《 មានការអីបងហូ 》jeongin
ឯងអាចមកប្រជុំជំនួសបងបានទេ ឥឡូវបងមានការសំខាន់ត្រូវធ្វើ~
《 ខ្ញុំកំពុងនៅ jeju តែមិនអីទេបើបងរវល់ខ្ញុំនិងប្រាប់ម៉ាក់ឲ្យទៅប្រជុំជំនួស 》ទឺត ~~ jeongin និយាយរួចមីនហូក៏ផ្ដាច់ទូរសព្ទ
" ទោះឯងមិនលែងវាពេលនេះ តែបងចង់សម្លា*ប់វាពេលនេះ " មីនហូបានលើកបីប្អូនដើរចេញទៅជាមួយកែវភ្នែកក្រហមច្រាលលាយលំនិងកំហឹងនៅក្នុងខ្លួន
" មីនហូ បងចិត្តត្រជាក់សិនទៅ " ហាន់ព្យាយាមដើរតាមដើម្បីសម្រួលអារម្មណ៍គេ គេដើរតាមក្រោយមីនហូរហូតទៅដល់ឡាន មើលទៅនាយខឹងខ្លាំងណាស់
+ ភូមិគ្រឹះ
ក្រោយពីហ្យុនជីនបានមកដល់ផ្ទះជាមួយស៊ងមីន នាយមិនបានចាប់អារម្មណ៍ថារាងតូចមកផ្ទះដោយវិធីណាទេ នាយបានទៅអង្គុយលើសាឡុងធ្វើការរបស់នាយយ៉ាងរំភើយ ឯរីណាក៏ចាប់អារម្មណ៍ថាមិនបានឃើញចៅហ្វាយតូចរបស់ខ្លួនមកជាមួយរាងក្រាស់ដែរ
" បងមីន ឯណាអ្នកប្រុសតូចនោះ ក្រែងព្រឹកមិញទៅពេទ្យជាមួយគ្នាមែនទេ " រីណា
" អឺ... " មីនក៏បានរៀបរាប់រឿងទាំងអស់ប្រាប់រីណា ដែររីណាបានលឺហើយក៏ខឹងដែរ
" ខ្ញុំនិងទៅរកអ្នកប្រុសតូច អ្នកប្រុសតូច!!! " និយាយហើយរីណាក៏ដើរចេញទៅ ចេញមិនទាន់ផុតមាត់ទ្វារផងឡានមីនហូក៏មកដល់ល្មម មីនហូបានបីយុងប៊ុកចុះពីលើឡាន ដោយសារគេគេងលក់បាត់ហើយអស់កម្លាំងពេក
" នាំយុងប៊ុកទៅសម្រាកទៅ ជួយជូតខ្លួនឲ្យគេផង " មីនហូប្រគល់ប្អូនឲ្យទៅមីននាំទៅបន្ទប់ ហើយខ្លួនក៏ដើរចូលទៅរកហ្យុនជីន
" វ៉ាង ហ្យុនជីន!!!!អាមិត្តចង្រៃ ឌឹបៗៗៗ" មីនហូដើរចូលទៅក្របួចកអាវហ្យុនជីន ដាល់យកៗគ្មានសំចៃដៃ រហូតទាល់តែហាន់ចូលមកឃាត់
" បានហើយៗ បងប្រុងវា*យឲ្យគាត់ស្លា*ប់មែនទេ " han ស៊ងមីននៅខាងលើលឺសម្លេងរញ៉េរញ៉ៃក៏រហ័សរត់ចុះមកដូចគ្នា
" មានរឿងអីទៅ ម៉េចបានវ៉ៃគ្នាដល់ថ្នាក់ហ្នឹង ផាច់!! " និយាយចប់ស្រីស្រស់ក៏ទទួលមួយកំផ្លៀងពីហាន់ ហេតុអ្វីបានមកទះខ្ញុំបែបនេះ~
" នាងបានធ្វើស្អី នាងគួរតែដឹងក្នុងចិត្តហើយ baek song min " hanសម្លឹងមុខសងមីនចង់ធ្លុះពីម្ខាងទៅម្ខាងទៅហើយ
" វាមានបញ្ហាអីបើគ្រាន់តែគេដើរប៉ុណ្ណឹង ឯងចាំបាច់ខឹងថ្នាក់ហ្នឹង ( ខ្ញុំក៏មិនបានចង់ឲ្យវាទៅជាបែបហ្នឹងដែរ ) " នាងតបទៅហាន់វិញទាំងខឹង ព្រមទាំងគិតក្នុងចិត្តនៅប្រយោគចុងក្រោយ
" baek song min!!! ហេតុអ្វី ហេតុអ្វីនាងចូលមកក្នុងគ្រួសារគេធ្វើអី នាងមកទីនេះដើម្បីអ្វី នាងធ្វើបាបមិត្តដែរទុកចិត្តនាងបំផុតបានយ៉ាងម៉េច " ហាន់ចាប់អង្រួនស្មាស៊ងមីនខ្លាំងៗស្របពេលទឹកភ្នែកក៏ស្រក់ចុះមក ស៊ងមីនឃើញបែបនេះក៏ពិបាកចិត្តដែរ តែនាងព្យាយាមសម្រួលអារម្មណ៍រុញហាន់ចេញ
( ឯងគិតថាយើងចង់ធ្វើណាស់មែនទេ )....
: បាត់អ្នកអានអស់ហើយ 😭😭
YOU ARE READING
គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់
Fantasyរឿងរ៉ាវស្នេហាជាមួការឈឺចាប់បូករួមនិងការយល់ច្រឡំ ភរិយាដែរបានបាត់បង់ការចងចាំត្រូវស្វាមីសង្ស័យថាជាឃាតករដែរបានសម្លាប់ប្អូនស្រីនាយ ? hyunlix....
Episode 18
Start from the beginning
