Episode 09

210 25 0
                                        

" ហ្យុនជីនហា៎ អូនសួរអីខ្លះបានទេ " នាងនិយាយឡើងក្រោយឃើញរាងតូចចេញទៅបាត់

" បាទ អូនសួរមកចុះ " hyunjin

" គឺថា...អូននៅតែមិនយល់ថាហេតុអីបានជាបងស្អប់ប្រពន្ធបងយ៉ាងនេះ " songmin

" រឿងនេះអូនមិនបាច់ចង់ដឹងទេ " hyunjin

" ហេតុអីទៅ បងមិនស្រលាញ់អូនទេហេ៎ស បានជាមិនចង់ឲ្យអូនដឹងអ្វីសោះ " នាងនិយាយបែបង៉ក់ងរដាក់ហ្យុនជីន

" មិនមែនចឹងទេ តែវាពិតជាពិបាកនិយាយពិតមែន " គេព្យាយាមប្រកែកកុំឲ្យនាងអន់ចិត្ត

" មិនអីទេ បើបងមិនចង់និយាយអូនក៏មិនសួរទៀតដែរ " ( មិនថាហេតុផលអីក៏ដោយ យ៉ាងណាខ្ញុំត្រូវតែកម្ចាត់គេចេញពីផ្លូវ មានគេនៅផែនការណ៍ខ្ញុំច្បាស់ជាមិនបានសម្រេចទេ ) ស៊ងមីនគិតក្នុងចិត្តទាំងមិនបានចាប់អារម្មណ៍ទេថា នាងចាក់ទឹកដាក់កែវឡើងហូរហៀទៅហើយ

" ស៊ងមីន ស៊ងមីន! ស៊ងមីន!! " hyunjin

" ហា៎ស!! បងមានអីមែនទេ " songmin

" អូនអត់អីទេមែនទេ ទឹកកំពប់អស់ហើយ " hyunjin

" អរ....សុំទោសផងៗ មិញអូនប្រហែលភ្លឹកតិចតួច " នាងនិយាយទាំងញញឹមមិនសូវសមទៅកាន់ហ្យុនជីន

          °នៅសួនមុខផ្ទះ

" អៅ...ហេតុអីបានចេញមកអង្គុយញ៉ាំទីនេះ ម៉េចមិនញ៉ាំនៅក្នុងផ្ទះ " ហាន់ដែរនិយាយទូរសព្ទរួចរាល់ក៏បម្រុងដើរចូលក្នុងផ្ទះ តែគេក៏បានក្រលេកមកឃើញរាងតូចនិងគូដណ្ដឹងខ្លួននៅក្នុងសួនមុខផ្ទះទៅវិញ

" ចង់ចេញមកក្រៅខ្លះនិងណា នៅតែក្នុងផ្ទះគួរឲ្យធុញ " yongbok

" ហេតុអីបានទឹកមុខសោកសៅខ្លាំងម៉្លេះ មិនស្រួលខ្លួនមែនទេ " ហាន់សួរទៅកាន់មិត្តទាំងបារម្ភព្រោះឃើញទឹកមុខខ្សោះៗ

" លើសពីមិនស្រួលខ្លួនទៅទៀត អូយ!!ម៉ែដោះ " រីណាដែរនៅក្បែរនោះលូកមាត់ឡើង តែក៏ត្រូវម៉ែដោះក្ដិច

" ម៉េចក៏ចេះដឹងរឿងចៅហ្វាយម៉្លេះ ទៅយកទឹកមកអោយអ្នកប្រុសហាន់មក " ម៉ែដោះ

" ចា៎ស និយាយការពិតសោះមិនបាន " ដើរទៅហើយឆ្លៀតងូវៗនៅនិង

" នៅរអ៊ូទៀត " ម៉ែដោះ

" ទៅហើយៗ " និយាយហើយរីណាក៏រត់ប្រុចទៅបាត់ បើនៅទៀតម៉ែដោះវ៉ៃទក់សាច់ឥឡូវហើយ

" ហិហិ មើលទៅនាងគួរឲ្យស្រលាញ់ណាស់ " សកម្មភាពឡិឡក់របស់រីណាក៏ធ្វើឲ្យរាងតូចញញឹមចេញផងដែរ តែស្នាមញញឹមនោះក៏បាត់ទៅវិញក្រោយឃើញស៊ងមីននិងហ្យុនជីនដើរចេញមកពីក្នុងផ្ទះ

