" នេះស្រារបស់បង " គេហុចស្រាអោយហ្យុនជីនទាំងភ្នែកដៀងទៅមើលស្រីស្រស់ស៊ងមីនទាំងកើតចម្ងល់ក្នុងចិត្ត
( ម្នាក់ប្រុសនោះជាអ្នកណាទៅ តើនាងមានអ្វីលាក់បាំងនិងបងហ្យុនជីនមែនទេ ) គេគិតក្នុងចិត្តទាំងមិនបានចាប់អារម្មណ៍ថាស៊ងមីនបានដើរមកដល់
" ខ្ញុំមកវិញហើយ មិញរវល់និយាយទូរសព្ទចឹងទៅយូរបន្តិច " និយាយហើយស៊ងមីនក៏អង្គុយចុះផឹកបន្ត ដោយនាងក៏មិនបានដឹងដែរថាចុងអ៊ីនកំពុងកើតការសង្ស័យចំពោះនាង
( នាងនិយាយកុហក បានន័យថានាងមានអ្វីលាក់បាំងប្រាកដណាស់ ) jeongin គិតក្នុងចិត្ត
( ហេតុអី jeongin ចេះតែលួចសម្លឹងខ្ញុំចឹង គេសង្ស័យអីខ្ញុំមែនទេ ) song min គិតក្នុងចិត្តទាំងលើកស្រាផឹកបន្លប់ៗ
" ហើយស្មើណាបងត្រឡប់ទៅផ្ទះម៉ោង1ជិត2ហើយ ប្រពន្ធបងមិនចាំមើលផ្លូវទេមែនទេ " jeongin ងាកមកសួរអ្នកជាបងដែរអង្គុយផឹកយកៗដូចអ្នកណាក្បត់ចិត្តមកចឹង
" ឯងបារម្ភពីគេមែនទេ បើបារម្ភយើងអនុញ្ញាតឲ្យឯងទៅមើលថែគេ " hyunjin
" បារម្ភគឺបារម្ភហើយ តែអាចថាខ្ញុំមិនមែនអ្នកមើលថែគាត់ទេ ព្រោះបន្តិចទៀតនិងមានអ្នកមកមើលថែគាត់ហើយ " គេលើកដាច់មួយកែវហើយក៏ដើរចេញ ដែរធ្វើឲ្យហ្យុនជីនរាងឆ្ងល់និងពាក្យសម្ដីគេដែរ
" អឺម..និយាយចឹងប្រពន្ធបងគេយ៉ាងម៉េចហើយ " songmin
" មិនបាច់ខ្វល់ពីគេទេ គេមិនងាយស្លា*ប់ឡើយ អូនចង់ទៅផ្ទះឥឡូវទេ " hyunjin
" អូនគ្មានកន្លែងត្រូវទៅទេ ប៉ាបិទកាតរបស់អូនហើយ " នាងនិយាយទាំងអោនមុចចុះបន្តិច
" បើចឹងទៅនៅផ្ទះបងក៏បានដែរ " គេឆ្លើយទាំងមិ នគិតអីទាំងអស់
" បានដែរមែនទេ ចុះប្រពន្ធបង " និយាយតែចឹងទេ តែក្នុងចិត្តអរសឹងអីហើយ
" មិនបាច់ខ្វល់ពីគេទេ បងនិយាយបែបណាគឺគេបែបហ្នឹង " hyunjin
° ភូមិគ្រះ Hwang
ម៉ោង2យប់ទៅហើយ អ្នកជាប្រពន្ធនៅតែអង្គុយចាំមើលផ្លូវប្ដីត្រឡប់មកផ្ទះវិញ
" អ្នកប្រុសតូច យប់ជ្រៅណាស់ហើយ ចូលសម្រាកបានហើយណា " ម៉ែដោះ
" ខ្ញុំចាំហ្យុនជីនគេត្រលប់មកវិញសិនណាម៉ែដោះ ប្រហែលជាបន្តិចទៀតគេមកហើយ " វាជាទម្លាប់រាងតូចទៅហើយដែរអង្គុយចាំផ្លូវប្ដីបន្ទាប់ពីគេចេញទៅក្រៅម្ដងៗ
