" អរ..អូនសុំទោសផង អូនគ្រាន់តែយកអាហារមកអោយបងតែប៉ុណ្ណឹងឯង " អ្នកដែរមានបំណងយកបាយមកអោយប្ដីក៏ត្រូវភាំងបន្តិច បន្ទាប់ពីឃើញសកម្មភាពប្ដីខ្លួន ប៉ុន្តែគេក៏សម្រួលអារម្មណ៍ធ្វើធម្មតា
" អឺម..ទុកលើតុហ្នឹងហើយ " សម្ដីសោះកក្រោះចេញពីមាត់អ្នកជាប្ដី ធ្វើឲ្យគេចុកទ្រូងម្ដងៗ
" ចឹងទុកទីនេះណា កុំភ្លេចញ៉ាំផងទាន់នៅក្ដៅ អូនទៅវិញហើយ " គេយកអាហារទៅដាក់លើតុក្បែរសាឡុង ហើយក៏មិនភ្លេចនិយាយយ៉ាងទន់ភ្លន់ទៅកាន់រាងក្រាស់មុននិងដើរចេញទៅដូចគ្នា
" និយាយចឹងអូនញ៉ាំអីមកនៅ បើនៅទេយើងញ៉ាំជាមួយគ្នាទៅ " ហ្យុនជីនមិនបានខ្វល់និងរាងតូចនោះទេ គេបែរជាងាកមកសួរអ្នកដែរកំពុងអង្គុយលើភ្លៅអោបរឹតគេយ៉ាងណែនឯណេះទៅវិញ ពាក្យសម្ដីសួរនាំរបស់រាងក្រាស់ក៏ល្មមឲ្យរាងតូចដែរដើរចេញទៅមិនទាន់ផុតបានស្ដាប់លឺផងដែរ ការសួរនាំរបស់គេ វាប្រៀបដូចកាំបិតចាក់ទម្លុះបេះដូងរបស់រាងតូចយ៉ាងចឹង ប្រពន្ធខំយកអាហារមកអោយទាំងមិនទាន់ញ៉ាំអីបន្តិច ប្ដីមិនសួរនាំមួយម៉ាត់ ប្ដីបែរសួរនាំស្រីទៅវិញ នៅអោបថើបគ្នាមុខខ្លួនទៀត
" អូនមិនទាន់ញ៉ាំទេ ចឹងអូនញ៉ាំជាមួយបងចុះ អូនក៏ចង់សាកស្នាដៃប្រពន្ធរបស់បងដែរ " នាងក្រមុំនិយាយទាំងញញឹមស្រស់ទៅកាន់រាងក្រាស់ ហើយក៏មិនភ្លេចដៀងភ្នែកមើលរាងតូចផងដែរ បញ្ឈឺចិត្តគេម៉្លេះ ចំណែករាងតូចបានត្រឹមខាំមាត់សង្កត់ចិត្តដើរចេញទៅទាំងទឹកភ្នែក ព្រោះខ្លួនគ្មានសិទ្ធធ្វើអ្វីទេ..
