Special episodes

223 24 0
                                        

>> 2 ឆ្នាំកន្លងផុតទៅ...

ឆ្លងកាត់ការស្លាប់រស់ និង ឧបសគ្គជាច្រើន រហូតមកដល់ពេលនេះក៏រយៈពេល2ឆ្នាំទៅហើយ ស្នេហាហ្យុនជីននិងយុងប៊ុកក៏កាន់តែជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ ទោះពេលខ្លះពួកគេឈ្លោះគ្នាក៏ពួកគេនៅតែបែរមុខសម្រួលគ្នា រាងក្រាស់ចាប់ផ្ដើមថ្នាក់ថ្នមរាងតូចគ្រប់ពេល មិនធ្វើបាប មិនបន្ទោស តាមចិត្តរាងតូចមិនដែលលួសថ្ងៃ

ចំណែកលោកតា Hwang និងអ្នកស្រី lannie ក៏បានផ្លាស់ទៅរស់ក្រៅប្រទេសនិងមើលខុសត្រូវជំនួញនៅទីនោះជាមួយណារីនិងរីណា

និយាយពី han និង minho វិញពួកគេក៏បានរៀបការបង្កើតគ្រួសារជាមួយគ្នាយ៉ាងមានក្ដីសុខផងដែរ អ្នកទាំងពីររៀបការ2ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់មានគម្រោងយកកូននៅឡើយទេ

បើនិយាយពីប្ដីប្រពន្ធ seungmin និង jeongin វិញគឺថាមិនដែរចេះត្រូវគ្នានោះទេ ប៉ុន្តែស្រលាញ់បាត់មុខគ្នាមិនបានសូម្បីមួយវិនាទី..***

[ ....... ]

+ នៅភូមិគ្រឹះ hyunjin

សម្លេង​អ៊ូអរនាពេលព្រឹកបានរំខានដល់កាលគេងក្មេងប្រុសតូចភ្លោះ2នាក់អាយុ១ខួបនៅក្នុងអង្រឹង គេបានភ្ញាក់ហើយយំខ្លាំងៗលឺទៅដល់រាងតូចដែរកំពុងតែងខ្លួននៅក្នុងបន្ទប់ជាន់លើ

" hyunjin បងធ្វើអីហ្នឹង សម្លេងខ្លាំងម៉្លេះកូនភ្ញាក់ហើយ " រាងតូចបានចេញពីក្នុងបន្ទប់ស្រែកមកពីជាន់លើ ម៉ែដោះនិងអ្នកបម្រើដែរនៅខាងក្រោមរហ័សរត់មកលួងក្មេងតូចដែរកំពុងយំ

" មានរឿងអីអ្នកប្រុសហ្វីលិក ឡូឡាទាំងព្រឹកនៀក " songmin បន្លឺសម្លេងឡើងព្រមទាំងដើរចូលមកបន្ទប់ទទួលភ្ញៀវធំនៅក្នុងភូមិគ្រឹះ

" បងស៊ងមីន " គ្រាន់តែឃើញបងស្រីមកភ្លាមរាងតូចក៏រហ័សរត់ចុះពីលើកាំជណ្ដើរហក់មកអោបស៊ងមីនយកតែម្ដង

" អូយន៎ នៅតែដូចកូនក្មេងដដែលឯងនេះ " ស៊ងមីនលើកដៃអង្អែលក្បាលប្អូនប្រុសទាំងខ្នាញ់

" ហេតុអី ប៉ុន្មានថ្ងៃនេះបងមិនមករកខ្ញុំ ដឹងទេថានឹកៗណាស់ " yongbok

" បងធ្វើការនោះអីអាល្អិត ឈប់អោបបានហើយ បងសុំទៅមើលក្មួយបន្តិច ម៉ោះៗ អូ- ម៉េចក៏យំចឹងក្មួយសម្លាញ់អ៊ំ " ក្រោយពីរាងតូចប្រលែងដៃចេញពីការអោប ស៊ងមីនក៏ដើរទៅលើកពរក្មួយមកលួង

🎉 You've finished reading គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់ 🎉
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now