ep:25 សុំទោសធ្វើអី?

141 21 8
                                    


បន្ទាប់ពីដើរលេងអស់ចិត្តអស់ហើយ វាក៏ដល់ពេលដែរត្រូវ ត្រឡប់ទៅផ្ទះរៀងៗ ខ្លួនដែរ។

ជេគនិងស៑ុងហ៑ុន នាយត្រូវទៅផ្ទះផ្លូវតែមួយ ចឹងនាយទាំងពីរក៏ ត្រឡប់ទៅផ្ទះ តែពីរនាក់ ចំណែកជេយ៍ និង ជ៉ុងវ៉ុន ក៏ត្រឡប់ទៅផ្ទះជាមួយគ្នា ព្រោះថាពេលមកដំបូង ជេយ៍ អ្នកជូនជ៉ុងវ៉ុនមកនោះទេ ចឹងទៅវិញ ជេយ៍ ស្ម័គ្រចិត្ដជូនជ៉ុងវ៉ុន ទៅវិញដូចគ្នា។

ខុសប្លែកតែ កម្លោះក្មេង ទាំងពីរនាក់នេះ...នីគី និង ស៑ូននូ មិនបានត្រឡប់ទៅផ្ទះវិញនោះទេ ពួកគេនៅចំណាយពេលជាមួយគ្នាដដែល។

កន្លងអស់ពីរម៉ោងក្រោយមក វាក៏ដល់ពេលដែរ មនុស្សគ្រប់គ្នាត្រឡប់ទៅគេហដ្ឋានវិញដែរ ដូច្នេះនីគី និងស៑ូននូ ក៏សម្រេចចិត្តថានិងត្រឡប់ទៅវិញដូចគ្នា។

នាយទាំងពីរ ដើរតាមផ្លូវ ដែរមានពន្លឺដោយសារ ចង្កៀងដែរគេដាក់ចោលតាមផ្លូវ ដើម្បីបំភ្លឺអ្វីៗ ព្រោះមិនចង់អោយវាងងឹតពេក។

នាយទាំងពីរដើរដោយមានតែភាពស្ងៀមស្ងាត់ប៉ុណ្ណោះ មិនមែននិយាយគ្នាសប្បាយដូចកាលពីពេលនៅក្នុងសួនកម្សាន្តនោះទេ។

ស៑ូននូ ងាកទៅមើលនីគីរៀងរាល់ពេល នាយមានអ្វីដែរចង់និយាយទៅនីគីមែនទែន តែភ័យខ្លាចថាវាមិនមែនជាពេលត្រឹមត្រូវ ហើយក៏ភ័យខ្លាចថាបើប្រាប់ទៅ នីគីមិនយល់ស្រប ហើយនិងធ្វើអោយមិត្តភាពរបស់ពួកគេ បែកបាក់ ដូចកាលពី ពីរឆ្នាំមុនដែរ....

នីគី ក៏ដូចគ្នា នាយចាប់អារម្មណ៍ថាស៑ូននូ តែងតែលួចមើលខ្លួន នាយក៏មានរឿងចង់ប្រាប់ស៑ូននូដូចគ្នា តែនាយមានអារម្មណ៍ថា អ្វីៗ ដែរនាយមាននិងត្រូវបាត់បង់ បើសិនជានាយនិយាយអំពីរឿងនេះ នាយគិតថាវាមិនមែនជាពេលត្រឹមត្រូវនោះទេ។

" ផ្ទះរបស់ស៑ូននូនៅក្បែរៗ នេះមែនទេ? " នីគី ក៏សម្រេចចិត្ត សួរទៅស៑ូននូ ដើម្បីលុបបំបាត់ភាពស្ងៀមស្ងាត់ចោលអោយអស់ តែនាយហៅនាមរបស់ស៑ូននូ ពេញៗ មាត់ ថែមទាំងប្រើសម្លេងស្រទន់ទៀតផង។

" អឹម ចុះឯង? " ស៑ូននូ ក៏សួរទៅនីគី កុំថាតែនីគី ស៑ូននូឯនេះវិញ នាយក៏នឹកនីគីដែរ ព្រោះថាត្រូវរៀនសាកលវិទ្យាល័យខុសគ្នា។

5:23PM [Jakehoon]Where stories live. Discover now