ep:4 ទៅផ្ទះជាមួយគ្នា

225 34 8
                                    

បើមានកំហុស សូមអាធ្យាស្រ័យ 😁

នាពេលល្ងាច សិស្សានុសិស្សគ្រប់ៗគ្នា ក៏ដល់ម៉ោងចេញទៅផ្ទះដូចគ្នា

"ហុីសឹង hyung! ទៅផ្ទះអត់?" នីគីឃើញហុីសឹងនៅឈរនិយាយគ្នាជាមួយជេគ យូរពេកទើបស្រែកសួរ ព្រោះថានីគីមានផ្ទះជិតផ្ទះហុីសឹង ចឹងហើយពួកគេក៏ត្រូវទៅផ្ទះជាមួយគ្នា

"បងទៅហើយណា ជេគគី" ហុីសឹងងាកទៅមើលនីគីបន្តិចហើយក៏ងាកមកមើលជេគវិញ ហើយក៏ផ្ដល់ស្នាមញញឹមជាការលាគ្នា

"បាទ សុខសប្បាយតាមផ្លូវ hyung" ជេគញញឹមទៅវិញ បន្ទាប់មកក៏បក់ដៃលា នីគីនិងហុីសឹង

ដោយសារតែផ្ទះជេគនៅឆ្ងាយ នាយក៏ត្រូវឈរចាំឡានអ្នកផ្ទះ មកយកនាយដូចគ្នា

"ស្មានិងហើយមិនទាន់ទៅផ្ទះទេហេ?" ជេគឈរចាំឡានអ្នកផ្ទះសុខៗ ក៏ឮសម្លេងមាំ ជាសម្លេងរបស់មនុស្សប្រយស ហើយជេគក៏ដឹងថាជាអ្នកណាដែរ ប្រាកដជាស៑ុងហ៑ុនហើយ

"នៅទេ ចុះឯង? មិនទាន់ទៅទេ?" ជេគងាកតាមសម្លេងអ្នកដែរបានសួរខ្លួនរួចក៏តបទៅនាយ

"បើទៅ នៅឈរទីនេះកើត?" ស៑ុងហ៑ុន សួរមកវិញ ដាច់ផ្ងារជេគតែម្ដង

"ខ្ញុំសួរមិនបានមែន!" ជេគងាកមកសម្លក់នាយសង្ហា ទាំងនិយាយទៅនាយខ្លាំងៗ

"មិនមែនមិនបានទេ តែឯងសួរដូចគ្មានភ្នែកមើល" ស៑ុងហ៑ុន តបមកវិញ ធ្វើអោយជេគនាយកាន់តែខឹងនិងនាយ
សង្ហាស៑ុងហ៑ុន

"ចុះឯងសួរខ្ញុំមុននោះ? ចឹងឯងក៏គ្មានភ្នែកដូចគ្នា!" ជេគថាអោយស៑ុងហ៑ុនបន្តិច ក៏ងាកចេញពីនាយសម្លឹងទៅកាន់ផ្លូវ ទាំងមិននិយាយអ្វីទាំងអស់

រំលងទៅជិត 15 នាទីហើយ កម្លោះទាំងពីរនៅតែ មិននិយាយអ្វីមួយម៉ាត់

"ផ្ទះឯងនៅម្ដុំណា?" ដោយស្ងាត់យូរពេក ស៑ុងហ៑ុន
ក៏និយាយ ឡើង

"សួរធ្វើអី?" ជេគមិនឆ្លើយ តែនាយបែរជាសួរតបមកវិញ

"គ្រាន់តែចង់ដឹង ព្រោះថាស្មានេះហើយ មិនទាន់ឃើញមានអ្នកណាមកយកឯងទៅផ្ទះផង" ស៑ុងហ៑ុន ញាក់ស្មារបស់
នាយតិចៗ ម៉ោងជិត6 យប់ហើយនៅតែគ្មានអ្នកមកយក ប្រុងអោយឈរចាំបែបនេះមែនទេ?

