Episode 03

248 30 2
                                        

          °មន្ទីរពេទ្យ

" លោកគ្រូពេទ្យបងថ្លៃខ្ញុំនៅខាងក្នុងយ៉ាងម៉េចហើយ " jeonginសួរឡើងស្របពេលឃើញលោកពេទ្យនាំស៊ងមីនចេញមក

" អ្នកជំងឺនៅខាងក្នុងដឹងខ្លួនហើយ មិនមានរបួសធ្ងន់ធ្ងរទេ មូលហេតុសន្លប់អាចបណ្ដាលមកពីការភ័យខ្លាំង តែប្រហែលជាត្រូវអង្គុយលើរទេះមួយរយៈ ព្រោះកជើងមានរបួសធ្ងន់ ចំណែករាងកាយផ្សេងៗគឺគ្មានបញ្ហាអ្វីទេ ពួកយើងឆេគមើលអស់ហើយ " លោក​គ្រូពេទ្យ

" អូននៅឈឺត្រង់ណាទេ " ក្រោយឃើញស៊ងមីនចេញមករាងក្រាស់ក៏ចូលទៅសួរនាំ ដោយមិនបានខ្វល់ខ្វាយនិងរាងតូចដែរនៅក្នុងបន្ទប់ពេទ្យទេ សកម្មភាពសួរនាំបារម្ភខ្វល់ខ្វាយរបស់រាងក្រាស់ សុទ្ធតែជាអ្វីដែរអ្នកជាប្រពន្ធត្រូវការ ប៉ុន្តែគេគ្មានសំណាងបានប្ដីបារម្ភទាល់តែសោះ

" ចំណែកអ្នកនាងខាងនេះគាត់មិនអីទេ គ្រាន់តែរលាត់ស្បែកតែប៉ុណ្ណោះលាបថ្នាំឲ្យទៀងទាត់ទៅគឺបាត់ហើយ អ្នកទាំងពីរអាចទៅបើកថ្នាំបាន " លោកគ្រូពេទ្យនិយាយហើយក៏ដើរចេញទៅ jeongin ក៏ដើរចូលទៅក្នុងបន្ទប់ដើម្បីមើលរាងតូច

" អម្បាញ់មិញនិងបងថ្លៃបំភ័យខ្ញុំស្ទើរស្លា*ប់ទៅហើយ " នៅពេលរាងតូចសន្លប់មុននិងគេស្មានតែរាងតូចរបួសធ្ងន់ធ្ងរតើ

" បងមិនអីទេ ប្រហែលមិញហ្នឹងបងស្លុតពេក " តបទាំងស្នាមញញឹមសោះកក្រោះ ភ្នែកចេះតែតាមមើលអ្នកជាប្ដីមិនដាច់

" yongbok...ខ្ញុំអរគុណហើយអម្បាញ់មិញ ឯងឈឺទេ...តែទោះជាឯងឈឺក៏បងហ្យុនជីនមិនបារម្ភពីឯងដែរ " នាងបានដើរចូលទៅរករាងតូចនិយាយបែបទន់ភ្លន់ តែក៏មិនភ្លេចអោនទៅខ្សិបក្បែរត្រចៀករាងតូចនៅប្រយោគចុងក្រោយបែបឌឺដងផងដែរ

" មិនអីទេ មើលថែខ្លួនឯងឲ្យល្អផង មើលទៅសត្រូវនាងច្រើនណាស់ " មិនមែនចេះឌឺដងអីតែឯងណា៎

" អរគុណចំពោះការបារម្ភ ហ្យុនជីនហា៎ អូនដូចជាវិលមុខណាស់អាចជូនអូនទៅសម្រាកបានទេ " ញញឹមដាក់រាងតូចបន្តិច មុននិងងាកមករំអួយដាក់រាងក្រាស់

" បើចឹងពួកយើងទៅបើកថ្នាំទៅ ចាំបងជូនអូនទៅសម្រាក ចំណែកឯងជួយជូនគេទៅផង " ផ្ដាំ jeongin ហើយគេក៏គ្រាស៊ងមីនទៅបាត់ ដោយមិនសួរនាំប្រពន្ធមួយម៉ាត់សោះ

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now