ep:2 សង្សាររាប់មិនអស់

279 32 2
                                    

"នីគី!" ជេគងាកមកក្រោយឃើញជា ប្អូនសំណព្វចិត្ត ក៏រត់ទៅអោបរឹតគ្នា នៅកណ្តាលសាលា

"ខ្ញុំនឹកជេគគី hyung ណាស់!" នីគី ឬក៏ នីសសុីមូរ៉ា រីគី ហៅថានីគី ជាមិត្តនិងជេគតែដោយសារមានអាយុប្អូនទើបត្រូវហៅជេគថាបង នីគីសង្ហាអស់ទាស់តែម្ដង ចរឹករួសរាយរាក់ទាក់ កម្ពស់ 1.83cm គេរួសរាយរាក់ទាក់តែជាមួយអ្នកដែលស្គាល់ទេ

កាលជេគជួបនិគីដំបូង នីគីគ្មានញញឹមដាក់នាយឡើង ទាល់តែបាន បីខែទើបដាច់ចិត្តញញឹមដាក់ជេគ ស្គាល់ដំបូងសោះកក្រោះណាស់ តែយូរៗ បែរជាស្រឡាញ់ជាដូចបងប្អូន បែកពីគ្នាមិនបាន

"បងក៏នឹកឯងដែរអាគី" ជេគអៀបនីគី ហើយក៏តបទៅនីគីវិញ

"នែ៎ ទៅសុីបាយអត់និង" ហុីសឹងអត់មិនបាន ក៏ស្រែកឡើង ថាទៅញុាំបាយ តែបែរជាមកអោបរឹតគ្នាអីនៅនិងវិញ

"ស្អីទេ! អាកាហុីនេះ រកតែគេអោបគ្នាមិនបាន" ជេគគ្រាន់តែ ប្រលែងពីការអោបភ្លាម ក៏ថាឲ្យហុីសឹងម៉ាត់ៗ

"យើ! ឥឡូវឈ្លើយណាស់ណរ៎ ចឹងតើបានឥឡូវប៉េះតិចតួចមិនបាន" ហុីសឹងនិយាយទាំង ចង្អុលទៅកាន់រាងតូច

"ហឿងញុម យើងកុំចេះ" ជេគនិយាយទាំងអោបដៃទាំងពីរចូលគ្នា ហើយក៏ដើរហួសទៅបាត់

"ជេគ hyung ចាំខ្ញុំផង!" នីគី ក៏រត់ទៅតាមជេគដែលដើរលឿនដូចរន្ទះបាញ់ ឯហុីសឹងក៏រត់ទៅតាមដូចគ្នា

† កង់ទីន

"នីគីបងសួរមួយ" កំពុងតែញុាំបាយសុខៗ ជេគក៏ចោលសួរមកកាន់នីគី ធ្វើឲ្យនីគីនិងហុីសឹង ងាកមកមើលរាងតូច

"សួរអីក៏សួរមក" នីគីទម្លាក់ស្លាបព្រាបាយ ហើយក៏តបមកកាន់ ជេគវិញ

"ហើយបាត់ទៅណា មួយអាទិត្យពេញនិងហរ៎?" ជេគសួរទៅនីគី ទាំងមាត់កំពុងញាត់បាយពេញៗ

"ខ្ញុំទៅដើរលេងជាមួយសង្សារខ្ញុំ" នីគីឆ្លើយទៅជេគហីៗ

"យី សុខចិត្តឈរស្មោះចោលមួយអាទិត្យ ទៅដើរលេងជាមួយសង្សារវា" ហុីសឹងឮហើយ មិនលូកមាត់មិនបាន

"បានសង្សារមកពីណាទៀតហើយនិង? ទើបឮថាបែកគ្នាជាមួយ ក្មេងទី9សោះ លូវមានថ្មីទៀតហាស៎?" ជេគសួរឡើង មាត់ញាត់បាយ ផងសួរបាយផង (តិចអួល)

5:23PM [Jakehoon]Where stories live. Discover now