"នៅម្ដុំជិតហាងកាហ្វេ និងហាងនំបុ័ងទើបបើកថ្មី" ជេគ ក៏ឆ្លើយតប ប្រាប់ទៅស៑ុងហ៑ុន (តិចគេចាប់)

"មែនហេ?" ស៑ុងហ៑ុន ងាកមកសួរជេគទាំងភ្ញាក់ផ្អើល

"ថីឯងនិង? អីក៏ភ្ញាក់ផ្អើលសម្បើមម្ល៉េះ?" ជេគងាកមក
សួរស៑ុងហ៑ុនវិញ ចង់ចិញ្ចើមចូលគ្នា

"ក៏ព្រោះ ផ្ទះយើងក៏នៅម្ដុំនោះដែរ" ស៑ុងហ៑ុន និយាយទៅកាន់ជេគ ធ្វើអោយនាយតូចបើកភ្នែកធំៗ ចៃដន្យដល់ហើយ

"មែន? យូរហើយមិចមិនប្រាប់?" ជេគសួរទៅស៑ុងហ៑ុន ទាំងបើកភ្នែកធំៗ នាយទាំងពីរសិតតែភ្ញាក់ផ្អើលដូចគ្នា

"បើពេលខ្ញុំសួរឯង ឯងមិនចង់ប្រាប់ខ្ញុំផង អោយខ្ញុំប្រាប់ឯងមិចនិងកើត" ស៑ុងហ៑ុន រៀបរឹកអោយសមរម្យវិញ ទើបឆ្លើយទៅជេគ

"តែហេតុអី ខ្ញុំមិនដែរឃើញឯង?" ជេគសួរទៅស៑ុងហ៑ុន មែនហើយជេគនៅទីនោះតាំងពីតូចដល់ធំ តែមិនដែលឃើញវត្តមានរបស់ស៑ុងហ៑ុនទេ

"គឺខ្ញុំទើបតែប្ដូរមកទេ" ស៑ុងហ៑ុន ឆ្លើយតបទៅជេគ មើលទៅពីរនាក់នាយដូចជាត្រូវគ្នាដល់ហើយ

កំពុងតែនិយាយគ្នាសុខៗពួកគេភ្លេចគិតថា មេឃរៀងយប់ណាស់ទៅហើយ នៅនិយាយគ្នានៅនិងឯង

"មេឃយប់ហើយ អ្នកផ្ទះខ្ញុំក៏មិនទាន់មកទៀត" ជេគ និយាយទាំងមុខជូរ ម៉ោងស្មាននិងហើយ

"យើងក៏ដូចគ្នា" ស៑ុងហ៑ុនតបមកវិញ ទាំងអើតមើលតាមដងផ្លូវសង្ឃឹមថានិងមានអ្នកផ្ទះមកយកខ្លួន

"អេ? ផ្ទះយើងនៅម្ដុំជិតគ្នាមិចក៏មិនដើរទៅតែម្ដងទៅ" ជេគនៅសុខៗ ក៏លេចគំនិតមួយឡើង ហើយក៏ប្រាប់ទៅកាន់នាយសង្ហាដែរឈរជិតខ្លួន

"មិនកើតទេដឹង ផ្ទះយើងនៅឆ្ងាយណាស់" ស៑ុងហ៑ុនឆ្លើយមកវិញ ធ្វើខ្លួនមិនសូវសម

"មិនអីទេ ម៉ាក់ខ្ញុំគាត់មិនថាអោយទេបើខ្ញុំដើរទៅផ្ទះនោះ គាត់ថាអោយតែពេលខ្ញុំដើរម្នាក់ឯងទេ តែបើមានគ្នាគាត់មិនថាអោយទេ" ជេគញញឹមតិចៗ និយាយទៅកាន់ស៑ុងហ៑ុន

"អឹម....ok ទៅក៏បានដែរ" ស៑ុងហ៑ុន សម្លឹងមើលមុខជេគ ដែរញញឹមមកកាន់នាយមួយសន្ទុះ ទើបសម្រេចចិត្តថានិងទៅផ្ទះជាមួយជេគ

នាយសម្រេចចិត្តបែបនេះ ក៏ព្រោះតែចង់អោយទំនាក់ទំនងរបស់នាយនិងជេគ កាន់តែស្និទ្ធស្នាលជាងមុន

To Be Continue...

សុំទោស ចំពោះការចេញរឿងយឺតពេក ក៏ព្រោះអ្នកសរសេររវល់ 😃💁🏻‍♀️

5:23PM [Jakehoon]Where stories live. Discover now