នៅក្នុងភូមិគ្រឹះដ៏ធំដែររៀបចំការតុបតែងយ៉ាងល្អប្រណិត គ្រប់យ៉ាងនៅទីនោះសុទ្ធតែស្រស់ស្អាតនិងល្អឥតខ្ចោះ របស់មានតម្លៃជាច្រើនដាក់លម្អជាជួរ ដែរបញ្ចាក់យ៉ាងច្បាស់ថាម្ចាស់ភូមិគ្រឹះនេះជាអ្នកមានអំណាចប៉ុណ្ណា..
" yongbok គេភ្ញាក់ឬនៅ " Hwang Hyunjin ប្រុសស្អាតមុខមិនចេះរីក សម្ដីរឹងកំព្រឹស ហារមាត់និយាយលើកណាគឺថាត្រជាក់ដល់បេះដូងអ្នកស្ដាប់
" អ្នកប្រុសតូចមិនទាន់ក្រោកទេលោកប្រុស លឺថាមិនស្រួលខ្លួន " អ្នកប្រុសតូច lee yongbok ជាភរិយាកម្លោះសង្ហា hyunjin អាចថាជាភរិយាតែឈ្មោះប៉ុណ្ណោះ ព្រោះគេគ្មានបានទទួលក្ដីស្រលាញ់អីពីអ្នកដែរជាស្វាមីសូម្បីបន្តិច
" ស្អីគេ ស្មើនេះហើយដេកមិនទាន់ក្រោកទៀត រីណានាងឡើងទៅដាស់គេទៅ " ហ្យុនជីននិយាយសម្លេងធ្ងន់ៗទៅកាន់អ្នកបម្រើ ដែរធ្វើឲ្យពួកនាងក៏រាងរអាបន្តិចដែរ
" ចា៎សលោកប្រុស " បញ្ចាចៅហ្វាយទៅហើយក៏មិនអាចប្រកែកដែរ
°ក្នុងបន្ទប់
" អ្នកប្រុសតូច អ្នកប្រុសតូច~~ ក្រោកឡើង លោកប្រុសធំរង់ចាំពិសារអាហារពេលព្រឹកទាន " រីណា
" អ្ហឺម...ខ្ញុំមិនស្រួលខ្លួនទេរីណា ប្រាប់ឲ្យគេញ៉ាំមុនទៅ អូយ!! " គេនិយាយតបទៅរីណាទាំងបិទភ្នែក តែស្របពេលនោះរាងក្រាស់ក៏មកចាប់ទាញដៃខ្លួនឲ្យក្រោក មិនដឹងចូលមកពីពេលណា
" ឯងឥឡូវកាន់តែហ៊ានហើយតើ ក្រោកក៏យឺតអាហារពេលព្រឹកក៏មិនរៀបចំឲ្យយើង ឲ្យវាចេះមើលពេលវេលាខ្លះទៅ " ហ្យុនជីនកំហគដាក់រាងតូចខ្លាំងៗ ដៃគិតតែពីច្របាច់កដៃរាងតូចយ៉ាងណែន
" មកពីខ្ញុំមិនស្រួលខ្លួន បងលែងដៃខ្ញុំសិនទៅ ខ្ញុំឈឺ " គេពេលនេះឈឺដៃឡើងចង់យំទៅហើយ បូករួមជាមួយគេមិនស្រួលខ្លួនទៀតនោះ
" មិនបាច់មករំអួយទេចុះទៅស៊ីបាយទៅ ហើយអាងទៅធ្វើការងារផ្ទះការងារផ្ទះរង់ចាំឯងជាច្រើន " គេក្រវាសដៃរាងតូចមួយទំហឹងរហូតធ្វើឲ្យរាងតូចត្រូវដួលទៅម្ខាង គេឃើញបែបនេះហើយក៏មិនខ្វល់ពីការឈឺចាប់របស់ប្រពន្ធដែរ គឺដើរចេញទៅធ្វើមិនដឹង ។ ឯរីណាក៏រហ័សមកលើករាងតូច
YOU ARE READING
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
