" យុងប៊ុក-ឯងមិនអីទេមែន " ហាន់និងហ្យុនជីនបានរត់មកលើកយុងប៊ុកដែរដួលផ្កាប់មុខទៅនិងដី តែយុងប៊ុកមិនបានចាប់អារម្មណ៍ពួកគេទាំងពីរនោះទេ រាងតូចចាប់អារម្មណ៍និងផ្លែឈើក្នុងកន្ត្រក់ឯណោះ
" ហ្អឹក ស្ត្របឺរីខ្ញុំ....ហ៊ឺ-វាខ្ទេចអស់ហើយ ហ្អឹកហ្អឹក " សម្លេងយំយុងប៊ុកក៏ធ្វើឲ្យហាន់និងហ្យុនជីនចាប់អារម្មណ៍និងស្ត្របឺរីដែរកំពប់ពេញដី
" អា៎...កុំយំអី កុំយំយើងបេះវាម្ដងទៀតទៅ " han
" ខ្ញុំខំរើសអាផ្លែធំៗទៀតផងណា ឥឡូវវាខ្ទេចអស់ហើយហ៊ឺ... " យុងប៊ុកឈរយំអណ្តឺតអណ្ដោះសម្លឹងមើលកន្រ្តកផ្លែស្ត្របឺរីដែរកំពប់រាយប៉ាយពេញដីប្រៀបដូចកូនក្មេងចឹង
" បានហើយកុំយំអី យើងបេះវាម្ដងទៀតទៅចាំបងជួយបេះអោយអូនល្អទេ " ពាក្យសម្ដីរាងក្រាស់បានធ្វើអោយអ្នកកំពុងយំត្រូវស្ងាត់ហើយងាកមកសម្លឹងមុខនាយភ្លឹៗ
" មិញបងហៅខ្លួនឯងថាម៉េច ?? " yongbok
" បង-ហើយ-ក៏អូននោះអី យ៉ាងម៉េចមែនទេ ឬមួយយុងប៊ុកមិនចូលចិត្តឲ្យហៅបែបនេះ " ការពិតគេក៏អៀនៗមាត់ដែរ ម៉េចក៏បែរជាសួរនាយអញ្ចឹង
" មិនមែនទេៗ ចូលចិត្តតើ តោះ!!យើងទៅបេះស្រ្ត បឺរីម្ដងទៀតទៅ ខ្ញុំដូចជាឃ្លានបាយហើយ " យុងប៊ុកនិយាយទាំងញញឹមមិនសូវសម គេបានឈោងយកកន្ត្រកផ្លែឈើពីដៃរាងក្រាស់ដើរចូលទៅបេះស្រ្តបឺរីម្ដងទៀត ជាមួយអារម្មណ៍មិននៅនិងខ្លួន
( បងដូចជាផ្លាស់ប្ដូរយឺតពេលបន្តិចហើយហ្យុនជីន ទោះបីខ្ញុំមានអារម្មណ៍រំភើបនិងទង្វើររបស់បងពេលនេះក៏ដោយ ក៏បេះដូងខ្ញុំនៅតែមិនអាចជាសះស្បើយភ្លាមៗដែរ ) រាងតូចគិតក្នុងចិត្ត
" មើលទៅភ្លាមៗពេកយុងប៊ុកមិនទាន់ទម្លាប់ហើយ " ហាន់និយាយទៅកាន់ហ្យុនជីនដែរគិតតែពីតាមមើលយុងប៊ុក នាយពិតជាមិនយល់ពីចិត្តប្រពន្ធខ្លួននៅពេលនេះនោះទេ តើនាយធ្វើល្អមិនទាន់គ្រប់គ្រាន់មែនទេ ?
" តើក្នុងចិត្តគេស្អប់ខ្ញុំណាស់មែនទេ " hyunjin សួរទៅកាន់ហាន់
" តើលោកគិតថាធ្វើល្អត្រឹមរយះពេលមួយថ្ងៃបេះដូងដែរធ្លាប់មានរបួសមកជាយូរ អាចជាសះស្បើយក្នុងរយះពេលមួយថ្ងៃដែរមែនទេ " របួសវាមានមកយូរហើយ ហើយវាក៏ជារបួសដែលមិនរាក់នោះដែរ បើចង់ព្យាបាលរបួសមួយនោះ ក៏មិនមែនចំណាយពេលមួយភ្លែតអាចជានោះឡើយ
YOU ARE READING
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
