ep:8 ក្មេង 3 ឆ្នាំ

188 26 0
                                    

 
   ព្រឹកថ្ងៃថ្មី បានឈានមកដល់ ក៏ជាថ្ងៃដែលសិស្សា
នុសិស្សគ្រប់ៗគ្នា ទំនេរពីការសិក្សាដូចគ្នា

   ងាកមកមើល កម្លោះទាំងពីរនាក់នេះវិញ ដោយសារតែថ្ងៃនេះជាថ្ងៃទំនេរ ទើបបានជាពួកគេ មកអង្គុយផឹកកាហ្វេទាំងព្រឹកព្រលឹម ទាំងពីរនាក់បែបនេះ

ជេគ និង ស៑ុងហ៑ុន អង្គុយនិយាយគ្នាពីនេះពីនោះ រង់ចាំ នីគី និងហុីសឹង ព្រោះថាផ្ទះរបស់ នីគីនិងហុីសឹង នៅឆ្ងាយពីហាងកាហ្វេ ចំណែកផ្ទះរបស់ជេគ និងស៑ុងហ៑ុន គឺនៅក្បែរហាងកាហ្វេតែម្ដង ដូច្នេះហើយបានជាពួកគេទាំងពីរ ធ្ធ្វើដំណើរមកដល់ហាងកាហ្វេទាំងព្រឹក

"ពីរនាក់នោះយូរម្លេស?" ស៑ុងហ៑ុន ចោទសំណួរសួរឡើង បន្ទាប់ពីអង្គុយ សន្ទនាគ្នា ជាមួយជេគបានមួយសន្ទុះធំហើយតែ មិនទាន់ឃើញ វត្តមាន របស់ នីគីនិងហុីសឹង នៅឡើយ

"មិនដឹងដូចតែគ្នានិង បើណាត់មក ប្រាប់ថា មកម៉ោង 7 តែនេះម៉ោងជិត 8 ហើយមិនទាន់ឃើញស្រមោលសូម្បីតែបន្តិច" ជេគឆ្លើយទៅស៑ុងហ៑ុន ព្រោះនាយក៏ឆ្ងល់ដែរ ណាត់គ្នាមានម៉ោងត្រឹមត្រូវ តែនេះមកយឺតជាងម៉ោងដែរណាត់ទៀត

"យ៉ាប់មែន! បើដឹងចឹង យើងកុហក់ថារវល់បាត់ហើយ" ស៑ុងហ៑ុន ចង់ចិញ្ចើមចូលគ្នា ចេះតែមកយឺតទៅកើត ខាត់ពេលវេលាដ៏មានតម្លៃរបស់នាយអស់ហើយ

"កុំថាតែឯង យើងក៏ដូចគ្នានិង អ្នកណាឈ្នះអង្គុយចាំទេ ធុញណាស់" ជេគ ពេបមាត់ នឹកខឹងនិងមិត្តរបស់ខ្លួន នីគីនិង ហុីសឹង
_________

"ឯងទៅណា?" បន្ទាប់ពីចាំបាន 10 នាទីក្រោយ ជេគក៏សួរទៅកាន់ស៑ុងហ៑ុន បន្ទាប់ពីឃើញនាយ បម្រុងនិង ចាក់ចេញ

"ទៅផ្ទះ! ហើយបើពីរនាក់នោះមក ប្រាប់ទៅថាយើងជាប់រវល់" ស៑ុងហ៑ុន ថាហើយក៏រកដើរចេញតែ ក៏ត្រូវឈប់ដំណើររបស់នាយ បន្ទាប់ពីមានអារម្មណ៍ថាមានដៃតូចៗ មួយកំពុងតែ ចាប់កាន់ដៃរបស់នាយ

"ជូនយើងទៅដើរលេងតិចមក" ជេគ សម្លឹងទៅមើល
មុខស៑ុងហ៑ុន បើកភ្នែកធំៗ ដូចជាកូនឆ្កែ ( 😬 )

"ទៅតែឯងទៅ" ស៑ុងហ៑ុន ថាហើយក៏ដើរចេញ តែក៏ត្រូវជេគ រត់ទៅកាត់ដំណើររបស់នាយ

5:23PM [Jakehoon]Where stories live. Discover now