ក្រាក ~ ទ្វារត្រូវបានបើកដោយដៃមាំៗរបស់លោកផាក
" លោកប៉ា " songmin
" យើងមានការងារអោយឯងធ្វើ " Mr.park
" ខ្ញុំធ្វើតាមអ្វីដែរលោកចង់បានហើយ តើលោកចង់យ៉ាងម៉េចទៀត ដោះលែងខ្ញុំនិងម៉ាក់ទៅ " នាងក្រោកឈរមកតទល់និងលោកផាក តែក៏ត្រូវកូនចៅលោកផាកចាប់ជាប់
" អ្វីដែរយើងចង់បាន គឺចង់អោយឯងសម្លាប់យុងប៊ុក ហើយរៀបការជាមួយហ្យុនជីនមិនមែនត្រឹមឯកសារមួយសន្លឹកអាចដោះលែងឯងនិងម៉ាក់ឯងទេ " Mr.park
" លោកគិតអីបានជាចង់អោយខ្ញុំសម្លាប់មនុស្ស មនុស្សមួយទាំងមូលណាលោកមិនខ្លាចហ្យុនជីនសម្លាប់លោកវិញទេហេ៎ស " songmin
" បើឯងមិនធ្វើក៏មិនអីដែរ តែឯងនិងម៉ាក់ឯងជាអ្នកស្លាប់ជំនួសវាល្អទេ " Mr.park
" លោកពិតជាអាក្រក់ណាសលោកផាក សូម្បីតែកូនប្រពន្ធខ្លួនឯងក៏ចង់សម្លាប់ " songmin
" ហ៊ឹ គួរឲ្យអស់សំណើចណាស់ ឯងមិនដឹងជាកូនស្រីប្រុសមួយណារបស់ម៉ែឯងផង ចង់អោយយើងចាត់ទុកឯងជាកូនមែនទេ យកអីអោយវាស៊ីទៅ ហើយដោះលែងវាអោយទៅធ្វើការបើហ៊ានតែភ្លាត់ស្នៀតម៉ាក់នាងនិងត្រូវស្លាប់ យើងទុកពេលអោយនាងត្រឹមតែបីថ្ងៃប៉ុណ្ណោះក្នុងការសម្លាប់ lee yongbok " និយាយហើយលោកផាកក៏ដើរចេញទៅ ស្របពេលអ្នកស្រីប៊ែកយកអាហារមកអោយស៊ងមីនដូចគ្នា
" ម៉ាក់តើគាត់និយាយមុននេះជាអ្វី ខ្ញុំមិនមែនកូនគាត់ទេមែនទេ " ស៊ងមីនចង់សួរអ្នកស្រីប៊ែកពីរឿងដែរខ្លួនមិនមែនកូនស្រីបង្កើតលោកផាក
" ត្រូវហើយ កូនមិនមែនជាកូនស្រីរបស់លោកប៉ាទេ ហើយកូនក៏មិនមែនជាកូនស្រីរបស់ម៉ាក់ដូចគ្នា " Mrs.baek
" ម៉ាក់ តើម៉ាក់និយាយជាការពិតមែនទេ " ស៊ងមីនក៏ហាក់ដូចជាមិនជឿនិងពាក្យសម្ដីម្ដាយសោះ តើគាត់និយាយបែបនេះព្រោះមិនចង់អោយនាងប្រថុយជីវិតដើម្បីគាត់មែនទេ
" តើម៉ាក់កុហកឯងធ្វើអីទៅ ដល់ដំណាក់កាលនេះហើយម៉ាក់មិនអាចកុហកឯងទេ " Mrs.baek
" ចុះម៉ាក់បានខ្ញុំមកពីណា ដោយសារខ្ញុំមែនទេបានលោកប៉ាស្អប់អ្នកម៉ាក់នោះ ម៉ាក់ប្រាប់គាត់ទៅថាខ្ញុំមិនមេនកូនអ្នកម៉ាក់ទេ បែបនេះបានលោកប៉ាមិនសម្លាប់អ្នកម៉ាក់ " songmin
YOU ARE READING
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
