Episode 04

235 28 0
                                        

  ហាន់ងក់ក្បាលបន្តិចមុននិងនាំយុងប៊ុកទៅកាន់តុអាហារ ឯរាងតូចបានត្រឹមតែអង្គុយស្ងៀមអន់ចិត្តនិងប្ដី គេឈឺបែបនេះទៅហើយមិនគិតខ្វល់អីបន្តិចសោះមែនទេ

" មានអីនិយាយជាមួយយើងក៏និយាយមក " ហ្យុនជីនហាមាត់ឡើងក្រោយពេលពីរនាក់មិត្តគេនោះទៅតុអាហារបាត់

" ទៅក្រោយផ្ទះទៅ " និយាយហើយមីនហូក៏ដើរនាំមុខហ្យុនជីនទៅ

°នៅក្រោយផ្ទះ

" មានអីចង់និយាយក៏និយាយមក ដឹប!! " ហ្យុនជីនិយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវមួយដៃរបស់មីនហូដួលទៅម្ខាង

" អាចង្រៃ យើងខំឲ្យប្អូនយើងរៀបការជាមួយឯង ម៉េចក៏ឯងធ្វើបាបគេបែបនេះ " មីនហូអោនទៅចាប់ក្របួចក៏អាវហ្យុនជីនថាឲ្យគេខ្លាំងៗ
minho ជាបងជីដូនមួយរាងតូច ទោះមិនមែនបងប្អូនបង្កើតតែមីនហូស្រលាញ់យុងប៊ុកខ្លាំងណាស់ ហើយគេក៏ដឹងថាយុងប៊ុកស្រលាញ់ហ្យុនជីនប៉ុណ្ណាដូចគ្នា

" យើងធ្វើបាបប្អូនឯងត្រង់ណា ឯងសួរគេមើល យើងមានបានធ្វើបាបគេទេ " ហ្យុនជីននៅតែតបទាំងស្នាមញញឹមធម្មតា តែមីនហូវិញខឹងចង់ចេញផ្សែងទៅហើយ

" ព្រោះតែរឿងនោះមែនទេ ព្រោះតែបែបហ្នឹងមែនទេបានជាឯងធ្វើបាបយុងប៊ុក " minho

" ឯងគួរតែដឹងហើយ ប្អូនអ្នកណាក៏គេស្រលាញ់ដែ " ហ្យុន​ជី​នគំហកថាឲ្យមីនហូវិញ

" អាចង្រៃ ឯង!! " មីនហូយាដៃប្រុងនិងដាល់ហ្យុនជីនទៀតទៅហើយ តែក៏ទប់កំហឹងមកវិញ គេបានទាញហ្យុនជីនឲ្យក្រោកមុននិងនិយាយគំរាមគេ

" បើយើងដឹងថាឯងធ្វើបាបយុងប៊ុកម្ដងទៀត យើងប្រាប់ឲ្យគេលែងលះឯងមិនខាន " minho

" គ្មានថ្ងៃនោះទេសម្លាញ់ យើងមិនដោះលែងគេទៅងាយៗនោះឡើយ " គេនិយាយទាំងស្នាមញញឹមលាក់គំនួច

" ឯងត្រូវចាំ...បើប្អូនយើងកើតអី ឯងក៏មិនរួចខ្លួនដែរ ហើយកុំស្ដាយក្រោយនៅអ្វីដែរឯងធ្វើឲ្យសោះ " និយាយហើយ មីនហូ ក៏ដើរចេញទៅ ។ ហ្យុនជីននិងមីនហូពួកគេជាមិត្តនិងគ្នាមកតាំងពីក្មេង វ៉ៃគ្នាជាប្រចាំទៅហើយ

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now