ក្រោយឃើញរាងតូចចេញទៅបាត់រាងក្រាស់ក៏ប្រញ៉ាប់ទាញsongminឲ្យចេញពីខ្លួន គោលបំណងគេគ្រាន់តែចង់បញ្ឈឺរាងតូចប៉ុណ្ណោះ ស្របពេលនោះដែរក៏មានកម្លោះសង្ហាម្នាក់ដើរចូលមករករាងកហរាស់ដូចគ្នា
" ខ្ញុំមកកាត់ចង្វាក់ដែរទេហ្នឹង "
" jeongin!! ខ្យល់អីបក់ឯងមកដល់ទីនេះ " yang jeongin កម្លោះសង្ហាប្អូនជីដូនមួយរាងក្រាស់ ជាកូនតែប្រុសតែម្នាក់ក្នុងគ្រួសារ ជាអ្នកមាន ហើយថែមទាំងសង្ហាទៀត ស្រីៗណាឃើញហើយក៏លង់និងភាពឡូយឆាយគេដែរ តែ..ព្រាននារីបន្តិចហើយ ស្រីច្រើនណាស់
" គ្មានខ្យល់អីបក់ខ្ញុំមកទេ គឺខ្ញុំមានរឿងពិភ្សារជាមួយបងហ្នឹងណា "
" songmin អូនអាចត្រឡប់ទៅវិញសិនបានទេ ព្រោះបងរវល់ការងារហើយ " គេនិយាយទាំងញញឹមស្រស់ដាក់នាង តែក្នុងចិត្តហាក់គ្មានអារម្មណ៍អីសោះ
" ចា៎សបានតើ ចឹងចាំជួបគ្នាយប់នេះណា ជុប~ អូនទៅហើយ បាយ " បន្ទាប់ពីបានថើបសង្សារខ្លួនហើយនាងក៏ចាកចេញទាំងសប្បាយចិត្ត
" ឯងមានអីក៏និយាយមក " គេសួរទៅកាន់ជុងអ៊ីនក្រោយពីម៉ូណាចេញទៅបាត់
" បងមិនប្រាប់នាងទេថាបងមានប្រពន្ធហើយ "
" ហ្នឹងមែនទេ ការងាររបស់ឯង "
" ប្រហែលទេដឹង..! តែមិញខ្ញុំឃើញបងថ្លៃតើ គាត់ថែមទាំងយំដើរចេញទៅទៀតផង "
" មិនមែនរឿងរបស់ឯងទេ មានការងារអីក៏ឆាប់និយាយមក "
" ខ្ញុំស្វែងរកបានតម្រុយខ្លះៗពីគ្រោះថ្នាក់ឆ្នាំនោះហើយ " គេនិយាយទាំងហុចឯកសារមួយដុំឲ្យរាងក្រាស់
" ពាក់ព័ន្ធនិងyongbokត្រូវទេ " គេនៅតែគិតថាគ្រប់យ៉ាងរាងតូចគឺជាអ្នកខុសដដែល ទាំងគ្រប់យ៉ាងគេមិនដឹងច្បាស់ផង
" ខ្ញុំម៉េចនិងដឹង រឿងនោះទាល់តែចាំបងថ្លៃមានការចងចាំត្រឡប់មកវិញ "
°Skip
" បើគេខ្វល់ពីឯងមែន គេមិនធ្វើចឹងដាក់ឯងនោះទេ គួរតែឈប់ល្ងង់ទៅ " នាងក្រមុំដើរមកឌឺដងដាក់រាងតូចដែរកំពុងអង្គុយចាំអ្នកបើកឡានខ្លួនមកទទួល
" បើនាងឆ្លាត នាងក៏មិនមែនយកប្ដីគេដែរ " រាងតូចតបទាំងមិនងាកមើលមុខនាងសូម្បីបន្តិច
" ឯងកុំមកធ្វើជាហួងហែងអី ហើយក៏កុំហៅខ្លួនឯងថាជាប្រពន្ធ ព្រោះឯងគ្មានអ្វីសម្រាប់គេទេ សូម្បីបង្កើតកូនក៏មិនអាចធ្វើបានផង ហ្ហឹស!! " និយាយហើយនាងក៏ដើរចេញទៅទាំងស្នាមញញឹមបែបអ្នកឈ្នះ ដោយមិនបានចាប់អារម្មណ៍នោះទេថាកំពុងមានឡានមួយបើកសម្ដៅមករកនាងយ៉ាងលឿន ឯរាងតូចបានក្រលៀសភ្នែកឃើញទាន់ គេក៏បានរហ័សរត់ទៅទាញនាងចេញមក តែខ្លួនឯងក៏ត្រូវឡាននោះបុកជំនួសវិញ នាងក្រមុំត្រូវដួលទៅម្ខាងដោយកម្លាំងដៃរាងតូច ឯរាងតូចវិញក្រោកក៏មិនរួច ចំណែកឡាននោះក៏បើកគេចបាត់ វាហាក់ជាមាននរណាបញ្ចារមកឲ្យធ្វើបាបស៊ងមីនយ៉ាងចឹង...
ហេតុការណ៍មួយនោះក៏ត្រូវរាងក្រាស់មើលឃើញមកពីខាងលើមកផងដែរ គេនិង jeongin ក៏រហ័សរត់ចុះមកខាងក្រោម
មានជាការស្អប់ខ្លួនឯងពេលសរសេរឲ្យតួឯកស្លូត🫠
YOU ARE READING
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
