Episode 21

284 33 2
                                        

" ខ្ញុំនិងធ្វើវា បើលោកពូនិងសឹងមីនអត់ទោសឲ្យខ្ញុំ ផាំង!!! " លោកគីមទះតុមួយទំហឹងសម្លឹងមើលមុខចុងអ៊ីន

" ហើយមិនធ្វើទៅ ទម្លាក់កាំភ្លើងចុះធ្វើអី " គាត់ស្រែកដាក់ចុងអ៊ីននៅពេលឃើញគេទម្លាក់កាំភ្លើងចុះ ពូហ៎កណាចង់ស្លា*ប់ហ៎😩

" លោកពូ ពិតជាដាច់ចិត្តឲ្យខ្ញុំស្លា*ប់ពិតមែនហេ៎ស " jeongin

" ល្អបើឯងមិនបាញ់ទេ ទុកឲ្យយើងអ្នកបាញ់ " លោកគីមឆក់កាំភ្លើងពីដៃចុងអ៊ីនយកមកផ្ចុងក្បាលគេម្ដង ឃើញបែបនេះចុងអ៊ីនក៏រហ័សក្រាបសំពះលោកគីមដោយមិនចាំយូរ

" លោកពូខ្ញុំពិតជាស្រលាញ់សឹងមីនណាស់ ឲ្យខ្ញុំទទួលខុសត្រូវគេទៅ ខ្ញុំសន្យាខ្ញុំមើលថែគេអោយល្អ " និយាយឡើងញាប់ស្អេក គ្រប់គ្នានៅទីនោះក៏នាំគ្នាផ្ទុះសំណើចចេញមកតែម្ដង

" ហ៊ឺយ ប៉ាឈប់លេងទៅបានហើយ " សឹងមីនដើរទៅទាញកាំភ្លើងចេញពីដៃលោកគីមទាំងដកដង្ហើមធំ ចេះបំភ័យគ្នាទៅកើត

" មែនហើយល្មមឈប់លេងទៅ ម្ហូបអាហារត្រជាក់អស់ហើយ មកញ៉ាំបាយ " លោកតា

" ក្រោកមកនៅក្រាបដល់ពេលណាទៀត " minho

" តើមានរឿងអីហ្នឹង គ្រប់គ្នាលេងសើចនិងខ្ញុំ " jeongin សម្លឹងមុខគ្រប់គ្នាទាំងឡេឡឺ

" អ្នកណាប្រើឲ្យឯងនៅទាក់ទើរមិនព្រមនិយាយឲ្យច្បាស់លាស់ធ្វើអី បើឯងនិយាយថាស្រលាញ់សឹងមីនតាំងពីដំបូងក៏ចប់ហើយ " hyunjin

" ឯងទទួលខុសត្រូវសឹងមីនបែបណា ព្រោះអ្វី អាណិត ស្រលាញ់ ព្រោះតែដឹងខុស " លោកគីម

" អត់ទេ ខ្ញុំស្រលាញ់គេមែន ហើយក៏ស្រលាញ់មករហូតទៀតផង " គេនិយាយនេះគឺស្មោះត្រង់ចេញពីចិត្តណា

" ចុះហេតុអ្វីឯងមិននិយាយតាំងពីដំបូង " លោកគីម

" ព្រោះសឹងមីនគេមានសង្សារហើយ ខ្ញុំគិតថាគេមិនស្រលាញ់ខ្ញុំទេ " jeongin

" ហា៎!!! សឹងមីនកូនមានសង្សារពីពេលណាទៀតហើយ ម៉េចប៉ាម៉ាក់មិនដឹង " លោកគីមសួរទាំងភ្ញាក់ផ្អើល ព្រោះគាត់មិនដឹងសោះថាកូនប្រុសមានសង្សារម្ដងទៀត

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now