ភាគបញ្ចប់: គេងឲ្យស្ងប់ណាមនុស្សល្អរបស់អូន

Start from the beginning
                                    

< ថេយ៍គុអត់តាហកហេ៎!ប៉ាតូច ( ថេយ៍គុអត់កុហកទេប៉ាតូច) >

អាល្អិតបើកភ្នែកម៉ក់ៗនិយាយអះអាងប្រាប់រាងតូចទៀតធ្វើមាត់ស្រួចៗគួរឲ្យស្រលាញ់ តែសម្រាប់ជុងគុកវិញគួរឲ្យចង់វាយបែកគូទម៉ាប់ៗហ្នឹងទៅវិញទេ នាយសង្ហាផ្តើមភ័យលេបទឹកមាត់ក្អឹកៗ បបូរមាត់ស្លេកដូចមាន់ស្ងោរស្ទើរឆ្អិន ពេលក្រសែភ្នែកអំណាចដូចខ្លាញីរបស់ប្រពន្ធសំណព្វចិត្តសម្លឹងមកគេហាក់ដូចជាចង់សីុសាច់ហុតឈាម។

< អាកញ្ចាស់គុក!!.. >

ផូស!!.អូយ៎!!..

សម្លេងស្រែកដោយក្តីឈឺចាប់របស់ជុងគុកបន្លឺឡើងពេលវែកសម្លអត់ស្លាបហោះមកចំកណ្តាលក្បាលរបស់នាយដោយស្នាដៃរបស់រាងតូច ថេយ៉ុងក្តាប់មាត់សម្លក់មុខលោកប្តីមហាពាលបន្តិច មុននឹងលើកពរអាច្រមក់ថេយ៍គុមកក្នុងដៃរួចដើរចាកចេញពីក្នុងផ្ទះបាយបាត់ដោយមិនខ្វល់ពីរាងក្រាស់ជុងគុកដែលឈរអង្អែលក្បាលធ្វើមុខគួរឲ្យអាណិតនោះសូម្បីតែបន្តិច។
______

រសៀលបន្តិចជុងគុកបាននាំប្រពន្ធនឹងកូនមកលេងសួរសុខទុក្ខហូស៊ុក វាជាធម្មតាទៅហើយដែលនាយតែងនាំថេយ៉ុងនិងអាច្រមក់ថេយ៍គុមក។

< បងសុខសប្បាយទេ? នៅទីនេះស្ងប់ស្ងាត់ណាស់ត្រូវទេ? >

បបូរមាត់តូចបង្ហើបនូវសំនួរតិចៗដោយស្នាមញញឹមបង្កប់ដោយភាពក្រៀមក្រំ កែវភ្នែកតូចសម្លឹងមើលស្នាមញញឹមស្រស់ចែងចាំងហាក់ដូចជា
ពន្លឺព្រះអាទិត្យរបស់ហូស៊ុក ត្រូវហើយនាយញញឹមស្អាតខ្លាំងណាស់តែគួរឲ្យស្ដាយ ដែលវាគ្រាន់តែជាស្នាមញញឹមដែលបង្ហាញនៅរូបថតដែលបិតជាប់នឹងផ្ទាំងថ្មតែប៉ុណ្ណោះ នៅពីក្រោមរូបថតនោះឆ្លាក់ឈ្មោះថា ( ជុង ហូស៊ុក ) ។

< ខ្ញុំមិនដឹងថាគួរនិយាយអ្វីឲ្យសមនឹងការលះបង់ដ៏ធំធេងរបស់បងឡើយ..ហឹុក..ហុឹក..បងល្អ..បងល្អខ្លាំងណាស់...គេងឲ្យស្ងប់ណាមនុស្សល្អ! >

និយាយដល់ត្រឹមនេះរាងតូចផ្តើមអួលដើមករមិនអាចនិយាយបន្តបានត្រឹមតែឱនមុខចុះយំឡើងញ័រខ្លួនទទ្រើត ឯរាងក្រាស់ជុងគុកដែលពរអាច្រមក់ថេយ៍គុ ក្នុងដៃឈរក្បែរក៏លើកដៃម្ខាងទៀតអង្អែលស្មារបស់ប្រពន្ធថ្នមៗជាការលួងលោមឲ្យរាងតូចស្ងប់ចិត្ត ចំណែកអាល្អិតថេយ៍គុដែលក្នុងដៃលោកប៉ាបានត្រឹមតែធ្វើម៉ក់ៗព្រោះមិនយល់អ្វី។

You've reached the end of published parts.

⏰ Last updated: Mar 18 ⏰

Add this story to your Library to get notified about new parts!

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now