Episode 18

267 42 11
                                        

" បានហើយកុំនិយាយអី កុំនិយាយអីសម្រួលអារម្មណ៍ណា មួយៗ " គេអោបរាងតូចអង្អែលខ្នងគេថ្នមៗដើម្បីលួងលោម ឃើញមិត្តដង្ហក់ខ្លាំងពេកក៏មិនចង់សួរនាំអីទៀតដែរ...
  គេលួងលោមរាងតូចឲ្យស្ងប់អារម្មណ៍បន្តិចហើយក៏នាំគ្នាឡើងឡានបើកសម្ដៅទៅក្រុមហ៊ុន ព្រោះហាន់ត្រូវយកអាហារថ្ងៃត្រង់ឲ្យគូដណ្ដឹងខ្លួន

         + ក្រុមហ៊ុន

  នៅក្នុងក្រុមហ៊ុនរាងក្រាស់មីនហូកំពុងអង្គុយពិនិត្យនិងរៀបចំឯកសារសំខាន់ៗក្នុងប្រជុំកន្លះម៉ោងទៀត

តុក~តុក~ សម្លេងគោះទ្វារពីខាងក្រៅ

ចូលមក មានការអីយើងមិនទំនេរទេ ~ រាងក្រាស់និយាយដោយមិនបានចាប់អារម្មណ៍ថាជាអ្នកអ្នកណាគេឡើយ

គឺអូនទេ ~ គេគ្រារាងតូចចូលមកជាមួយមុខមាត់ស្លេកស្លាំង

" han មានរឿងអី " មិញនិងគេស្មានតែជាលេខាគេតើ

" អូនយកអាហារថ្ងៃត្រង់មកអោយបង "

" yongbok កើតអី ក្រែងទៅពេទ្យមិនចឹង " គេទទួលប្រអប់បាយពីហាន់ មុននិងសួរ

" បងសួរប្អូនបងទៅ ថាប្ដីរបស់គេបានធ្វើអីគេខ្លះ "

" yongbok~~ " អ្នកជាបងហៅឈ្មោះប្អូនថ្នមៗ

" ខ្ញុំចង់លែងលះ តែមិនមែនពេលនេះទេ បងជួយរៀបចំមេធាវីឲ្យខ្ញុំផង " តបទៅបងប្រុសទាំងហើបមាត់មិនចង់រួច

" តើមានរឿងអី អាចប្រាប់បងបានទេ " រាងតូចក៏បាននិយាយរឿងអម្បាញ់មិញប្រាប់មីនហូទាំងអស់

" អាចង្រៃអើយ បងនិងសម្លា*ប់វា~ "

" បងប្រុស~ " រាងតូចហៅគេតិចៗព្រមទាំងចាប់ដៃគេថ្នមៗដើម្បីកុំឲ្យគេខឹងខ្លាំង

" បើឯងចង់លែងលះ លែងលះឥឡូវនេះតែម្ដងទៅ ឯងចាំដល់ពេលណា រឿងមេធារីបងរកបាន "

" អត់ទេ ធ្វើបែបនេះមិនបានទេ លោកតាកំពុងតែមានជំងឺមិនអាចឲ្យលោកតាពិបាកចិត្តបានទេ ខ្ញុំនិងរកឱកាសល្អដើម្បីនិយាយរឿងនេះជាមួយគេ "

ហ៊ឺយ~~ អាឡូចុងអ៊ីន គេយកដៃជ្រោងសក់ដកដង្ហើមធំ មុននិងទាញទូរសព្ទខលទៅ jeongin

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now