Episode 12

243 32 1
                                        

" បាន 89 " វីណាតបទាំងអោនមុខចុះបន្តិច

" 89 ច្រើនហើយតើ ម៉េចនៅតែខ្លាចទៀត " jeongin

" ខ្ញុំខ្លាចពួកគាត់បាក់មុខ ខ្លាចពួកគាត់ខ្មាសគេ " ដឹងស្រាប់ហើយកូនលំដាប់អភិជនតែការរៀនសូត្រខ្សោយតែងតែត្រូវគេមើលងាយនិយាយនេះនិយាយនោះហើយ

" វីណា ប្អូនចាំណាមិនថាប្អូនរៀនបានលេខប៉ុន្មានទេ ពិន្ទុទាបឬខ្ពស់ ប៉ាម៉ាក់ប្អូនគឺមានមោទនភាពលើប្អូនជានិច្ច ពួកគាត់មិនដែលខ្មាសគេព្រោះឯងរៀនមិនពូកែទេ " គេនិយាយលួងលោមទៅកាន់វីណា

" ពិតមែនដែរទេ " វីណា

" ត្រូវហើយ ឯងគិតមើលទៅ ឯងដែរមានសម្ពាធក្នុងការសិក្សាដែរទេ ប៉ាម៉ាក់ឯងដែរបង្ខំឲ្យឯងគិតតែពីខំប្រឹងរៀនដែរទេ ឯងធ្វើបានប៉ុណ្ណឹងគឺល្អហើយ កន្លងមកឯងមិនដែលបានដល់ប៉ុណ្ណឹងផង " jeongin

" ខ្ញុំដឹងហើយ " តបទាំងញញឹមស្រស់

+ ភូមិគ្រឹះ hwang

ចំណាយពេលធ្វើដំណើរពីប្រលានយន្តហោះមកផ្ទះប្រហែលជាមួយម៉ោង ទីបំផុតពួកគេក៏មកដល់ កូនចៅនិងអ្នកបម្រើបានឈរតម្រៀបជួរគ្នាចាំស្វាគមន៍ក្នុងការមកដល់របស់លោកម្ចាស់ធំ ក្នុងគ្រួសារ

" សូមគោរពលោកម្ចាស់ អ្នកស្រីតូច " អ្នកគ្រប់គ្នាធ្វើការអោនលំទោនទៅកាន់លោកតានិងអ្នកស្រី lannie

" មិនបានមកជាច្រើនឆ្នាំ គ្រប់យ៉ាងនៅតែដដែល " គាត់សម្ដៅទៅលើការតុបតែងផ្ទះ

" មកពីខ្ញុំចង់រក្សារនៅសភាពដើមបែបនេះរហូតណាលោកតា " hyunjin

" វាជាផ្ទះឯងហើយ មិនបាច់ធ្វើតាមការចាត់ចែងរបស់តាក៏បាន " លោកតា

" មិនអីទេលោកតា ចៅក៏ស្រលាញ់បែបនេះដែរ យើងចូលទៅខាងក្នុងទៅ " និយាយហើយហ្យុនជីន និង មីនហូ ក៏នាំលោកតាចូលក្នុងផ្ទះ អ្នកបម្រើទាំងអស់ក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន

" និយាយចឹងចៅប្រសារយើងទាំងពីរនៅឯណាម៉េចក៏មិនឃើញចឹង " គាត់មកមួយសន្ទុះទៅហើយមិនឃើញហាន់និងយុងប៊ុកមករកគាត់សោះ

" អ្នកប្រុសតូចទាំងពីរនៅក្នុងផ្ទះបាយ លោកម្ចាស់ " ម៉ែដោះ

" អ៊ៅ!! ហើយទៅធ្វើអីនៅទីនោះ ហៅពួកគេទាំងពីរមកជួបខ្ញុំមក " លោកតា

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now