" មិនបាច់មកខ្វល់ទេ បងគិតខ្វល់តែពីប្អូនៗ តើបងមានខ្វល់ពីខ្ញុំ ខ្ញុំកើតអីឬអត់បងមិនសួរមួយម៉ាត់ ខ្ញុំជាអ្វីក្នុងភ្នែកបងទៅ " និយាយចប់ហាន់ក៏ដើរចេញទៅ ឃើញបែបនេះមីនហូក៏រត់ទៅតាម

" ហាន់ឈប់សិនស្ដាប់បងសិនទៅ " នាយបានរត់ទៅចាប់ដៃហាន់ពីក្រោយដើម្បីបញ្ឈប់ដំណើរគេ

" លែង ខ្ញុំគ្មានអីនិយាយជាមួយបងទេទៅមើលប្អូនបងទៅ បងធ្វើអីហ្នឹង " រាងតូចប្រាប់អោយនាយលែងដៃប៉ុន្តែនាយបែរជាចូលទៅអោបថែម

" អូនស្ដាប់បងសិនទៅ " មីនហូរឹតតែអោបហាន់យ៉ាងណែន

" ខ្ញុំប្រាប់អោយបងលែងខ្ញុំនោះអី " han

" បងសុំទោស សុំទោសដែរមកមិនបានខ្វល់ពីអូន បងទទួលស្គាល់ថាបងបារម្ភពីយុងប៊ុកណាស់ ព្រោះបងមានតែគេម្នាក់ទេដែរជាបងប្អូន បងសុំទោស បងក៏មិនចង់បាត់បង់អូនដែរ កុំខឹងបងបានទេ កុំបែបនេះបានទេ " លឺការរៀបរាប់ក៏ដូចជាការសុំទោសរបស់មីនហូ ហាន់ក៏រាងត្រជាក់ចិត្តបន្តិចផងដែរ ដោយគេគឺលែងរើពីការអោបរបស់មីនហូទៀតហើយ

" អូនលែងខឹងបងហើយមែនទេ តើដៃអូនឈឺទេបងសុំទោស " minho

" មិនអីទេ លើកលែងអោយបងម្ដងចុះបើលើកក្រោយបងបែបនេះទៀតអូនឈប់នៅជាមួយបងហើយ " han

" បងច្បាស់ជាមិនអត់ហេតុផលអ៊ីចឹងទៀតទេ " minho

      * Skip *

" ហេតុអីបានមានគ្រោះថ្នាក់នេះកើតឡើង " លោកតាសួរទៅកាន់ហ្យុនជីន

" គឺ- " ហ្យុនជីនសម្លឹងមើលមុខរីណា រឿងស្រមៃទៅពេលពួកគេទាំងពីរនិយាយគ្នា

________

《 សម្រេចថាឯងជួយយើងទេ 》hyunjin

《 អោយជួយរឿងអី និយាយមក 》rina

《 បើកឡានបុកឡានយើងនៅកន្លែងដដែល ដែរយុងប៊ុកមានគ្រោះថ្នាក់កាលបីឆ្នាំមុន 》hyunjin

《 ហា៎ស!!! ឯងឆ្គួតទេអី អោយយើងបើកឡានបុកឡានឯងយ៉ាងម៉េច 》លឺសំណើររាងក្រាស់រីណាក៏រាងភ្ញាក់ផ្អើលដែរ

《 គ្រាន់តែបើទៅចំពីមុខបានហើយ មិនបាច់បុកអោយត្រូវទេ យើងជឿជាក់ថាឯងធ្វើបាន 》hyunjin

《 តែ- 》រីណានៅតែស្ទាក់ស្ទើរក្នយងការធ្វើ គឺនាងមិនទុកចិត្តលើខ្លួនឯងនោះទេ

《 យើងដឹងថាឯងបារម្ភពីយុងប៊ុក តែឯងក៏ត្រូវទុកចិត្តលើទឹកដៃបើកបររបស់ឯងដែរ 》hyunjin

《 អឺម-ក៏បានដែរ 》លឺសម្ដីលើកទឹកចិត្តបែបនេះរីណាក៏ព្រមធ្វើ យ៉ាងណាក៏ដោយនាងក៏ចង់អោយយុងប៊ុកមានការចងចាំវិញដែរ រីណាជឿថាយុងប៊ុកមិនបានសម្លាប់យ៉េជីនោះទេ

________

" ឯងនេះចេះរកកន្លែងងាប់ឃើញ បើយុងប៊ុកកើតអីទៅលោកតាទុកជីវិតឯងទេហ្នឹង " Mrs.lannie

" រីណាគេពូកែបើកឡានណាស់ ពួកយើងមិនងាយកើតអីទេអ្នកមីង " ហ្យុនជីននិយាយចប់គ្រូពេទ្យក៏ចេញមកពីបន្ទប់សង្គ្រោះមកល្មម

" លោកគ្រូពេទ្យ ចៅប្រសារខ្ញុំយ៉ាងម៉េចហើយ " លោកតា

" តើប្រពន្ធខ្ញុំមិនអីទេមែនទេ " hyunjin ចេះបារម្ភគេទៀតលូវប្រូ🙃

" ឈប់សិន-អ្នកទាំងពីរស្ងប់អារម្មណ៍ស្ដាប់គ្រូពេទ្យនិយាយសិនទៅ " Mrs.lannie មកនិយាយឃាត់ នេះប្រុងសួរៗមិនអោយគ្រូពេទ្យនិយាយអីសោះមែនទេ

" ការពិតអ្នកជំនឺគឺគ្មានបញ្ហាអីទេ អាចថារងការបំភ័យខ្លាំងទើបធ្វើអោយសន្លប់ លើកក្រោយកុំអោយមានហេតុការណ៍បែបនេះទៀតទៅបានហើយ វាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ " Doctor

" កូន-កូនមែនទេ " គ្រប់គ្នាលាន់មាត់ទាំងភ្ញាក់ផ្អើល ស្របពេលហាន់និងមីនហូដើរចូលមកវិញដូចគ្នា

#រង់ចាំភាគបន្ត 🤌🥹

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Место, где живут истории. Откройте их для себя