ep:1 បាត់កូន សំណព្វចិត្ត

778 51 0
                                    

"ហេតុអី ធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ?" សម្លេងសួររបស់ក្មេងប្រុសរាងក្រាស់ ដែលកំពុងតែចោតសួរទៅកាន់ក្មេងប្រុសរាងតូច ក្នុងដៃគេមានក្រដាស់ជូតមាត់ ប្រហែលជាចាំជូតទឹកភ្នែកឲ្យក្មេងប្រុសរាងតូចហើយ

"ហឹសៗ" គ្មានការឆ្លើយតប មានតែសម្លេងយំ គេប្រហែលជាយំខ្លាំងហើយ ភ្នែកហើមពិពណ៌នាមិនត្រូវ ច្រមុះឡើងពណ៌ក្រហម

"នាងបានទៅបាត់ហើយ បើនៅបន្តយំនាងនិងមិនសប្បាយចិត្តនោះទេ" រាងក្រាស់ព្យាយាមនិយាយលួងលោម ទៅកាន់ក្មេងប្រុសដែលមានរាងតូច ដែលកំពុងយំ យំមិនឈប់

"ហឹស ហឹក" សម្លេងយំក៏បន្តឮខ្លាំងទៅៗ ធ្វើឲ្យក្មេងប្រុសដែលកំពុងតែ កាន់ក្រដាសជូតមាត់ចិត្តមិនដាច់ ក៏ហូតក្រដាសមួយសន្លឹកយកមកជូតទឹកភ្នែកឲ្យរាងតូច

"ហ្អើ ខ្ញុំរស់នៅជាមួយនាង 2 ឆ្នាំហើយ ហឹកៗ" ក្មេងប្រុសរាងតូចនិយាយទៅកាន់ អ្នកក្បែរខ្លួន យំសស្រាក់សស្រាំ មិនខ្មាស អ្នកនៅក្បែរខ្លួនឡើយ

"នាង ទៅបាត់ហើយ" រាងក្រាស់ចិត្តមិនដាច់ក៏យកដៃមកអង្អែលខ្នងរាងតូច ផ្ដល់ជាកម្លាំងចិត្ត

"បងហុី! ហឹសៗ" រាងតូចស្ទុះទៅអោប អ្នកក្បែរខ្លួន ហើយក៏មិនភ្លេចហៅឈ្មោះគេដែល

"បងនៅទីនេះទេ ដាច់ចិត្តពីនាងទៅ" រាងក្រាស់ដែលត្រូវបានរាងតូចអោបក៏ឆ្លើយ គេគឺ លី ហុីសឹង ជាមិត្តនិងរាងតូច មានរូបរាងសង្ហា កម្ពស់ 1.83cm ល្អគ្រប់កន្លែងមិនទាស់កន្លែងណាឡើយ

"អត់ទេៗ ហឹសៗ" រាងតូចអោបហុីសឹង ខ្លាំងៗ យកមុខខ្លួនខ្ទប់និងទ្រង់ របស់រាងក្រាស់ បង្ហូរទឹកភ្នែក តាមតែចិត្តចង់

"ជេគ ឈប់យំទៅណា" ហុីសឹងហៅឈ្មោះរាងតូច ទាំងចិត្តអាណិតជាខ្លាំង សុីម ជេយ៉ុនហៅជេគ កម្ពស់ 1.76cmជាមិត្តនិងហុីសឹង គេស្រស់ស្អាតខ្លាំងណាស់ ពូកែជេរ ចរឹកខ្មើត តែជាមួយហុីសឹងវិញ គេប្រៀបបានដូចកូនឆ្កែចឹង

"នាងទៅបាត់ហើយ ឈប់យំទៅ នាងមិនត្រឡប់មកវិញទេ" ហុីសឹង អង្អែលខ្នងជេគ សម្លឹងមើលរាងតូច ទាំងខ្លោចចិត្ត

"អត់ទេៗ ឡាយឡា ឆ្កែសំណព្វចិត្តខ្ញុំ ទៅបាត់ហើយ ហឹសៗ នាងរត់ចោលខ្ញុំបាត់ហើយ" ជេគយំស្ទើរតែពេញមួយថ្ងៃស្មានតែមានរឿងអី តែតាមពិតគឺរឿងឆ្កែចិញ្ចឹមខ្លួនសោះ

5:23PM [Jakehoon]Wo Geschichten leben. Entdecke jetzt