" តែអ្នកប្រុសតូចក៏ត្រូវការសម្រាកដែរ ឲ្យខ្ញុំនាំទៅសម្រាកទៅល្អជាង " រីណាបម្រុងនិងនាំយុងប៊ុកទៅខាងលើទៅហើយ ពេលនោះក៏មានសម្លេងឡានមួយបើកចូលមក
" គាត់ត្រឡប់មកវិញហើយ ហ្យុន... ស៊ងមីន!! " រាងតូចហៅឈ្មោះប្ដីស្របពេលទ្វារឡានបានបើក តែក៏ត្រូវភាំងព្រោះអ្នកដែរបើកទ្វារចេញមកគឺជាស៊ងមីនទៅវិញ ហើយមាននៅវ៉ាលីសម្លៀកបំពាក់មកទៀត
" អរ...ហ្យុនជីនគេស្រវឹងហើយ ចឹងខ្ញុំនាំគេទៅបន្ទប់សិន " នាងដើរចូលទៅទាំងមិនខ្វល់ពីប្រពន្ធគេបន្តិចសោះ
" ឈប់សិន~ " yongbok
" មានការអីនិងខ្ញុំមែនទេ " នាងងាកមកញញឹមស្រស់ដាក់រាងតូច
" តើទាំងនេះមានន័យថាម៉េច " គេនិយាយទាំងចង្អុលទៅឥវ៉ាន់របស់ស៊ងមីនដែរកូនចៅរាងក្រាស់កាន់ចូលមក
" ខ្ញុំនិងមករស់នៅទីនេះ " តបហីៗដោយមិនខ្វល់ហើយនាងក៏គ្រារាងក្រាស់ដើរឡើងទៅជាន់លើសម្ដៅទៅបន្ទប់របស់គេ ក្រោមការសម្លឹងមើលរបស់រាងតូចម៉ែដោះនិងរីណា
" តើខ្ញុំមិនបានយល់សប្តិទេមែនទេ គ្រប់យ៉ាងជាការពិតមែនទេម៉ែដោះ រីណា " រាងតូចនិយាយទាំងអួលៗដើមទ្រូង បេះដូងចាប់ផ្ដើមលោតញ៉ាប់ គេប្រហែលជាកំពុងយល់សប្តិហើយ
" វាជាការពិតណាអ្នកប្រុសតូច " ម៉ែដោះ
" ខ្ញុំចង់ទៅសម្រាក " យំក៏យំមិនចេញ ពេលនេះមានតែពាក្យថា គាំង
° ព្រឹកថ្ងៃថ្មី
តុប~ តុប~ សម្លេងស្បែកជើងកែងជាមួយការបោះជំហ៊ានមួយៗចុះពីកាំជណ្ដើរ អ្នកបម្រើទាំងអស់ក៏ហាក់ចាប់អារម្មណ៍និងមនុស្សស្រីម្នាក់នេះដែរហើយស្រីស្អាតម្នាក់នោះគឺជាស៊ងមីន នាងបានដើរចុះមកជាមួយរ៉ូបខ្លីដ៏ស៊ិចស៊ីទាំងស្អាត ទាំងក្មេង តើបុរសណាអាចហាមចិត្តមិនឲ្យលង់និងនាងបាននោះ...
" Good morning yongbok " ស្រីស្រស់ស៊ងមីនដើរមករាក់ទាក់រាងតូចជាមួយស្នាមញញឹម
" យប់មិញនាងគេងជាមួយបងហ្យុនជីនមែនទេ " yongbok សួរទៅកាន់ស្រីស្អាតស៊ងមីនទាំងបុកពោះ ព្រោះឃើញនាងចេញមកពីក្នុងបន្ទប់រាងក្រាស់
អ្នកសរសេរអាចបន្តទៀតបាន អត់អីទេ 😭💔
BINABASA MO ANG
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
