ep:9 របស់ដដែលយើង

168 24 0
                                    

នាពេលល្ងាចមកដល់ ហើយក៏ងាកមកមើលគ្រួសារ ដែលកំពុងតែជួបជុំគ្នា ពួកគេធ្វើអាហារច្រើនមុខនៅលើតុ
ម្នាក់ៗ សន្ទនា គ្នាពីនេះពីនោះ ហើយក៏ងាកមកមើល ក្មេងប្រុសពីរនាក់នេះវិញ គេជុំគ្នាខាងក្នុង តែគេពីរនាក់បែរជា មកសំងំញុាំ សាច់អាំង តែពីរនាក់នៅមុខផ្ទះទៅវិញ

"ឯងមកតាំងកាល? មិចមិនប្រាប់បងអោយដឹងផង" ជេគ សួរឡើងទៅកាន់ អ្នកក្បែរខ្លួន មើលទៅប្រហែលពួកគេជាបងប្អូនគ្នាហើយ ប្រហែលជាបងប្អូនសាច់ឆ្ងាយ

"ខ្ញុំប្ដូរមកសេអ៊ូល បានប្រហែលជិតមួយអាទិត្យហើយ ហើយក៏ចូលរៀនសាលាជាមួយបងដូចគ្នា" ក្មេងប្រុស ថ្ពាល់ខួច និយាយឡើងញញឹមយ៉ាងស្រស់ទៅកាន់ជេគ

"មែនហេ? មិចបងមិនដឹងចឹង" ជេគ សួរម្ដងទៀត ទាំងភ្ញាក់ផ្អើល

"ប្រហែលបងមិនចាប់អារម្មណ៍ថ្នាក់ខ្ញុំ ខ្ញុំអង្គុយក្នុងថ្នាក់ មើលតាមបង្អួចឃើញបងរហូតហ្នឹង ចង់ហៅដែរ តែចូល
ដំបូងចឹង ខ្ញុំមិនសូវជាហ៑ានចេញទៅណាទេ" ក្មេងប្រុសដែរអង្គុយក្បែរជេគ នោះនិយាយឡើង គេឈ្មោះ យ៉ាង ជ៉ុងវ៉ុន ជាបងប្អូនសាច់ឆ្ងាយរបស់ជេគ អាយុ 17 ឆ្នាំថ្ពាល់ខួច
ប៉ោងៗ បែបគួរអោយស្រឡាញ់

"មិចមិនហ៑ាន ឯងកុំភ័យ នៅសាលានេះគ្មានជនពាលមកពីណាទេ " ជេគ

"មិនមែនភ័យរឿង ជនពាលអីទេ ខ្ញុំចូលថ្មី ចឹងសម្បូរមនុស្សភ្លែកៗ មុខច្រើនណាស់ ខ្ញុំមិនចង់ទៅណាទេ ណាមួយក៏ស្គាល់មិត្តម្នាក់ដែរ បានគេមកនិយាយជាមួយរាល់ថ្ងៃ ពេលខ្លះខ្ញុំអង្គុយស្ដាប់តែគេនិយាយហ្នឹងឯង គ្មានបានមើលថាគ្រូមកឬមិនមកនោះទេ" ជ៉ុងវ៉ុន ញញឹមតិចៗ ចេញស្នាមខួចនៅលើថ្ពាល់ ឃើញហើយចង់តែចាប់ក្ដិចទេ

"ស្ដាប់ៗទៅ មិត្តឯងប្រហែលជា រស់រាយរាក់ទាក់ហើយ បើទំនេរណែនាំអោយបងស្គាល់ផង" ជេគ ញញឹមទៅកាន់
ជ៉ុងវ៉ុនវិញ

"ប្រាកដណាស់! គេរស់រាយរាក់ទាក់ តែពេលខ្លះគេក៏សម្ដីអាក្រក់ដែរ ប្រហែលជាប៉ុន្មានថ្ងៃមុន គេត្រូវបានសិស្សប្រុស កម្ពស់ខ្ពស់ ជាសិស្សថ្នាក់ 12ក ដើរជាន់ជើងគេ ហើយគេខឹងឡើងដាច់ក្បាលដាច់កន្ទុយតែម្ដង ពេលចូលដល់ក្នុងថ្នាក់ គេអង្គុយនិយាយប្រាប់ខ្ញុំថា បើជួបអាបុិកម្ពស់ 1.83cm ហើយភ្នែកលិប និងទៀត គេនិងសម្លាប់ចោលទេម្ដង" ជ៉ុងវ៉ុន និយាយប្រាប់ជេគ នូវរឿងមិត្តរបស់ខ្លួន ឯជេគវិញ គឺថាអង្គុយស្ដាប់ទាំងសើចតែម្ដង

5:23PM [Jakehoon]Where stories live. Discover now