ភាគទី ០២ នរណាបញ្ជារឯងមក?

Start from the beginning
                                        

«ហ្យុង ចិត្តត្រជាក់ ហោចណាស់ក៏យើងអាចដឹងតម្រុយខ្លះពីពួកវាដែរ»វី

«ថ្នាក់លើមានផ្តល់របាយការណ៍មកយ៉ាងណាទេ»បេនយ៉ាមីន

«ពួកគេដឹងត្រឹមថាមានកាប៉ាល់ខុសច្បាប់មកចតនៅកំពុងផែជាយក្រុង តែមិនបានដឹងអ្វីលើសពីនោះឡើយ»វី

«ពួកវាបុិនបង្វែរដានឬមកពីក្នុងក្រុមប៉ូលីសមានដង្កូវក្នុងសាច់»បេនយ៉ាមីន

ពួកគេទទួលបានរបាយការណ៍ថាស្របពេលដែលពួកចោរចេញប្លន់គឺមានកាប៉ាល់ទំនិញខុសច្បាប់មួយមកចតនៅក្នុងផែតែបែរជាគ្មាននរណាដឹងនឹងឆែកកាប៉ាល់នោះមុនអោយចតទៅវិញ។ សំខាន់មិនយល់ថាសកម្មភាពចោរវាគាប់ជួនជាមួយកាប៉ាល់ដឹកទំនិញអាថ៍កំបាំងនោះទេឬ? អាចទេវាជាបក្សពួកតែមួយហើយពួកវាធ្វើបែបនេះតាមបញ្ជារនរណាម្នាក់ ដើម្បីបង្វែរដានប៉ូលីសកុំអោយចាប់អារម្មណ៍ពេលវាដឹកទំនិញចេញ?

«វាក៏អាច តែយើងមិនមានភស្តុតាងអ្វីមកបញ្ជាក់បានឡើយ»វី

«ចុះរបាយការណ៍សកម្មភាពពួកចោរនោះនរណាជាអ្នករាយការណ៍»បេនយ៉ាមីន ចាប់ផ្តើមគិតពីចំណុចចាប់ផ្តើមឡើងវិញ ហើយចោតជាសំណួរម្តងទៀត!

«សែប ហាន់ ស៊ុកហ៊ុន គេបាននិយាយថាបានឮការនិយាយគ្នារបស់ក្រុមចោរមុនពួកវាធ្វើសកម្មភាព»វី

«តាមដាន ម្នាក់នេះអោយខ្ញុំបន្តិច ខ្ញុំខ្លាចតែគេក៏ជាប់ពាក់ព័ន្ធជាមួយថៅកែហូដែរទេ»បេនយ៉ាមីន

«ហ្យុងចង់ប្រាប់ថានៅក្នុងអង្គភាពមានរណុកក្នុងរបស់ថៅកែហូឬ?»វី

«ចុះវាអាចទេ!!យ៉ាងណាប្រាក់គឺធំជាងភាពត្រឹមត្រូវស្រាប់ហើយ ច្បាប់មិនអាចឈ្នះពួកមានអំណាចបានឡើយ វាជះលុយតែបន្តិចពួកពុករលូយទាំងនោះក៏ត្របាក់សុីដូចឆ្កែឃើញឆ្អឹងអ៊ីចឹង»បេនយ៉ាមីន គេស្អប់បំផុតអំពើរពុករលួយនេះតែទៅណាក៏ជួបដែរ សំខាន់នៅក្នុងប៉ូសិ៍ប៉ូលីសក៏មិនអាចគេចផុតទៀត ហ្ហើយ នេះឬសង្គមចាយលុយ

«ឆាប់ទៅរៀបចំទៅ យើងត្រូវសើបរឿងនេះបន្តទៀត»បេនយ៉ាមីន

គ្រប់គ្នាប្រាកដជាឆ្ងល់ហើយមែនទេ ថាថៅកែហូជានរណា តោះខ្ញុំនឹងណែនាំគាត់អោយស្គាល់។ ឈ្មោះរបស់គាត់ពេញគឺ ហូ ដេហ្វាង អាយុប្រហែលជា 50ផ្លាយ៍ ជាម្ចាស់ក្លឹបដ៏ល្បីល្បាញ ក្លឹបគាត់មានឈ្មោះថា <Shakama club>លើសពីនោះគាត់ក៏បើកក្រុមហ៊ុនលក់ស្រាក្រហមមួយទៀត តែអ្នកណាទៅដឹងថាពីក្រោយខ្នងគាត់បានធ្វើអ្វីខ្លះ គាត់ធ្លាប់ត្រូវបានប៉ូលីសឃាត់សួរចម្លើយជាច្រើនដងក្នុងករណីជួញដូរគ្រឿងញៀននិងផ្លូវភេទ តែមានម្តងណាទៅដែលប៉ូលីសអាចញាត់បុរសម្នាក់នេះចូលគុកបាន មិនចម្លែកព្រោះគេមានលុយមានអំណាច ទើបម្នាក់នេះហើយដែល បេនយ៉ាមីន គូសបន្ទាត់ក្រហមដៅមុខជាស្រេច។

កាត់មកផ្នែកម្ខាងទៀតឯណ្ណេះវិញ នៅក្នុងក្លឹបមួយកន្លែងហាក់ដូចជាកំពុងមានពិធីជប់លៀងយ៉ាងអញ្ចឹង ដោយមានបុរសគ្រងដោយឈុតក្លាហ្សេខ្មៅចំនួនពីររូប អង្គុយផឹកសើចយ៉ាងកក្អឹក ម្នាក់ក្នុងចំណោមនោះក៏មានវត្តមានរបស់លោក ហូ ដែរ

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now