ត្រលប់ទៅប៉ុន្មាននាទីមុន
ក្រោយពីមីនហូនិងចុងអ៊ីនបានដឹងថាហ្វីលិកត្រូវបានចាប់ខ្លួន ហើយហ្យុនជីនក៏ជាអ្នកទៅជួយហ្វីលិកតែម្នាក់ឯងទៀតនោះ ក៏ធ្វើអោយអ្នកទាំងពីរនៅមិនស្ងប់ទើបប្រញ៉ាប់រៀបចំធ្វើដំណើរចេញទៅតាមទីតាំងដែររីណាបានប្រាប់
" បងប្រយ័ត្នខ្លួនផងណា កុំមានបញ្ហាអីអោយសោះ " សឹងមីនប្រាប់ទៅកាន់ចុងអ៊ីនទាំងមិនស្ងប់អារម្មណ៍
" កុំបារម្ភ បងនិងនាំគ្រប់គ្នាមកវិញដោយសុវត្ថិភាព " jeongin ចូលទៅអោបប្រពន្ធថ្មីថ្មោងរបស់ខ្លួនបន្តិចដើម្បីលួលោម
" minho អូនទៅផងបានទេ!? " han
" មិនបានទេ វាគ្រោះថ្នាក់ណាស់ អូននៅទីនេះហើយបងទៅជាមួយចុងអ៊ីននិងរីណាក៏បាន " minho
" ប៉ុន្តែអូនក៏បារម្ភពីបងនិងមិត្តដែរ " han
" បើអូនបារម្ភក៏នៅទីនេះជាមួយណារីនិងសឹងមីនណា នៅដោយសុវត្ថិភាព បងនិងឆាប់ត្រឡប់មកវិញ " មីនហូនិយាយព្រមទាំងអង្អែលក្បាលហាន់បន្តិចមុននិងដើរចេញទៅជាមួយចុងអ៊ីនរីណានិងកូនចៅជាច្រើន
+ ផ្ទះបែកបាក់ជាយក្រុង
ក្រុម minho & jeongin បាននាំកូនចៅហ្យុនជីនលួចចូលមកវាយប្រហារកូនចៅលោកផាកយ៉ាងស្ងៀមស្ងាត់ ហើយពួកគេក៏មិនភ្លេចក្នុងការខលប្ដឹងប៉ូលិសផងដែរ
ក្នុងអំឡុងពេលពួកគេបានចាត់ការទៅលើកូនចៅលោកផាកអស់ជាច្រើន ពួកគេក៏នាំគ្នាលបៗចូលទៅរក hyunjin និងអ្នកផ្សេងទៀតនៅខាងក្នុងផ្ទះ
ស្របពេលពួកគេចូលទៅយ៉ាងស្ងាត់ៗពីក្រោយលោកផាក ក៏ចំពេលដែរលោកផាកបានលើកកាំភ្លើងកេះកៃបាញ់តម្រង់ទៅហ្យុនជីនដូចគ្នា
ផាំង!
លោកផាកត្រូវបានរីណាបាញ់មួយគ្រាប់ចំដៃធ្វើអោយកាំភ្លើងដែរនៅនិងដៃត្រូវបានជ្រុះទៅនិងដី
songmin ដកដង្ហើមធូរទ្រូងទាំងសប្បាយចិត្ត hyunjin បានងាកក្រោយមកមើលទាំងញញឹម ដែរឃើញមិត្តនិងប្អូនគេមកទាល់តែបាន
" ពួកឯង ពួកឯងនៅទីណា មកចាត់ការវា " លោកផាកបានចាប់ដៃដែរមានឈាមហូរទាំងឈឺចាប់ មាត់បានស្រែកហៅកូនចៅទាំងកម្រោល
YOU ARE READING
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
