" យប់មិញនាងគេងជាមួយបងហ្យុនជីនមែនទេ " yongbok
" អឺម...យើងគ្រប់គ្នាសុទ្ធតែដឹងថាកាលពីយប់មានរឿងអ្វី សភាពប្រុសស្រីពីរនាក់នៅក្នុងបន្ទប់ជាមួយគ្នាឯងថាទៅមើលដូចជាមិនមែនគេងធម្មតាទេត្រូវអត់ " នាងអោនមកតបខ្សិបៗក្បែរត្រចៀករាងតូចទាំងលេចស្នាមញញឹមចុងមាត់
លឺចម្លើយនេះហើយយុងប៊ុកបានត្រឹមតែខាំមាត់សម្លឹងមើលស៊ងមីនទាំងអួលៗដើមទ្រូង ក្នុងបន្ទប់ដែរមិនដែរអនុញ្ញាតឲ្យនរណាមកប៉ះពាល់សូម្បីតែអ្នកជាភរិយា ប៉ុន្តែពេលនេះ គេបានអនុញ្ញាតឲ្យមនុស្សស្រីម្នាក់មកគេងក្នុងបន្ទប់នេះជាមួយគេ បន្ទប់ដែរតែងតែហាមឃាត់មិនឲ្យប្រពន្ធខ្លួនឯងចូលពេលនេះបែរជានាំស្រីផ្សេងចូល យប់មិញគេស្មានតែកូនចៅប្ដីគេរៀបចំបន្ទប់មួយទៀតសម្រាប់នាងតើ
" ម៉េចក៏ក្រោកមក មិនដាស់បងផងចឹង " សម្លេងមាំៗរបស់បុរសឈាមត្រជាក់ ដើរចូលមកនិយាយយ៉ាងទន់ភ្លន់ជាមួយស៊ងមីនថែមទាំងយកដៃអោបចង្កេះនាងទៀតផង ដោយគេមិនខ្វល់ចិត្តអ្នកជាប្រពន្ធបន្តិចសោះ
" មកពីអូនឃើញបងគេងលក់ស្រួល ចឹងទៅអូនមិនហ៊ានរំខាន " កាយវិការក៏ដូចជាពាក្យសម្ដីស្និតស្នាលរបស់ពួកគេ ធ្វើឲ្យកូនចៅនៅក្នុងផ្ទះមានជាការហួសចិត្តជាខ្លាំង ប្រពន្ធនៅនិងមុខណាចៅហ្វាយ
" ចៅហ្វាយ លោកម្ចាស់បានធ្វើដំណើរជិតមកដល់កូរ៉េហើយទាន " កំពុងផ្អែមល្ហែមជាមួយសង្សារ អ្នកជាកូនចៅក៏ចូលមករាយការណ៍កាត់ចង្វាក់ កូនចៅល្អ
" ត្រៀមឡានទៅ មកដល់ពេលណាចាំយើងចេញទៅ " hyunjin
" បាទទាន " បន្ទាប់ពីមីនចេញទៅបាត់ រីណាក៏ដើរចូលមក
" ចៅហ្វាយអាហារពេលព្រឹករៀបចំរួចរាល់ហើយ អាចទៅទទួលទានបាន " រីណា
" តោះហ្យុនជីនអូនឃ្លានហើយ " នាងបានកៀកដៃរាងក្រាស់ដើរទៅតុអាហារ ប៉ុន្តែភ្នែកវិញដៀងមើលតែរាងតូចជាមួយបបូរមាត់តូចៗដែរញញឹមឌឺប្រពន្ធគេមិនឈប់ តែយុងប៊ុកក៏មិនបានខ្វល់ដែរគេធ្វើមើលមិនឃើញតែម្ដង
" រីណាឯងនាំអ្នកប្រុសតូចទៅសួនខាងមុខទៅ ចាំយើងយកអាហារទៅតាមក្រោយ " ម៉ែដោះគាត់និយាយបែបនេះ ព្រោះគាត់គិតថាយុងប៊ុកអាចមិនចង់ឃើញសកម្មភាពរបស់ស្រីប្រុសមួយគូដែរផ្អែមល្ហែមគ្នាមិនចេះមើលពេលវេលា
" មិនអីទេម៉ែដោះ ខ្ញុំមិនឃ្លានទេ " yongbok
" មិនឃ្លានក៏ត្រូវតែញ៉ាំដែរណាអ្នកប្រុស ព្រោះអ្នកប្រុសតូចត្រូវញ៉ាំថ្នាំ " រីណា
