Episode 23

249 36 2
                                        

បបូរមាត់អ្នកទាំងពីរប៉ះគ្នាបន្តិចទៅហើយ  ស្រាប់តែពេលនោះក៏មានអ្នកចូលមកកាត់ចង្វាក់

" អុ៎!!!សុំទោសផង គឺថាអ្នកស្រីគីមឲ្យមកតាមអ្នកនាងតូចត្រលប់ទៅផ្ទះវិញ " រីណាដែរមកឃើញបែបនេះក៏រហ័សបិទភ្នែកបែរខ្នងនិយាយជាមួយវីណា

" អរ..អត់អីទេ ខ្ញុំទៅសិនហើយ " និយាយរួចវីណាក៏រត់ប្រុចចេញទៅ

" ហ៊ឺយយ " ណារីដកដង្ហើមធំសម្លឹងមើលមុខរីណា

" ហិហិ " ឃើញប្អូនសម្លឹងខ្លួនបែបនេះ រីណាក៏បានត្រឹមស្ញេញ

  បន្ទាប់ពីគ្រួសារគីមត្រឡប់ទៅវិញ គ្រប់គ្នាក៏បំបែកគ្នាទៅសម្រាក មីនហូនិងហាន់ក៏ត្រឡប់ទៅផ្ទះពួកគេវិញដូចគ្នា

  +ក្នុងបន្ទប់

រាងក្រាស់បានដើរចូលមកឈរសម្លឹងមើលកាយតូចដែរកំពុងគេងលក់ ហើយក៏និយាយម្នាក់ឯងតិចៗក្បែរកាយតូចដែរកំពុងគេងមិនដឹងអី

" បើខ្ញុំត្រឡប់ទៅស្រលាញ់ឯងដូចកាលពីមុនតើខ្ញុំខុសជាមួយយ៉េជីដែរទេ តែប្រហែលជាអត់ទេដឹង ព្រោះខ្ញុំមិនដឹងថាឯងសម្លា*ប់នាងពិតឬអត់ សុំទោសផងខ្ញុំពេលនេះវិលវល់ខ្លាំងណាស់ " គេបាននឹកឃើញទៅរឿងគ្រប់យ៉ាងដែរគេធ្វើដាក់រាងតូចទាំងអស់ ហើយគេក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់រីណាដូចគ្នា គេមិនយល់អ្វីដែរគេកំពុងធ្វើទាល់តែសោះ ហ៊ឺយយ និយាយចប់រាងក្រាស់បានឡើងទៅគេងក្បែររាងតូច តែអ្វីដែរគេមិនដឹងនោះគឺយុងប៊ុកមិនបានគេងលក់ឡើយ គេគ្រាន់តែបបិទភ្នែកសម្ងំតែប៉ុណ្ណោះ ។

  យប់ជ្រៅបន្តិចក៏បានលឺសម្លេងនរណាម្នាក់មកធ្វើដាក់រាងក្រាស់

" បងហ្យុនជីន បងជីន " ក្មេងស្រីស្រស់ស្អាតមកអង្គុយក្បែររាងក្រាស់ដែរគេងនៅលើគ្រែ ដោយបានលឺសម្លេងនរណាម្នាក់ហៅខ្លួនល្វើយៗ ក៏ធ្វើឲ្យរាងក្រាស់បានភ្ញាក់ពីដំណេក គេបើកភ្នែកសម្លឹងរកមើលម្ចាស់សម្លេង

" yeji " កាយក្រាស់រហ័សស្ទុះក្រោកមកអោបប្អូនស្រីដោយក្ដីនឹករលឹក

" បងសុខសប្បាយដែរទេ " ស្រីស្រស់និយាយទៅកាន់បងប្រុសទាំងស្ថិតនៅក្នុងវង្វង់ដៃនាយក្រាស់នៅឡើយ

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now