ep:33 បងសុំទោស...

205 29 0
                                    

† ព្រឹកថ្ងៃថ្មី។

       នេះជាព្រឹកថ្ងៃថ្មី ហើយជេគសម្រេចចិត្តថានិងមិនទៅសាលានោះទេដោយនាយស្មាក់ចិត្តនៅរៀនតាមប្រព័ន្ធអ៊ីនធើណែតវិញ ព្រោះបើនាយទៅនាយនិងជួបហុីសឹងជាមិនខាន ហើយរឿងដែរកើតឡើងពីម្សិលមិញនិងលោតសាជាថ្មីនៅក្នុងខួរក្បាលរបស់នាយជាមិនខាន។

ជេគអង្គុយលើសាឡុងនៅចំកណ្ដាលផ្ទះដោយកែវភ្នែករបស់នាយកំពុងតែជាប់រវល់និង សម្លឹងទៅកាន់អេក្រង់ដ៏ធំនៃ laptop របស់នាយ។

ជេគដែរកំពុងតែរៀនសុខៗ ទូរស័ព្ទដៃរបស់នាយក៏បានបន្លឺសំឡេងចេញមកធ្វើអោយនាយ ងាកទៅចាប់អារម្មណ៍ថាអ្នកណាទេរមកនាយ។

" បង...ហុី? " ជេគអានឈ្មោះលើទូរស័ព្ទដែរបាន ទូរស័ព្ទមកខ្លួន ហើយក៏ចង់ចិញ្ចើម នាយឈោងដៃរៀបទៅចាប់កាន់ទូរស័ព្ទតែក៏ឈប់ ចិត្តមួយចង់លើក ដើម្បីនិយាយគ្នាអោយដឹងរឿង តែចិត្តមួយទៀតគឺនាយមិនមានភាពក្លាហាននិងប្រឈមមុខនិយាយតបទៅកាន់ហុីសឹងវិញដែរក៏ព្រោះតែសម្ដីរបស់នាយកាលពីម្សិលមិញ។

† យប់ម្សិលមិញ

" ជេគគី.....បងស្រឡាញ់ឯងណា ស្រឡាញ់យូរហើយ តាំងថ្នាក់ទី ១២ ហើយបងមិនចង់អោយជេគទៅស្និទ្ធស្នាលជាមួយស៑ុងហ៑ុននោះប៉ុន្មានទេ....ព្រោះបងប្រច័ណ្ឌ! " កាលឮសម្ដីរបស់ហុីសឹងបែបនេះហើយ ជេគនាយឈរស្ងៀមទាំងមាត់ចំហរបន្តិច នាយសម្លឹងទៅមើលហុីសឹងទាំងធ្មេចភ្នែកជាច្រើនដង។

" ហាស? " ជេគនាយគ្មានអ្វីត្រូវនិយាយនោះទេ ដូច្នោះហើយនាយគ្រាន់តែសម្លឹងមើលហុីសឹងទាំង ភាពមិនដឹងខ្យល់។

" បងនិយាយមែនណា បងស្រឡាញ់ជេគពិតមែន ម្ដងនេះមិនមែនស្រវឹង ហើយក៏មិនបានកុហក " ហុីសឹងនិយាយម្ដងទៀតហើយក៏ហាក់ឆ្ពោះឈោងដៃទាំងពីររបស់នាយទៅកាន់ដៃដៃទាំងពីរដ៏ស្រទន់របស់ជេគ។

" អើ...ក្នុងនាមជាមិត្ត? " ជេគរកនឹកអ្វីយកមកនិយាយមិនបាន ដូច្នោះនាយគ្រាន់តែសួរសំណួរមួយដែរនាយដឹងចម្លើយរួចហើយ។

" អត់ទេ! ហួសពីមិត្តភក្តិ គឺបងចង់បានជេគជាគូរស្នេហ៍ " អ្វីដែរហុីសឹងនិយាយធ្វើអោយបេះដូងរបស់ជេគមានប្រតិកម្មដែរវាលោតលឿនជាខ្លាំង។

5:23PM [Jakehoon]حيث تعيش القصص. اكتشف الآن