Episode 34

225 28 0
                                        

" គិតយ៉ាងម៉េចទៅ ប្រាប់គ្រប់គ្នាទេ " ណារី

" មិនបាច់ទេ ឯងទៅប្រាប់គ្រប់គ្នាទៅថាហ្វីលិកមិនស្រួលខ្លួនយើងយកទៅផ្ទះមុនហើយ អរ-ប្រសិនបើគ្រប់គ្នាសួររកស៊ងមីនប្រាប់ទៅថានាងក៏ទៅជាមួយយើងដែរ ផ្ញើផងណា " និយាយហើយហ្យុនជីនក៏រត់ចេញទៅជាមួយកូនចៅខ្លួន

" ហ៊ឺយយ តើឯងគិតថាយើងព្រមអោយឯងទៅម្នាក់ឯងឬយ៉ាងម៉េច " ណារីពោលឡើងម្នាក់ឯងតិចៗស្របពេលហ្យុនជីនរត់ទៅបាត់

+ នៅក្នុងកម្មវិធី

" យ៉ាងម៉េចហើយ " jeongin សួរទៅរីណាដែរដើរចូលមក ប៉ុន្តែគេក៏មិនបានឃើញវត្តមានhyunjinដែរ

" ហ្យុនជីនត្រឡប់ទៅមុនហើយ យុងប៊ុកមិនសូវស្រួលខ្លួន ចំណែកអ្នកនាងស៊ងមីនក៏ទៅដែរគ្រប់គ្នាកុំបារម្ភអី " រីណាឆ្លើយទាំងមិនសូវស្រួលក្នុងចិត្ត កែវភ្នែកនៃភាពខ្វល់ខ្វាយរបស់រីណាមីនហូក៏ហាក់ចាប់អារម្មណ៍ ប៉ុន្តែមិនបានសួរនាំឡើយ

" ណារី! ជួយអីបន្តិចបានទេ? "

" ....... " rina បានអោនទៅខ្សឹបប្អូនស្រីតិចៗដើម្បីកុំអោយអ្នកផ្សេងចាប់អារម្មណ៍ថាពួកគេសន្ទនាគ្នារឿងអ្វី

+ នៅផ្ទះបែកបាក់ជាយក្រុងមួយកន្លែង-នារពេលយប់ដដែលម៉ោង8:35

រាងកាយមនុស្សពីរនាក់កំពុងត្រូវគេចងដៃចងជើងជាប់និងកៅអី ស្ថានភាពអ្នកទាំងពីរមិនស្រួលប៉ុន្មានទេសុទ្ធតែមានរបួស

ឆាច់! ទឹកពីរធុងត្រូវបានជះទៅលើអ្នកទាំងពីរ

ខិ ខិ songmin & yongbok ក៏បានដឹងខ្លួនទាំងឈឺចាប់ពេញរាងកាយ

លោកផាកបានដើរចូលទៅរកស៊ងមីនបន្តិចមុននិងយកដៃទៅច្របាច់មាត់នាង " ឯងហ៊ានណាស់ហ្ន៎ ដែរក្បត់យើង! "

" ហ៊ឹ! លោកចាប់ពួកយើងមកធ្វើអី? "

" ល្ងង់មែន! នុយចាប់ត្រីធំនោះអីប្អូនឯងក្មួយរបស់ឯង " លោកផាកនិយាយព្រមទាំងយកកាំបិតទៅអង្អែលក្បែរពោះយុងប៊ុក

ហឺម~ ហឺម~ យុងប៊ុកព្យាយាមរើទាំងខ្លួនជាប់ចំណងមាត់ក៏បិទជិត ឯស៊ងមីនវិញក៏បារម្ភពីប្អូនមិនស្ទើរដែរ

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Donde viven las historias. Descúbrelo ahora