Episode 33

241 26 0
                                        

" លោកតាជាអ្នកធ្វើអោយកូនគេត្រូវស្លាប់ " សម្ដីលោកតាហាក់ធ្វើអោយចៅៗគ្រប់គ្នារៀងភាំង

" តែកាលនោះក៏មិនមែនកំហុសលោកប៉ាឯណា គឺកំហុសគេខ្លួនឯង " Mrs.lannie

" ហ៊ឹ-កំហុសខ្ញុំហ៎ លោកតាក៏ដឹងថាថ្ងៃនោះភ្លៀងខ្លាំងតែលោកតាអោយប្រពន្ធខ្ញុំទៅលុតជង្គង់មុខផ្ទះ " Mr.park

#ស្រមៃ

《 បើឯងមិនទទួលកំហុសទេ កំហុសមួយនេះនិងធ្លាក់ទៅលើប្រពន្ធឯងហើយ 》លោកតា

《 ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានខុស 》Mr.park

《 ឯងបើកឡានបុកគេប៉ុណ្ណឹងហើយ ឯងនៅតែមិនដឹងថាខ្លួនឯងខុសទៀត បើឯងមិនព្រមសារភាពហើយទៅសុំទោសជនរងគ្រោះទេ ប្រពន្ធរបស់ឯងនិត្រូវទៅលុតជង្គង់មុខផ្ទះរហូតដល់ឯងព្រមទទួលខុស 》លោកតា

《 ស្រេចតែចិត្ត ខ្ញុំមិនទទួលអ្វីទាំងអស់ 》និយាយហើយលោកផាកក៏ដើរឡើងទៅលើផ្ទះបាត់ទៅ ហើយអ្វីដែរកើតឡើងបន្ទាប់ពីនិងគឺអ្នកស្រីផាកក៏ត្រូវទៅលុតជង្គង់មុខផ្ទះដូចអ្វីដែរលោកតាបាននិយាយ

រំលងទៅប្រហែលកន្លះម៉ោងលោកផាកធ្វើជាមើលមិនឃើញអ្វីទាំងអស់ គាត់អាត្មានិយមមិនខ្វល់ពីភរិយានោះឡើយ សំខាន់គឺគាត់មិនចង់ទទួលខុស ។ លោកតាឃើញបែបនេះក៏អាណិតក្មួយស្រីដែរ គាត់បានកាន់ឆ័ត្រចេញទៅក្រៅ ដើម្បីយកអ្នកស្រីចូលមកវិញ ប៉ុន្តែអ្នកស្រីមិនព្រម...

《 charin ចូលផ្ទះវិញទៅ ឯងកំពុងតែមានផ្ទៃពោះនៅចឹងមិនកើតទេ 》លោកតា

《 បើគេមិនទទួលខុស ខ្ញុំមិនចូលវិញទេលោកតា 》Mrs.park

《 កុំឌឺណា ប្រយ័ត្នតែមានបញ្ហាដល់កូនឯងទៅ 》លោកតា

《 គេមិនទាំងបារម្ភផង បើគេបារម្ភគេច្បាស់ជាមិនទុកខ្ញុំចោលបែបនេះទេ គេឃើញតែខ្លួនឯង ហឹក 》អ្នកស្រីនិយាយទាំងទឹកភ្នែកអន់ចិត្តនិងប្ដីដែរមិនខ្វល់ពីខ្លួន

+បច្ចុប្បន្ន

" មូលហេតុនេះហើយទើបធ្វើអោយឆារីនត្រូវរលូតកូនក្នុងផ្ទៃ " លោកតានិយាយឡើងទាំងសោកស្ដាយ

" គ្រប់យ៉ាងជាកំហុសលោក មិនមែនជាកំហុសលោកតា លោកជាអ្នកធ្វើអោយកូនខ្លួនឯងស្លាប់ហេតុអីលោកទម្លាក់កំហុសលើអ្នកដ៏ទៃ " Mrs.park

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Место, где живут истории. Откройте их для себя