ភាគទី ០២ នរណាបញ្ជារឯងមក?

Start from the beginning
                                        

«លោកស្នងការរង»ស្របពេលនោះ វី ក៏ចូលមកខ្សឹបអ្វីម្យ៉ាងដល់គេ បេនយ៉ាមីនក៏ងក់ក្បាលរួចវីក៏ចេញទៅវិញ

«អ្នកណាបញ្ជារឯងមក?»ឮសំណួរនេះភ្លាមហ្គីមសុីកដែលកំពុងញញឹមក៏ទម្លាក់ទឹកមុខបន្តិច តែគេមិនបានតបជាមួយបេនយ៉ាមីនឡើយ

«គ្នារបស់ឯងបានសារភាពប្រាប់ប៉ូលីសអស់ហើយ យើងផ្តល់ឪកាសអោយឯងឆ្លើយការពិត បើឯងព្រមឆ្លើយទោសធ្ងន់នឹងក្លាយជាស្រាល»បេនយ៉ាមីន

«ហ្ហឹស ហ្ហឹស លោកប៉ូលីសមនុស្សប្លន់ព្រោះត្រូវការលុយ តើអោយខ្ញុំនិយាយប៉ុន្មានដងទៀត»ហ្គីមសុីក

«ថៅកែ ហូ ជាអ្នកបញ្ជារឯងអោយធ្វើមែនទេ?»បេនយ៉ាមីន

«ថៅកែហូ!!!ជានរណា?»ហ្គីមសុីក សើចបន្តិចទើបឆ្លើយ តែសំណើចនេះបែរជាធ្វើអោយបេនយ៉ាមីន សង្គ្រឺតធ្មេញដាក់គេទៅវិញ

«យើងទុកឪកាសអោយម្តងទៀត!»សមនឹងគេមិនចូលចិត្តនិយាយច្រើនទៀត ក៏លូកដៃទៅបិទឧបករណ៍ថតសម្លេងនៅក្រោមតុ ហើយងាកទៅប្រាប់វី ដែលកំពុងមើលពួកគេតាមជញ្ជាំងកញ្ចក់អោយបិទកាមេរ៉ា

«លោកប៉ូលីស សួរអ្វីច្រើនម្ល៉េះ ខ្ញុំចង់ដេកគុកហើយ»បេនយ៉ាមីន ក្រោកចេញពីតុ មូលដៃអាវឡើងលើបន្តិច មុននឹងយកអណ្តាតទល់ថ្ពាល់ ងើយមើលកាមេរ៉ាខាងលើឃើញថាបិទហើយក៏

ឌឹប*
«អួយយ»ហ្គីមសុីកស្រែកដួលព្រូស ព្រោះកម្លាំងដៃដាល់របស់បេនយ៉ាមីន មិនអស់ចិត្តបេនយ៉ាមីនក៏ចាប់ក្រវួចករអាវគេឡើងស្រែកខ្លាំងៗថា

«ពួកឯងគិតថាប៉ូលីសមិនដឹងថាពួកឯងបានធ្វើអ្វីឬ អាថៅកែនោះអោយលុយពួកឯងប៉ុន្មាននិយាយមក»នាយចាប់កម្រោលខឹងខ្លាំងចង់ចេញផ្សែងតាមត្រចៀក

«ប៉ូលីសធ្វើបាបអ្នកទោសហើយជួយផង»ហ្គីមសុីក

ឌឹប ឌឹប*
បេនយ៉ាមីនក្តាប់ដៃដាល់មុខហ្គីមសុីកឌឹបៗ ទាំងកំហឹង បន្ទាប់ពីជំរិតសួរយ៉ាងណាក៏ហ្គីមសុីកមិនព្រមឆ្លើយការពិត៖
«ហ្យុងបានហើយ ប្រយ័ត្នវាស្លាប់ទៅ»វី រហ័សចូលមកឃាត់មុនពេកដែលបេនយ៉ាមីនសម្លាប់ហ្គីមសុីក

«ហ្ហឹស ពួកអាចង្រៃយ៍អស់នោះវាប្រើលុយញាត់មាត់ឯងប៉ុន្មានទៅទើបឯងការពារពួកវាយ៉ាងនេះ»ប្រលែងហ្គីមសុីក ទាញកន្សែងមកជូតដៃខ្លួនឯងមួម៉ៅពេញបន្ទុក ស្របពេលនោះក៏មានប៉ូលីសមកអូស ហ្គីមសុីកដែលបែកឈាមពេញមុខនោះចេញទៅ

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now