Episode 06

224 29 0
                                        

    នៅក្នុងក្លឹបមួយកន្លែងដែរមាននៅយុវវ័យជាច្រើនមករាំរែកផឹកស៊ីកម្សាន្តអារម្មណ៍ ក្នុងនោះក៏មាននៅកម្លោះសង្ហាម្នាក់អង្គុយផឹកតែម្នាក់ឯង ម្នាក់នោះក៏គ្មាននរណាឆ្ងាយក្រៅពីហ្យុនជីនយើងដែរ

" ម៉េចបានអង្គុយផឹកតែឯងចឹងប្រុសស្អាត ត្រូវការអ្នកកំដរទេ " jeongin ដើរចូលមកជាមួយស្រីៗអមសងខាង

" យើងមិនត្រូវការទេ បន្តិចទៀតស៊ងមីនក៏មកហើយ " លឺបែបនេះចុងអ៊ីនបក់ដៃជាសញ្ញាឲ្យស្រីៗត្រលប់ទៅវិញ ហើយគេក៏ចូលមកអង្គុយនិយាយជាមួយរាងក្រាស់

" ហេតុអីបងខ្វល់តែពីស៊ងមីន បងមិនខ្វល់ពីបងថ្លៃខ្លះទេហេ៎ស " jeongin

" គេគ្មានអីឲ្យយើងត្រូវខ្វល់ទេ បើប៉ុណ្ណឹងធ្វើឲ្យគេស្លា*ប់ក៏ស្លា*ប់ទៅ " hyunjin

" ប្រយ័ត្នតែគេស្លា*ប់មែន អាងស្ដាយក្រោយ " jeongin

" មនុស្សដូចយើងគ្មានថ្ងៃស្ដាយក្រោយ ជាមួយមនុស្សដូចគេនោះទេ " នាយនិយាយចប់ស្របពេលស្រីស្រស់ស៊ងមីនដើរចូលមកល្មម

" សួស្ដី ចាំអូនយូរដែរទេ " ស្រីស្រស់ស៊ងមីនដើរចូលមករករាងក្រាស់ជាមួយស្នាមញញឹម បាត់អស់នៅទឹកមុខសោកសៅអម្បាញ់មិញ

" សម្រាប់អូនចាំប៉ុណ្ណាក៏មិនយូរដែរ " ពាក្យសម្ដីហ្យុនជីនធ្វើឲ្យចុងអ៊ីនអត់ជ្រេញមិនបាន

" អញ្ជើញអ្នកទាំងពីរ ផ្អែមបន្តទៅខ្ញុំទៅមើលខុសត្រូវបុគ្គលិកបន្តិចសិន " និយាយហើយចុងអ៊ីនក៏ដើរចេញទៅ ដោយគេគឺជាម្ចាស់ក្លឹបមួយនេះ
   ក្រោយពី jeongin ចេញទៅហ្យុនជីន និង ស៊ងមីនក៏បន្តអង្គុយផឹកជាមួយគ្នា តែពេលនោះហ្យុនជីនក៏ហាក់ចាប់អារម្មណ៍ស្នាមជាំនៅលើមុខស៊ងមីន

" តើមុខអូនទៅត្រូវនិងអីមកហ្នឹង " hyunjin

" អរ...ប្រហែលមកពីគ្រោះថ្នាក់ថ្ងៃមិញទេដឹង " និយាយទាំងញញឹមមិនសូវសម ព្រោះនាងដឹងក្នុងចិត្តខ្លួនឯងច្បាស់ថាមិនមែនរបួសកាលពីថ្ងៃទេ

" តែថ្ងៃមិញបងមិនឃើញវាជាំចឹងសោះ " hyunjin

" ថ្មីៗវាមិនឃើញចឹងហើយ ធម្មតាទេបងកុំខ្វល់ពីវាអី " នាងនិយាយព្រមទាំងលើកស្រាយកមកផឹកបន្តិចដើម្បីបន្លប់ ស្របពេលនោះ jeongin ក៏ដើរចូលមកម្ដងទៀត

