ep:15 ដូចជាផ្កា...

184 25 0
                                    

    កន្លងអស់រយៈពេល 2 អាទិត្យទៅយ៉ាងលឿន ហើយដូចសពមួយដង ថ្ងៃនេះសិស្សានុសិស្សក៏នាំគ្នាធ្វើដំណើរទៅសាលាខ្លួន តែអ្វីដែរខុសនោះគឺទេសភាព! ព្រោះថាដើមឈើដែរធ្លាប់តែងាប់អត់ស្លឹក ប្រែមកជាមានស្លឹក មានផ្ការីកចេញមក ហើយក៏ធ្លាក់ទៅក្រោមដី ម្ដងបន្ដិចៗ មើលទៅពិតជាស្អាតមែនទែន។

" ជេគ hyung! " គ្រាន់តែងាកបន្តិចក៏ដឹងថាជាអ្នកណាដែរ ព្រោះរហស្សនាមនេះគ្មានអ្នកណាហៅ ជេគក្រៅពី នីគីឡើយ។

" អៅ? នីគី? មិចមកសាលាលឿនម្លេស? ទើបម៉ោង
5 ទេណា " ជេគដែរសួរទៅនីគី តែមិនមើលខ្លួនឯងនោះ ព្រោះនាយក៏មកសាលាលឿនដូចគ្នា ហេតុអ្វីមិនមកលឿននោះ ព្រោះថាថ្ងៃនេះជាវេនសំអាតរបស់
ជេគនិងនីគី។

" hyung សួរតែខ្ញុំ ហើយមិចបាន hyung មកលឿនដូចខ្ញុំដែរ? " នីគី ក៏សួរទៅជេគវិញ ទោះបីជាដឹងចម្លើយរួចហើយ តែចេះតែសួរអោយតែបាន បានទៅ។

" ក៏ មកបោសសំអាតថ្នាក់រៀននិងហើយ! " ជេគ ឆ្លើយទៅនីគី ហើយក៏ដើរសំដៅទៅ ធុងធំមួយដែរ ដាក់ចោល នៅក្បែរថ្នាក់រៀនរបស់ខ្លួន ហើយក៏ចាប់កាន់អំបោះ ក្រាស់មួយ។

" ចម្លែកអីណរ៎? រៀនឡើងជិតចប់ទី 12 ហើយទើបឃើញ hyung ចេះមកបោសថ្នាក់ ស្មានតែអោយខ្ញុំបោសថ្នាក់ម្នាក់ឯងទៀតហើយតាស៎ " នីគិ និយាយឆ្មក់លរ៎ ជេគ ព្រោះថាវាជាការពិត ជេគ ទោះបីជានាយមានឈ្មោះជាប្រធានថ្នាក់ មានឈ្មោះថាជាសិស្សឆ្នើមប្រចាំសាលាក៏ដោយ តែមិនដែរបោសសំអាតថ្នាក់រៀនហើយ ជាពិសេសជេគ តែងតែពន្យាពេលរហូតដល់ម៉ោង ជិតចូលរៀន បានជេគមករៀន នាយធ្វើបែបនេះក៏ព្រោះនាយ ខ្ជិលបោសសំអាតថ្នាក់រៀន។

" ឯងចង់អោយបងទៅវិញ ហើយបោសថ្នាក់តែឯងមែនទេ? " ជេគងាកទៅសួរនីគី ខំមកជួយបោសហើយនិងហា។ 😑

" អត់ទេ ខ្ញុំថាលេងតាស៎ " នីគី សើចតិចៗ ហើយក៏ចាប់កាន់អំបោះ ក្បែរនោះ បន្ទាប់មកនាយទាំងពីរក៏ដើរសំដៅទៅថ្នាក់រៀនរបស់ខ្លួន។

តាមពិតទៅ បើចង់មកបោសសំអាតថ្នាក់ ជេគនិង
នីគី អាចមកបោសម៉ោង 6 ក៏បានដែរ តែដោយសារមិនចង់អោយគេឃើញខ្លួន ទើបនាយទាំងពីរ សុខចិត្តងើបពីព្រលឹម សំណាងរបស់ពួកគេហើយសន្តិសុខសាលា មិនបានចាក់សោរ របងសាលានោះទេ តែក៏ជាសំណាងមួយទៀតដែរ ព្រោះថាជេគមានសោរដើម្បីចាក់ចូលក្នុងថ្នាក់រៀន បើតាមធម្មតា គឺជាសន្តិសុខអ្នកដើរចាក់សោរ តែជេគជាប្រធានថ្នាក់ចឹងជេគក៏បានសោរថ្នាក់ដែរខ្លួនទទួលបានពីនាយកសាលាផងដែរ។
__________

5:23PM [Jakehoon]Where stories live. Discover now