Episode 14

251 27 1
                                        

" បានហើយលោកផាក!! លោកបារម្ភរឿងនេះណាស់មែនទេលោកមិនបាច់ភ័យទេ គ្រួសារពួកយើងមិនរលាយឡើយលោកសប្បាយចិត្តចុះ " អ្នកស្រីចង់បានន័យថាទោះបីគ្មានកូនបន្តវេនក៏គ្រួសារពួកគាត់មិនរលាយដែរ

" ហ្ហឹស~ អញ្ជើញសប្បាយចុះ ខ្ញុំលាហើយ " លោកផាកសើចហួសចិត្តបន្តិចក៏ដើរចេញទៅ ដៃគូសហការមួយចំនួនក៏ចេញទៅតាមគាត់ផងដែរ

" សុំទោសផងចំពោះភាពរញ៉េរញ៉ៃ បន្តទៀតចុះ " លោកតា

    ការផឹកស៊ីជជែកការងានៅតែបន្ត អ្នកជំនួញធំៗជាច្រើនសុទ្ធតែទុកចិត្តលើគ្រួសារធំមួយនេះ ចំណែកតួអង្គគោលយើងទាំងពីរក៏នាំគ្នាផ្អែមល្ហែមមិនក្រែងចិត្តអ្នកណាសោះ ហ្យុនជីនយកចិត្តទុកដាក់និងរាងតូចគ្រប់រឿង សូម្បីតែរឿងញ៉ាំ ដួសម្ហូប យកទឹកអោយ ជូតមាត់ បញ្ចុកអាហារ និយាយពីថាពិនសម្ដែងនោះ😊 បើថា jeongin និង seungmin វិញឈ្លោះគ្នារហូត...

     បន្ទាប់ពីការផឹកស៊ីដល់យប់ជ្រៅបន្តិច គ្រប់គ្នាក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកមីនហូ ចុងអ៊ីន សឹងមីន ហាន់ ហ្យុនជីនក៏រាងស្រវឹងអស់ហើយ មានតែរាងតូចមិនបានផឹកនិងគេ រាងតូចក៏បានឲ្យមីននាំរាងក្រាស់ទៅបន្ទប់ អ្នកឯទៀតក៏នាំគ្នាទៅសម្រាកដូចគ្នា

              + ក្នុងបន្ទប់

" បងធ្វើព្រោះតែលោកតាត្រូវទេ បងលេងសើចនិងខ្ញុំពេកហើយណាហ្យុនជីន " រាងតូចនិយាយជាមួយកែវភ្នែកសម្លឹងមើលអ្នកជាប្ដីគេងលក់ព្រោះតែជាតិសុរា ថ្ងៃនេះគេយកចិត្តទុកដាក់និងខ្លួនណាស់ វាជាអារម្មណ៍មួយដែរពិបាកនិងនិយាយ

"  Yongbok~ ហា៎ស!!មានការអី ហ៊ឺយ​មមើមែនទេ " គេលឺសម្លេងរាងក្រាស់ហៅក៏ងាកទៅមើលបានដឹងថាគេដេកមមើសោះ

" Yongbok~ ហេតុអីទៅ ហេតុអីឯងសម្លា*ប់គេ " ឮប្រយោគនេះរាងតូចហាក់ភាំងដែរ

" សម....សម្លា*ប់អ្នកណា ហ្យុនជីនបងនិយាយម្ដងទៀតមើលខ្ញុំសម្លា*ប់អ្នកណា " គេព្យាយាមអង្រួនរាងកាយហ្យុនជីនដែរមមីមមើនោះអោយនិយាយអ្វីដែរគេនិយាយអម្បាញ់ឲ្យច្បាស់លាស់

" ហ្យុនជីន បងក្រោកមកនិយាយម្ដងទៀតមក ហ្យុន... ( តុក តុក ) " សម្លេងគោអទ្វារនៅខាងក្រៅបន្ទប់ មនុស្សកំពុងតែឆ្លេឆ្លាចង់ដឹងផងមកគោះទ្វារអីស្មើរនឹង

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Место, где живут истории. Откройте их для себя