំអ៊ីចឹងអី»គាត់ម្នាក់នេះមានឈ្មោះ ដូ សាំងជេ អាយុប្រហាក់ប្រហែលលោកហូដែរ ប៉ុន្តែគាត់បើកក្លឹបសប្បុរធម៌ជួយដល់ជនពិការនិងកុមារកំព្រា លើសពីនោះគាត់ក៏ជាប់ឈ្មោះជាបុគ្គលិកឆ្នើមក្នុងសង្គមថែមទាំងទទួលបាន មេដៃមាសពីប្រធានាធិបតីទៀតផង
«ខ្ញុំមិនដែលស្គាល់លោកស្រាប់ហើយ»លោកហូ និយាយបែបនេះលោកដូក៏ទម្លាក់ទឹកមុខបន្តិច
«ហីយ៉ា មិនអីទេខ្ញុំគិតខុសខ្លួនឯង អ៊ីចឹងខ្ញុំទៅវិញហើយកុំអោយខូចបរិយាកាសអ្នកទាំងពី»លោកដូ បាក់មុខបន្តិចក៏រហ័សចេញទៅវិញ
«ហ្ហឹស ឆ្កែព្រៃពាក់រោមចៀម»
បង្វែរចំណាប់អារម្មណ៍មកមើលនៅឯស្នាក់ការកណ្តាលរបស់សារព័ត៌មាន Soeul News ឯណ្ណេះវិញ វាយុនិងស៊ុនឆេក៏បានទៅក្រុមហ៊ុនដើម្បីសរសេរព័ត៌មានបន្ត៖
បុ័ង*
«អុះ»វាយុនិងស៊ុនឆេភ្ញាក់យ៉ាងខ្លាំងពេលបើកទ្វារចូលមកព្រោះ-
«អបអរសាទរ ដោយសារព័ត៌ព្រឹកមិញក្រុមហ៊ុនយើងជាប់លើតារាងកំពូលតែម្តងដឹងទេ»លោក សុីម រត់មកអោបវាយុ សរសើរគេពីសមត្ថភាពនិងភាពក្លាហានដែលគេប្រឹងយកព័ត៌ប្រថុយប្រថានបែបនេះ ធ្វើអោយក្រុមហ៊ុនឈរលេខរាងទីមួយតែម្តង
«ពិតឬ ហ្ហិ ហ្ហិ»វាយុសើចទាំងមិនសម តែក្នុងចិត្តកំពុងសប្បាយណាស់ព្រោះគ្រប់គ្នាសរសើរគេ
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
ភាគទី ០២ នរណាបញ្ជារឯងមក?
Start from the beginning
