Episode 28

242 35 4
                                        

《 អា៎យយ យុងប៊ុកប្រយ័ត្ន 》ស៊ងមីនស្រែកឡើងស្របពេលនាងបានឃើញឡានធំមួយបើកសម្ដៅមករកឡានពួកគេពីជំហៀង ហើយច្បាស់ណាស់ឡាននោះមានបំណងចង់បំបុកឡានពួកគេតែម្ដង រាងតូចបានងាកទៅតាមភ្នែកដែរភ្ញាក់ផ្អើលរបស់ស៊ងមីន រាងតូចក៏បានឃើញក្មេងស្រីម្នាក់រត់ចូលឡាននោះដូចគ្នា ហើយម្នាក់នោះគឺប្អូនស្រីហ្យុនជីននិងឯង ។

" អូយយ ឈឺ-ឈឺក្បាលណាស់ " រូបភាពទាំងនោះបានធ្វើអោយរាងតូចវិលវល់ ប្រព័ន្ធសរសៃប្រសាទបានដំណើរការនៃការចងចាំធ្វើអោយក្បាលយុងប៊ុកឈឺឡើងចង់ផ្ទុះចេញពីគ្នាទៅហើយ

" យុងប៊ុក ឯងមិនអីទេមែនទេ " ដោយឃើញយុងប៊ុកមិនស្រួលហាន់និងហ្យុនជីនក៏បារម្ភដែរ ចំណែកឡានដែរបើកសម្ដៅមករកគេនោះក៏បានឈប់ដូចគ្នា

《 ស៊ង-មីន ស៊ងមីនដឹង-ខ្លួនឡើង 》ឡានពួកគេត្រូវឡានធំនោះបុកមួយទំហឹង ក្រឡាប់ពីរបីតង់ យុងប៊ុកព្យាយាមដាស់ស៊ងមីនតែនាងមិនដឹងខ្លួនសោះ គេស្រវ៉ាទាញយកទូរសព្ទដែរជ្រុះខ្ទាតចេញឆ្ងាយពីដៃ កែវភ្នែករាងតូចក៏បានប្រទះឃើញក្មេងស្រីដែរបានដេកដួលនៅក្នុងថ្លុកឈាមផងដែរ មុខនាងគឺបែរចំៗមករករាងតូចតែម្ដង ។

" យ៉េ-យ៉េជី អូយ...ហេតុអី ក្បាលខ្ញុំ ឈឺ-ឈឺខ្លាំងបែបនេះ អូយយយ " ការចងចាំលេចមកជាដុំៗមិនច្បាស់លាស់ ធ្វើអោយរាងតូចឈឺក្បាលយ៉ាងខ្លាំង

" យុងប៊ុក!!! " ដោយសារ​ប្រព័ន្ធសរសៃប្រសាទដំណើរការខ្លាំងពេកធ្វើអោយរាងតូចទ្រាំមិនបានក៏សន្លប់បាត់ទៅ

+ មន្ទីរពេទ្យ

" ដឹប!!!អាចង្រៃយ៎ បើយើងដឹងថាឯងយកប្អូនយើងទៅធ្វើបែននេះ យើងមិនអោយប្អូនយើងទៅជាមួយឯងទេ " មីនហូដាល់ហ្យុនជីនមួយដៃមុននិងចាប់ក្របួចក៏អាវហ្យុនជីនលើកឡើងគំហកអោយគេខ្លាំងៗ

" បងហូ បងចិត្តត្រជាក់សិនទៅយុងប៊ុកគេមិនអីទេ អូយ " ហាន់ចូលទៅទាញមីនហូចេញពីហ្យុនជីន តែក៏មីនហូក្រវាសហាន់ចេញធ្វើអោយត្រូវដៃគេដែរកំពុងមានរបួស

" ហាន់ " មីនហូបម្រុងចូលមករករាងតូចទៅហើយ តែរាងតូចក៏និយាយកាត់

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now