" បន្ទាប់ពីមានរឿងខ្ញុំក៏បានឃើញបងចូលបន្ទប់គាត់ បងចូលធ្វើអី "
" ខ្ញុំ...ខ្ញុំគ្រាន់តែចូលទៅរៀបចំរបស់របរ "
" តែប៉ុណ្ណឹង "
" ត្រូវហើយ ដោយសារខ្ញុំឃើញវារញ៉េរញ៉ៃក៏ចូលទៅជួយរៀបចំទុកតែប៉ុណ្ណឹង បើគ្មានអីទៀតទេខ្ញុំលាហើយ " និយាយហើយស៊ងមីនក៏គ្រលាស់ដៃចេញពីចុងអ៊ីនហើយឡើងឡានបើកចេញទៅ
" កុំឲ្យខ្ញុំដឹងថាបងមានអ្វីលាក់បាំងអោយសោះ ប៊ែក ស៊ងមីន " ចុងអ៊ីននិយាយឡើងក្រោយឡានស៊ងមីនចេញទៅបាត់
+ ក្នុងផ្ទះ
" បងកុំបារម្ភពេកអីមីនហូ អូនមើលថែយុងប៊ុកមិនឲ្យហ្យុនជីនបានប៉ះសូម្បីចុងក្រចក អូខេទេ!!បងទៅធ្វើការទៅ " ហាន់អង្គុយលួងមីនហូដែរកំពុងអង្គុយមិនសុខចិត្ត មិនព្រមអោយយុងប៊ុកទៅដើរលេងជាមួយហ្យុនជីន
" ត្រូវហើយ ឯងធ្វើកុំបារម្ភពេកមើលទុកចិត្តលើហ្យុនជីនបន្តិចទៅ កន្លងមកមីងមិនដឹងគេខូចប៉ុណ្ណាទេ តែផ្ដល់ឱកាសអោយគេបន្តិចទៅណា " អ្នកស្រី lannie
" បើយើងដឹងថាឯងទុកប្អូនយើងចោលម្ដងទៀត យើងយកយុងប៊ុកទៅនៅជាមួយយើងហើយ តោះចុងអ៊ីន " មីនហូងើបដើរចេញទៅបានបន្តិចក៏ត្រូវបញ្ឈប់ដំណើរព្រោះសម្ដីហ្យុនជីន
" យើងដឹងថាឯងមិនមានភាពជឿជាក់លើយើងយូរមកហើយ យើងគ្រាន់តែចង់បញ្ចាក់រឿងមួយប៉ុណ្ណោះ បើប្អូនឯងពិតជាមិនបានធ្វើមែនយើងនិងសងគេគ្រប់យ៉ាងក្នុងជីវិតដែរនៅសល់ " hyunjin
មីនហូងាកមកសម្លឹងមុខហ្យុនជីនដោយមិននិយាយតបអ្វីឡើយ ស្របជាមួយគ្នានោះមីនហូក៏បានងាកទៅមើលមុខយុងប៊ុកបន្តិចផងដែរមុននិងដើរចេញទៅតែម្ដង ។ ក្រោយពីមីនហូនិងចុងអ៊ីនចេញទៅមើលការងារបាត់ ហ្យុនជីនក៏បានចេញឡាននាំយុងប៊ុកនិងហាន់ទៅដើរលេងផងដែរ ដោយហ្យុនជីនអ្នកបើកឡានផ្ទាល់តែម្ដង...
+នៅតាមផ្លូវ
" ហេតុអីបានសុខៗបងនាំខ្ញុំចេញមកដើរលេងចឹង ហើយបងចង់ទៅណា "
" ខ្ញុំចង់នាំឯងទៅប៊ូសាន " ហាន់ដែរលឺថាហ្យុនជីនចង់នាំយុងប៊ុកទៅប៊ូសានក៏ងាកមកសម្លឹងមុខគេភ្លែត
ВЫ ЧИТАЕТЕ
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Фэнтезиរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