" បើគេមិនស៊ីនាងមិនបាច់បង្ខំគេទេ ឲ្យអត់ចឹងទៅ " សម្ដីហាស្ដីមកម្ដងៗដូចកាំបិតមុតស្រួចចាក់ទម្លុះរាងកាយអ្នកជាប្រពន្ធយ៉ាងចឹង និយាយជាមួយស្រីឡើងទន់ភ្លន់ តែជាមួយប្រពន្ធឡើងរឹងកំព្រឹស
" សម្ដីឯងចេញមកដូចមិនសមជាប្ដីគេសោះ " រាងកាយក្រាស់លីមីនហូដើរចូលមកជាមួយការបោះពាក្យសម្ដីបែបឌឺដង
" អត់ការងារធ្វើមែនទេ មកផ្ទះគេទាំងព្រឹកប្រលឹមបែបនេះ " hyunjin
" ការងារយើងច្រើនណាស់ មិនទំនេរដើររកស្រីភ្លេចប្រពន្ធដូចអ្នកខ្លះទេ ហើយយើងមកនេះក៏មកមើលថែប្អូនប្រុសយើងតើ ដូចជាមិនទាក់ទងនិងឯងទេ " minho
ពីរនាក់មិត្តគេឈ្លោះគ្នារាល់ថ្ងៃ វៃគ្នារាល់ថ្ងៃ តែមកជួបគ្នារាល់ថ្ងៃ🫠
" ខ្ជិលវែកញែកនិងឯងណាស់ ហើយមានដឹងថាលោកតាមកទេ " ដល់គេដាក់ចំចំណុចចឹងសុទ្ធតែខ្ជិលវែកញែក 😒
" ដឹងតើ លោកតាប្រាប់យើងតាំងតែពីម្សិលមិញម៉្លេះ " minho
" ចឹងមានតែយើងទេ ដែរទើបតែដឹង " និយាយបែបអន់ចិត្ត ហើយឡើងចៅបង្កើតតែដឹងក្រោយគេ
" មកពីឯងរវល់តែនិងស្រី ឈប់រវល់និងយើងហើយទៅស៊ីបាយទៅស្រីឯងកំពុងចាំ " hyunjin ក៏មិនតបតរអ្វីទៀតគេដើរចេញទៅទាំងមិនសូម្បីងាកមើលមុខប្រពន្ធ
" បងហូ ចុះហាន់នោះគេអត់មកទេមែន " ក្រោយរាងក្រាស់ចេញទៅបាត់រាងតូចក៏បែរមកសួរអ្នកជាបង
" មកតើ តែមិញនិងមានអ្នកខលមកទើបគេនៅនិយាយទូរសព្ទសិន ឯងញ៉ាំអីបន្តិចទៅបងខំទិញមកច្រើនណាស់ " minho
" ខ្ញុំប្រាកដជាញ៉ាំហើយបងប្រុសខំទិញមកច្រើនយ៉ាងនេះ បងរីណា~ " តបទៅកាន់បងប្រុសបន្តិចមុនហៅអ្នកបម្រើខ្លួនមក
" ចា៎ស!! អ្នកប្រុសតូចត្រូវការអីមែនទេ " រីណា
" មកយកអាហារពីបងប្រុសខ្ញុំទៅដាក់ចានឲ្យខ្ញុំបន្តិចមក ខ្ញុំចង់ញ៉ាំ " yongbok
" អ្នកប្រុសញ៉ាំនៅតុអាហារឬ.... " នាងនិយាយមិនទាន់ចប់ផង រាងតូចក៏និយាយកាត់
" ខ្ញុំចង់ចេញទៅអង្គុយញ៉ាំនៅសួនខាងមុខ " គេនិយាយទាំងភ្នែកដៀងទៅមើលស្វាមីនិងស្រីដ៏ទៃអង្គុយញ៉ាំអាហារពេលព្រឹកជាមួយគ្នាយ៉ាងផ្អែមល្ហែម
" ចឹងតោះបងនាំឯងទៅ " និយាយហើយមីនហូក៏រុញរទេះរបស់ប្អូនចេញទៅ ព្រោះមិនចង់ឲ្យប្អូនឃើញរូបភាពដែរពិបាកភ្នែក
YOU ARE READING
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
