ep:32 ថ្នាក់ទី ១២

161 33 5
                                    


នៅក្នុងម៉ោងសិក្សាជេគនិងស៑ុងហ៑ុន អង្គុយក្បែរគ្នាដូចរាល់ដង តែស៑ុងហ៑ុន នាយមិនបាននិយាយរកជេគសោះ ចំណែកជេគនាយក៏ឆ្ងល់ដែរថាហេតុអ្វីនៅសុខៗ ស៑ុងហ៑ុនបែរជា មិនចាប់អារម្មណ៍និយាយរកខ្លួន តែជេគមិនបានសួរអ្វីច្រើននោះទេ ព្រោះថានាយក៏ត្រូវមានកិច្ចការសាលាដែរត្រូវបង្ហើយដែរ។
__________

ពេលល្ងាចក៏បានមកដល់់ ហើយដូចដែរការណាត់ជួបគ្នា ជេគនិងហុីសឹងពេលនេះនាយទាំងពីរកំពុងតែអង្គុយក្នុងហាង រ៉ាមែនមួយ។

រ៉ាមែនពីរចានក៏បានគេយកមកដាក់នៅលើតុដែរនាយទាំងពីរអង្គុយ គ្រាន់តែឃើញបែបនេះជេគក៏ប្រញាប់ប្រញាល់ ញុាំរ៉ាមែនរបស់ខ្លួនយ៉ាងលឿន តែខុសប្លែកអី ហុីសឹង នាយនៅអង្គុយសម្លឹងមើលទៅមុខរបស់ជេគ នាយមើលទៅប្រៀបដូចជានាយចង់និយាយអ្វីមួយតែហុីសឹងនៅមានចិត្តស្ទាក់ស្ទើរ។

" អើ....ជេគគី " អំឡុងពេលដែរជេគកំពុងញុាំរ៉ាមែនរបស់នាយ ហុីសឹង នាយក៏ហៅឈ្មោះរបស់ជេគ ដែរជាហេតុនាំអោយជេគងើយក្បាលរបស់នាយ រួចក៏សម្លឹងទៅហុីសឹង។

" មានអីមែនទេ? " ជេគសួរទាំងចង់ចិញ្ចឹមបន្តិច ទាំងដែរមាត់របស់នាយពេញទៅដោយមីរ៉ាមែន។

" គឺថា....ពេលដែរញុាំអីហើយ ជេគគី ចង់ទៅដើរលេងដែរទេ? " ហុីសឹងសួរទាំងញញឹមបន្តិច។

ជេគឮបែបនេះហើយ ក៏គិតថាវាជាគំនិតល្អព្រោះថាណាមួយ នាយក៏ខាន់ចេញទៅកន្លែងណាជាមួយហុីសឹងយូរដែរហើយ។

" អឹម ok ok " ជេគងក់ក្បាលរួចក៏បន្តញុាំមីរ៉ាមែនរបស់ខ្លួនបន្ត។
__________

ហុីសឹងនិងជេគបន្ទាប់ពីញុាំអីហើយ ពួកគេក៏នាំគ្នាមកដើរលេងនៅតាមជើងភ្នំដោយសារតែហាងរ៉ាមែនដែរពួកគេចូលញុាំ អម្បាញ់មិញនេះគឺបើកនៅក្បែរជើងភ្នំ ហើយពីជើងភ្នំទៅផ្ទះរបស់ជេគរាងឆ្ងាយគួរសម ប៉ុន្តែពួកនាយបានសន្យាថានិងដើរលេងចឹងនាយទាំងពីរ ក៏សម្រេចចិត្តថាដើរទៅផ្ទះតែម្ដងទៅ ណាមួយបាននិយាយរឿងខ្លះៗផង។

" ជេគគី បងឮថាយប់នេះមានកម្មវិធីដុតកាំជ្រួចណា " ដើរសុខៗ ហុីសឹងក៏និយាយឡើង ដោយកែវភ្នែករបស់នាយដក់ចេញពីមុខរបស់ជេគមិនបាននោះឡើយ ដើរបណ្ដើរគឺថាសម្លឹងមើលជេគបណ្ដើរតែម្ដង។

5:23PM [Jakehoon]Wo Geschichten leben. Entdecke jetzt