" ស៊ងមីន!! " ហាន់លាន់មាត់ហៅឈ្មោះស៊ងមីនតិចៗ

" សួស្ដីហាន់ ខានជួបគ្នាយូរហើយ " នាងដើរមករាក់ទៅកាន់ហាន់បែបអ្នកស្គាល់គ្នា

" លោកតាមកដល់ដល់ប្រលានហើយ គាត់ចង់ឲ្យពួកយើងទៅទទួល " ហ្យុនជីននិយាយទៅកាន់មីនហូដែរ​កំពុងបញ្ចុកអាហាររាងតូច ពេលនោះកូនចៅរបស់គេក៏ដើរចូលមកពីក្រោយដូចគ្នា

" ចៅហ្វាយ លោកម្ចាស់ផ្ដាំមកថាអាហារពេលល្ងាចថ្ងៃនេះអញ្ជើញគ្រួសារធំៗទាំងពីរ និងដៃគូសហការក្នុងក្រុមហ៊ុនយើងមកញ៉ាំអាហារពេលល្ងាចជុំគ្នាផង " មីន

( លោកប៉ាមកទីនេះដែរមែនទេ បើចឹងលោកប៉ាក៏មិនអាចយកអ្នកម៉ាក់មកដែរ បើឆ្លៀតពេលនេះខ្ញុំទៅជួបអ្នកម៉ាក់យ៉ាងម៉េចដែរ ) ស៊ងមីនគិតក្នុងចិត្ត

" ចឹងបងទៅទទួលលោកតាសិនណា ពួកអូនចាំទៅជួយអ្នកមើលចុងភៅធ្វើអាហារសម្រាប់ល្ងាចនេះផង បើចុងអ៊ីនមកកុំភ្លេចប្រាប់គេឲ្យទៅអញ្ជើញលោកពូគីម និង លោកពូផាក ផងណា " និយាយប្រាប់ប្អូននិងគូដណ្ដឹងហើយមីនហូក៏ដើរសម្ដៅទៅឡានដោយមិនខ្វល់ពីហ្យុនជីនឡើយ

" មីន ឯងជួយយកឥវ៉ាន់យុងប៊ុកមកដាក់បន្ទប់យើងផង ហើយឲ្យស៊ងមីនទៅគេងបន្ទប់មួយទៀតទៅ " នាយងាកមកប្រាប់តិចៗទៅកាន់កូនចៅ ហើយក៏ដើរឡើងឡានបើកចេញទៅជាមួយមីនហូ

" ចឹងខ្ញុំសុំចេញទៅក្រៅដែរហើយ ទីនេះគ្មានការងារខ្ញុំទេ " និយាយហើយនាងក៏ដើរចេញទៅ តែហាន់ក៏រត់តាមពីក្រោយ

" ឈប់សិន យើងមានរឿងនិយាយគ្នាបន្តិច " ហាន់ចាប់ដៃស៊ងមីនអូសនាងមកម្ខាង សកម្មភាពរបស់ពួកគេយុងប៊ុកក៏ហាក់ចាប់អារម្មណ៍ផងដែរ

" ពួកគេ ធ្លាប់ស្គាល់គ្នាមែនទេ " រាងតូចនិយាយម្នាក់ឯងតិចៗទាំងភ្នែកតាមមើលពួកគេទាំងពីរមិនដាច់

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Wo Geschichten leben. Entdecke jetzt