ep:23 Take care ✧

149 22 4
                                    

ថ្ងៃថ្មីក៏ឈានមកដល់ ហើយដូចតែរាល់ដង ជេគ ក៏ត្រូវបង្ខំចិត្តក្រោកទៅរៀន ព្រោះទើបតែចូលឆ្នាំទីមួយទេ បើទៅមិនទាន់ ក៏ខ្លាចរៀនមិនទាន់គេដែរ។

ថ្ងៃនេះជេគ ក្រោកលឿនជាងរាល់ដង ណាមួយដោយសារតែរឿងកើតឡើងយប់មិញ ធ្វើអោយជេគ បង្ខំចិត្តដេកយ៉ាងលឿន ទើបនាយក្រោកលឿនបែបនេះ។

ជេគ ដើរចូលទៅក្នុងថ្នាក់រៀន យ៉ាងធំ តែគ្មានមនុស្សម្នាសោះ អ្វីដែរជេគឃើញ គឺត្រឹមតែជាថ្នាក់រៀនដ៏ងងឹត និងតុរៀនដែរគ្មានមនុស្សអង្គុយ ពន្លឺព្រះអាទិត្យសឹងតែគ្មានផង ថ្ងៃនេះប្រហែលជាថ្ងៃដែរខ្មៅងងឹតហើយមើលទៅ ពពកខ្មៅបាំងជិតពេញមេឃ គ្មានពន្លឺព្រះអាទិត្យរះឡើងឡើយ។ ជេគ ដើរទៅតុរបស់ខ្លួនមានអារម្មណ៍ថា នាយប្រៀបដូចជា មនុស្សគ្មានវិញ្ញាណចឹង។

រាងកាយតូច របស់នាយបានទម្លាក់ចុះ នៅកន្លែងតុរៀនរបស់នាយ ដោយសារតែព្រឹកព្រលឹមពេក នាយក៏មិនដឹងថាត្រូវធ្វើអ្វីដែរ អ្វីដែរនាយអាចធ្វើគឺអង្គុយលេង ឬមួយក៏មើលមេរៀន ឬមួយក៏នាយអាចគូរូបក៏បាន ដោយសារតែអង្គុយយូរៗ វាធ្វើអោយភាពស្ងប់ស្ងាត់គ្រប់ដណ្តប់ជុំវិញ បន្ទប់រៀនរបស់នាយ។

" អឺ... សួរស្តីលោក! " ជេគ កំពុងតែអង្គុយទាំងគ្មានព្រលឹងក្នុងខ្លួនសុខៗ ក៏ត្រូវប្រមូលអារម្មណ៍របស់នាយមកវិញ ពេលនាយឮសម្លេង មនុស្សស្រីដែរបានស្រែកហៅនាយ មិនចម្លែកទេ ព្រោះក្នុងថ្នាក់ថ្មើនេះ មានតែនាយម្នាក់ប៉ុណ្ណោះ បើសិនជាមានអ្នកហៅមែនប្រហែលជានាយនិងឯង។

ជេគ ងាកទៅមើលតាមសម្លេងរបស់មនុស្សស្រីម្នាក់នោះ ក៏ឃើញ គីម ស៑ាងហ្គី ជាក្មេងស្រីដែររៀនថ្នាក់ជាមួយនាយដែរ តែចម្លែកនាងមិនដែរនិយាយចូលនាយទេ ម្ដេចថ្ងៃនេះនាងមានអារម្មណ៍ល្អអ្វីបានមកនិយាយជាមួយនាយ?

" មានការអីហរ៎? " ជេគ សួរទៅនាងតូច ព្យាយាមធ្វើកាយវិការអោយសមរម្យ។

" ជេគ អរ? ជេគមែនទេ? ហាសហា... ខ្ញុំមិនសូវចាំឈ្មោះរបស់លោកទេ " ស៑ាងហ្គី និយាយទាំងរអាក់រអួល ថ្ពាល់របស់នាងក៏លេចចេញនូវពណ៌ផ្កាឈូកតិចៗ។

" បាទ ខ្ញុំឈ្មោះជេគ, ស៑ាងហ្គីមានការអីហរ៎? " ជេគ សួរទៅ ស៑ាងហ្គីសារជាថ្មី។

5:23PM [Jakehoon]Onde as histórias ganham vida. Descobre agora