ep:31 រ៉ាមែន 🍜

214 23 0
                                    

ពេលល្ងាចក៏ឈានចូលមកដល់ ជេគនិងស៑ុងហ៑ុន នាយទាំងពីរ ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញផងដែរ។

" ឯងនេះ....ដៃធ្ងន់ដល់ហើយ " ស៑ុងហ៑ុន យកដៃរបស់នាយទៅអង្អែលថ្ពាល់ខាងឆ្វេងរបស់ខ្លួន ហើយក៏ងាក់ទៅធ្វើមុខម៉ូវដាកជេគ។

ជេគងាកទៅសម្លក់ស៑ុងហ៑ុនយ៉ាងលឿន បន្ទាប់ពីឮសម្លេងត្អូញត្អែររបស់នាយ។

" អ្នកណាប្រើអោយឯងមានការងារធ្វើមកបន្លាចយើង? " ជេគអោបដៃរបស់នាយ មុននិងនិយាយ។

" បន្លាចតែបន្តិចសោះ តែឯងវៃយើងឡើងជាំហើយនៅឈឺដល់ល្ងាចទៀត....វៃឯងតាំងព្រឹក..." ស៑ុងហ៑ុន ធ្វើមុខក្រម៉ូវសម្លឹងទៅកាន់អ្នកក្បែរខ្លួន។

" និងហើយលិទ្ធផលរបស់ឯង បើមានលើកក្រោយវៃអោយបែកមាត់ម៉ង " ជេគនិយាយទាំងញញឹមឌឺទៅកាន់ស៑ុងហ៑ុន។

" កាចណាស់ មិនដឹងបានប្ដីឬមួយបានប្រពន្ធទេ " ស៑ុងហ៑ុន សើចតិចៗ ហើយក៏ស្រមើស្រមៃថាបានឃើញជេគរៀបការ តែមិនដឹងជាមួយប្រុសឬស្រីទេ។

" ដឹងតែយកប្រពន្ធហើយ! " ជេគសម្លក់ស៑ុងហ៑ុន ហើយក៏ស្រែកឆ្លើយទៅនាយ ទាំងអោបដៃចូលគ្នា។

" មែនហរ៎? តែបើបានប្រពន្ធ ឯងកាចជាងប្រពន្ធឯងទៀតមើលទៅ " ស៑ុងហ៑ុននាយនិយាយទៅកាន់ជេគ តែក៏លួចសើចតិចៗផងដែរ។

" កុំចេះតែថា យើងវៃទៀតលូវហើយ! " ជេគសម្លក់ស៑ុងហ៑ុនជាប់ មុននិងដើរទៅមុខបន្ត។

ស៑ុងហ៑ុនសើចតិចៗ ហើយក៏បន្តដើរពីរក្រោយជេគ នាយទាំងពីរដើរបណ្ដើរ និយាយគ្នាបណ្ដើរពេលខ្លះក៏សើចតែពេលខ្លះក៏រត់ដេញវៃគ្នា។
_________

ក្រាក...
សម្លេងបើកទ្វារក៏បានឮឡើងមក ដោយមានស៑ុងហ៑ុន ជាអ្នកបើកទ្វារ ហើយក៏ចូលទៅក្នុងផ្ទះរបស់នាយ។

ស៑ុងហ៑ុនចូលផ្ទះរបស់ខ្លួន ហើយក៏ទៅបើកភ្លើងដើម្បីបំបាត់ភាពងងឹតចេញពីផ្ទះរបស់ខ្លួន។

នាយដើរទាំងអស់កម្លាំងទៅសាឡុងធំល្មម សម្រាប់កម្ពស់និងរាងកាយរបស់នាយ រួចហើយក៏ដាក់ខ្លួនដេក ថែមទាំងដក់ដង្ហើមធំ។

" ហ៊ឹម...." ស៑ុងហ៑ុន ដកដង្ហើមធំ រួចហើយក៏នឹកឃើញថា នាយរបស់មួយដែរនាយភ្លេចយកទៅអោយជេគនៅពេលនាយទាំងពីរចេញទៅក្រៅជាមួយគ្នា។

5:23PM [Jakehoon]Where stories live. Discover now