" ត្រូវការស្រាទៀតទេអ្នកទាំងពីរ " jeongin

" យកមកថែមមក ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច "និយាយហើយស៊ងមីនក៏ដើរទៅបន្ទប់បាត់ទៅ

" អេ៎!! អាប្អូនទៅយកស្រាឲ្យប៉ុន្មានដបមក " jeongin និយាយទៅកាន់បុគ្គលិកម្នាក់ដែរអង្គុយនៅក្បែរៗគេ តែគេម្នាក់នោះបានត្រឹមតែងាកមកមើលចុងអ៊ីនហើយក៏បែរទៅផឹកបន្ត ដែរធ្វើឲ្យចុងអ៊ីនម៉ូវដែរម៉េចបុគ្គលិកមកអង្គុយផឹកចឹង

" គេមិនមែនជាបុគ្គលិកឯងទេដឹង " hyunjin

" មិនមែនយ៉ាងម៉េចគេពាក់អាវបុគ្គលិកខ្ញុំច្បាស់ណាស់ បងចាំទីនេះហើយខ្ញុំទៅនិយាយជាមួយគេបន្តិច " និយាយហើយចុងអ៊ីនក៏ដើរចូលទៅរកក្មេងម្នាក់នោះ

" ក្មេងថ្មីមែនទេ ម៉េចបានមិនផ្ដល់សេវាកម្មភ្ញៀវចឹង គ្មានអ្នកណាមកណែនាំឯងធ្វើការទេ " jeongin

" អរ..មិញនេះលោកហៅខ្ញុំមែនទេ អត់ទោសផងខ្ញុំមិនមែនបុគ្គលិកនោះទេ " ??

" បើឯងមិនមែនបុគ្គលិក ម៉េចក៏ពាក់អាវបុគ្គលិកទីនេះ " jeongin

" លោកជាអ្នកណា ដេញដោលខ្លាំងម៉្លេះ " ??

" ខ្ញុំ ខ្ញុំជាម្ចាស់ក្លឹបនេះហើយ "  jeongin

" ម្ចាស់អីម្ចាស់ទៅ ខ្ញុំមិនបានខ្វល់ទេ " និយាយហើយគេក៏ដើរចេញទៅ ព្រោះខ្ចិលឈ្លោះជាមួយ jeongin ច្រើ

" អេ៎! អាល្អិតឯងចង់ត្រូវដេញចេញហើយមែនទេ " ឃើញគេដើរចេញដោយមិនខ្វល់ពីខ្លួនក៏រាងខឹងបន្តិចដែរ

" ចៅហ្វាយៗ មាន​រឿងអី " កូនចៅជំនិតរបស់ចុងអ៊ីន ដូយុន

" ក្មេងម្នាក់ដែរដើរចេញទៅនោះជាអ្នកណា បុគ្គលិកថ្មីមែនទេ " jeongin

" ទេ..មិនមែនទេចៅហ្វាយ គាត់ជាភ្ញៀវតើ មូលហេតុដែរគាត់ពាក់អាវបុគ្គលិកទីនេះ ព្រោះតែអាវគាត់ត្រូវបុគ្គលិកខាងយើងធ្វើឲ្យកំពប់ស្រាលើ ចឹងហើយពួកយើងក៏បានយកអាវគាត់ទៅបោក ហើយអោយគាត់ពាក់អាវបុគ្គលិកជំនួស " ដូយុន

" អរ...ចឹងហេ៎ស ឯងទៅស៊ើបពីប្រវត្តិគេឲ្យយើងបន្តិចមកចឹង ស្អាតគ្រាន់បើ " ប្រាប់កូនចៅហើយគេក៏ដើរកាន់ស្រាប៉ុន្មានដបត្រលប់ទៅរកហ្យុនជីន តែពេលនោះគេក៏ហាក់ចាប់អារម្មណ៍ឃើញស៊ងមីននិយាយជាមួយមនុស្សប្រុសប្លែកមុខម្នាក់ទាំងលាក់លៀម

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Место, где живут истории. Откройте их для себя