ep:20 ខន់ដូរ

139 22 0
                                    

ជេគ ស៑ុងហ៑ុន ហុីសឹង ហើយនិងនីគី ពេលនេះនាយទាំងបួន កំពុងអង្គុយស្ដាប់ គ្រូថ្មីរបស់ខ្លួន ណែនាំអំពីសមីខ្លួនរបស់គាត់ ណាមួយវាជាថ្ងៃចូលដំបូងដូចគ្នា។

បន្ទាប់ពីណែនាំខ្លួនហើយ លោកគ្រូថ្មី ក៏អោយសិស្សានុសិស្ស ចេញលេងសិន វាជាថ្ងៃដំបូង គាត់មិនទាន់មានអារម្មណ៍បង្រៀននោះទេ។ ( 🤔 )

" ចូលសកលវិទ្យាល័យយ៉ាប់ជាង កាលនៅថ្នាក់ទី 12 ទៀត " គ្រាន់តែដើរចេញដល់ក្រៅថ្នាក់ នីគី ក៏ហាមាត់និយាយឡើង។

មិនអោយនិយាយយ៉ាងមិច នាយទាំងបួន ជាពិសេសនីគី និងហុីសឹង តែម្ដង កាលនៅរៀនថ្នាក់ទី 12 អ្នកណាក៏ស្គាល់សិស្សច្បងទាំងបួនអ្នកនេះដែរ ដើរទៅដល់ណា មិនថាប្រុសឬស្រី ឬមួយក៏ក្មេងទំនើងនោះទេ ក៏គេស្គាល់នាយទាំងបួនដែរ មិនអោយស្គាល់យ៉ាងមិច បើក្នុងថ្នាក់ទី 12 នាយទាំងបួនជាសិស្សដែរសង្ហា និងរៀនពូកែជាងគេ ទោះបីជាមើលទៅ ពួកនាយ ដូចជាមិនសូវគ្រប់ទឹកក៏ដោយ តែក៏នូវតែមានអ្នកស្គាល់ ណាមួយពួកនាយ សិតតែជាសំណព្វចិត្តរបស់គ្រូៗ ទៀត បើមិនស្គាល់ ចប់ហើយ។

" កុំនៅរអ៊ូ ទៅទិញអីញុាំវិញ " ហុីសឹង ក៏និយាយឡើង បន្ទាប់មក ក៏ដើរទៅ ជាន់ក្រោម ជាជាន់ដី ដែរមានរបស់របរ លក់ឆ្ងាញ់ៗ។

បញ្ជាក់!
_ ហុីសឹង ចូលខាង តន្រ្តី។
_ នីគី ចូលខាង តន្រ្តី។
_ ជេគ ចូលខាង ការនិយាយភាសាអង់គ្លេស។
_ ស៑ុងហ៑ុន ចូលខាង គូរគំនូរ។

បន្ទាប់ពី ទិញអ្វីហើយ នាយទាំងបួន ក៏ដើរមកអង្គុយនៅ តុដែរជាតុសារធារណៈ។

" ហ្អើយ ចូលសកលវិទ្យាល័យ ចឹង ចង់គេចសាលាក៏គេចមិនកើត! " គ្រាន់តែដាក់គូថអង្គុយចុះ នីគី ក៏និយាយឡើង អាចនិយាយបានថា នីគី សម្បូររឿង ឥតប្រយោជន៍និយាយណាស់។

" ឯងហ៑ានតែគេច ធ្លាក់អូតូហើយ " ជេគក៏និយាយឡើង ទម្រាំតែអ្នកខំប្រឹងរៀនខ្លះនៅធ្លាក់ទៀត ចុះទម្រាំគេច មិនធ្លាក់អូតូតែម្ដងហើយ។

" ខ្ញុំដឹងហើយ មិនបាច់ប្រាប់ទេ " នីគី ឆ្លើយទៅជេគវិញ ណាមួយនាយជាសិស្សល្អ មិនងាយគេចសាលាទេ។

" អេ និយាយចឹង ពួកឯងមានឃើញ អាក្រុមសិស្សប្រុស ពាក់អាវមិនសមអាវ ខោមិនសមខោដែរទេ? " ហុីសឹង ក៏សួរឡើង។

5:23PM [Jakehoon]Where stories live. Discover now