ep:28 ស្អាតគ្រប់ពេល

130 24 0
                                    

នាថ្ងៃស្អែកក៏បានមកដល់ ជេគ កំពុងតែដើរតាមផ្លូវ នៅក្នុងទីធ្លាសាលាជាមួយស៑ុងហ៑ុន ដើម្បីធ្វើដំណើរទៅថ្នាក់រៀនរបស់ខ្លួន ថ្ងៃនេះដូចជាខុសប្លែកពីរាល់ដង។

វាបានកន្លងផុតអស់រយៈពេល បីខែហើយ អាកាសធាតុក៏ប្រែតាមពេលវេលាដូចគ្នា។

កំពុងតែដើរសុខៗ ស្រាប់តែមានដុំសរៗ ធ្លាក់យឺតៗ ហើយក៏មកទើនៅលើសក់រលោងរបស់ជេគ។

ស៑ុងហ៑ុន ក្បែរទៅមើលជេគ បន្តិច តែក៏ចាប់អារម្មណ៍ថាមានដុំសរៗ នៅលើសក់ ពណ៌ខ្មៅ ដ៏រលោងរបស់ជេគ។

កាលឃើញបែបនេះ ស៑ុងហ៑ុន ក៏លើកដៃរបស់នាយហើយក៏ យកដៃរបស់នាយទៅប៉ោះដុំសរៗនោះចេញ គ្រាន់តែប៉ះ នាយមានអារម្មណ៍ថាដុំសរនោះ វាមានភាពត្រជាក់ហើយក៏ចាប់អារម្មណ៍ថា ដុំសរៗនេះ មិនមែនមានតែមួយនោះទេ គឺវាបន្តធ្លាក់មកលើសក់រលោងរបស់ជេគរហូត។

ជេគ ពេលឃើញស៑ុងហ៑ុន យកដៃរបស់នាយមកដាក់លើក្បាលរបស់ខ្លួន យ៉ាងស្រទន់បែបនេះ នាយក៏ជាប់ស្មារតីរបស់ខ្លួនតែម្តង នាយសម្លឹងមើលមុខ ស៑ុងហ៑ុន មានអារម្មណ៍ថាត្រចៀករបស់នាយក្ដៅតិចៗ ព្រោះនាយមិនដែរជាបាននៅក្បែរស៑ុងហ៑ុន ជិតៗ បែបនេះទេ ជាពិសេសនៅពេលដែរនៅជិតមុខរបស់ខ្លួន ខ្យល់ដកដង្ហើមរបស់ស៑ុងហ៑ុន ក៏ហោះទៅប៉ះនូវថ្ងាសរបស់ជេគតិចៗទៀត។

ស៑ុងហ៑ុន ដកដៃរបស់ខ្លួនពីលើក្បាលរបស់ជេគ ហើយក៏ស្រាប់តែដោះអាវក្រៅរបស់ខ្លួន រួចយកមកដណ្ដប់អោយជេគតែម្ដង។

ជេគឈរស្ងៀម កែវភ្នែករបស់នាយមិនអាចមើលទៅកន្លែងណាផ្សេងទេ ពោលគឺមើលបានតែមុខរបស់ស៑ុងហ៑ុន។

កាយវិការរបស់ស៑ុងហ៑ុនបែបនេះ មានតែធ្វើអោយ មុខរបស់ជេគកាន់តែក្ដៅទៅវិញទេ។

" ស្អីឯង? ធ្វើកាយវិការចម្លែកៗចឹង? " ជេគ ក្រឡេកមើលទៅកន្លែងផ្សេង ទាំងមុខរបស់នាយនៅក្រហមនៅឡើយ ហើយក៏សួរទៅស៑ុងហ៑ុន។

" ឯងមិនបានមើលប្រតិទិនទេហេ៎? " ស៑ុងហ៑ុន ញញឹមចុងមាត់បន្តិច ហើយក៏សួរទៅជេគវិញ មើលទៅអ្នកនៅក្បែរខ្លួន កម្ពស់ក៏ទាប មុខក្រហមតិចៗ សំខាន់ពេលខ្លួននាយតូចតែបែរជាពាក់អាវក្រៅរបស់ខ្លួន យ៉ាងធំបែបនេះ មើលទៅដូចកូនក្មេងចឹង គួរអោយស្រឡាញ់ម្យ៉ាងដែរ។

5:23PM [Jakehoon]Where stories live. Discover now